ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ភ្នំពេញ ៖ ដោយមើលឃើញពីចក្ខុវិស័យគិតគូរដ៏វែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលទៅលើបទពិសោធន៍វិជ្ជាជីវៈនៃភស្តុភាកម្មដែលមានរយៈពេលជាង១០ឆ្នាំ ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឡើងជាផ្លូវការនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ គឺក្រុមហ៊ុន វែរហៅស៍វ័ន អេនធើប្រាយ (WAREHOUSE ONE ENTERPRISE CO., LTD)។​ វែរហៅស៍វ័ន អេនធើប្រាយ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FWI Corporation ដែលជាការវិនិយោគរួមរវាងកម្ពុជា និង AFMF Singapore។

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan។ ក្រុមហ៊ុន វែរហៅស៍វ័ន អេនធើប្រាយ រហូតមកដល់ពេលនេះ មានបុគ្គលិកបម្រើការងារសរុបទាំងអស់ ៨៨ នាក់ កំពុងបម្រើការងារនៅតាមបច្ចេកទេស  រដ្ឋបាល និងប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងបន្តជ្រើសរើសមុខតំណែងជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រដល់ការពង្រីកសកម្មភាពអាជីវកម្ម និងការកើនឡើងនៃតម្រូវការសេវាកម្មភស្តុភាកម្ម។​

កំពង់ផែស្ងួតវែរហៅស៍វ័ននេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ គម្រោងផែស្ងួតនេះ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំប្រមាណជិត ៧(ប្រាំពីរ) ហិកតា ចំណាយដើមទុនវិនិយោគសរុបប្រមាណជាង ១៥ ០០០ ០០០(ដប់ប្រាំលាន) ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដំឡើងឧបករណ៍បច្ចេកទេស និងការរៀបចំប្រព័ន្ធប្រតិបត្តិការដែលមានស្តង់ដារសមស្របតាមតម្រូវការអាជីវកម្មភស្តុភាកម្មសម័យទំនើប។​ ក្នុងហេដ្ឋារចនាសម្ព័ន្ធផែស្ងួតនេះ រួមមាន៖ ឃ្លាំងទុកដាក់ទំនិញសម្រាប់ការនាំចេញ នាំចូល ដែលមានផ្ទៃក្រឡា ២៣ ០០០ម៉ែត្រការេ អគារការិយាល័យបុគ្គលិក និងមន្រ្តីគយ មានកំពស់ ៣ជាន់ និងផ្ទៃក្រឡា ១ ៥០០ម៉ែត្រការេ បំពាក់ដោយបរិក្ខាទំនើបៗ សម្រាប់ការគ្រប់គ្រង និងសេវាកម្មអតិថិជន, ទីលានទុកដាក់ទូកុងទីន័រ, ទីធ្លាចំណតយានយន្តដឹកជញ្ជូន និងចំណតសម្រាប់ភ្ញៀវ, រោងជាងជួសជុលយានយន្ត។ល។ និង។ល។

ឃ្លាំងទុកដាក់ទំនិញ និងអគារត្រូវបានរចនាឡើងតាមបែបអគារបៃតង(Green Building) និងបច្ចេកវិទ្យាសន្សំថាមពល​​  មានប្រព័ន្ធចម្រោះទឹកកខ្វក់តាមស្តង់ដារ ដើម្បីធានាការគ្រប់គ្រងបរិស្ថានស្អាតយ៉ាងមានការទទួលខុសត្រូវខ្ពស់។ ចំពោះផ្នេកសុវត្ថិភាព ត្រូវបានបំពាក់ប្រព័ន្ធពន្លត់អគ្គីភ័យស្របតាមស្តង់ដារ UL និង FM របស់សហរដ្ឋអាម៉េរិក ដើម្បីការពារបុគ្គលិក ទំនិញ និងទ្រព្យសម្បត្តិ។​ ទាំងនេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះស្តង់ដារអន្តរជាតិ និងគោលការណ៍ ESG​ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលបានបង្កើតការងារ ពង្រឹងជំនាញ បង្កើនប្រសិទ្ធភាពខ្សែចង្វាក់ផ្គត់ផ្គង់ និងជំរុញពាណិជ្ជកម្មដោយកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ជួយលើកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។

ផែស្ងួត វែរហៅស៍វ័ន មិនមែនគ្រាន់តែជាកន្លែងស្តុកទំនិញទេ វាក៏ជាវេទិកាដឹកជញ្ជូន One-Stop ដែលរួមបញ្ចូលឃ្លាំង ទីកន្លែងបំពេញបែបបទគយ និងការតភ្ជាប់ដឹកជញ្ជូនពេញលេញផងដែរ។ គោលបំណងនៃការសាងសង់ផែស្ងួតនេះឡើង គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងតាមរយៈ៖

               ១. ការទាក់ទាញ កៀរគរវិនិយោគិនបរទេសមកធ្វើធុរៈកិច្ចនៃការធ្វើទំនើបកម្មនៃភស្តុភាកម្មផែស្ងួតនេះ។

              ២. ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។

              ៣. ការបង្កើតចំណូលពន្ធជូនរាជរដ្ឋាភិបាល។

              ៤. ការបង្កើតជាមជ្ឈមណ្ឌលផ្តល់សេវាកម្មតែមួយកន្លែងសម្រាប់ការងារភស្តុភាកម្ម។

              ៥. ការបង្កើនល្បឿននៃការនាំចេញឲ្យបានលឿន និងច្រើន។

              ៦. ការកាត់បន្ថយការចំណាយដឹកជញ្ជូនតាមផ្លូវគោក ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមហ៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រាប់ការគាំទ្រដ៏មានតម្លៃ រួមទាំងការលើកលែងពន្ធនាំចូលសម្ភារៈសំណង់ និងបរិក្ខារ។ សូមអរគុណដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត និងស្រុក សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងការបើកឱ្យដំណើរការផែស្ងួត វែរហៅស៍វ័ន នេះ ។​​ ក្រុមហ៊ុន វែរហៅស៍វ័ន អេនធើប្រាយ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាព។

ផែស្ងួតវែរហៅស៍វ័ន នេះ​ ត្រូវបានបើកសម្ពោធឲ្យដំណើរជាផ្លូវការឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស៊្រុន ស៊្រន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា មកពីសមាគមន៍សហគ្រាសខ្នាតតូច (Small Business Enterprises )​ វិនិយោគិនជាតិ និងអន្តរជាតិ ប្រមាណជាង ៣០០នាក់ (បីរយនាក់) និងប្រជាពលរដ្ឋក្នុងទឹកស្រុកគងពិសី ប្រមាណជា ១៥០០ នាក់ (មួយពាន់ប្រាំរយនាក់) ។ សូមបញ្ជាក់ថា ទីតាំងផែស្ងួតវែរហៅស៍វ័ន នេះ ស្ថិតនៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

Leave a Reply

Your email address will not be published. Required fields are marked *