ធនាគារ ស្ថាបនា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ភ្នំពេញ ៖ ធនាគារ ស្ថាបនា បានរៀបចំកម្មវិធី FIFA World Cup 26™ Visa Sathapana Viewing Party ដែលផ្តល់ឱកាសដ៏ពិសេស និងមិនអាចបំភ្លេចបានដល់អ្នកគាំទ្របាល់ទាត់ ក្នុងការទស្សនាការប្រកួត FIFA World Cup 2026™ នៅលើកញ្ចក់អេក្រង់ដ៏ធំ នៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន។
FIFA World Cup 2026™ គឺជាកម្មវិធីបាល់ទាត់ពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោកមកជួបជុំគ្នាដើម្បីមកទស្សនាបាល់ទាត់ ហើយធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងសហគមន៍ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់។ ធនាគារជឿជាក់ថា តាមរយៈកីឡាបាល់ទាត់ គឺអាចនាំមកនូវការជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជារួមមួយ។

តាមរយៈកម្មវិធីនេះ ធនាគារ ស្ថាបនា មានគោលបំណងលើកកម្ពស់គុណតម្លៃវិជ្ជមាននៃការធ្វើការជាក្រុម ការរស់នៅប្រកបដោយសុខុមាលភាព ស្មារតីសហគមន៍ និងការចូលរួមក្នុងសង្គម ព្រមទាំងបង្កើតបទពិសោធគួរជាទីចងចាំ ដែលលើសពីសេវាធនាគារ។
កម្មវិធីនេះ ផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណវីសា ស្ថាបនា ទាំងអស់ ដែលចំណាយចាប់ពី ២០ដុល្លារអាមេរិកឡើងទៅ មិនថាតាមរយៈការទិញទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញ។ ម្ចាស់ប័ណ្ណដែលមានសិទ្ធិ អាចទៅទទួលយកសំបុត្រចូលរួមកម្មវិធីទស្សនានៅស្តង់ស្ថាបនា នៅរោងភាពយន្ត លេជេន នាថ្ងៃទី ១១-១២ ខែកក្កដា ១៥-១៦ ខែកក្កដា និង ១៨-១៩ ខែកក្កដា ឆ្នាំ 2026 (សរុប 6 ថ្ងៃ) ដើម្បីចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026™ នៅថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រំលងអធ្រាត្រ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងព័ត៌មានលម្អិតអំពីការទទួលបានសំបុត្រ លោកអ្នកអាចចូលទៅកាន់៖ WATCH FIFA WORLD CUP 26™ ON THE BIG SCREEN WITH YOUR SATHAPANA VISA CARD ។ ការផ្សាយបន្តផ្ទាល់អំពីការប្រកួតបាល់ទាត់ FIFA នាំមកជូនដោយរស្មីហង្សមាស HDTV។



អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយមានការរួមបញ្ចូលរវាងស្ថាប័នហិរញ្ញវត្ថុចំនួនពីរ គឺ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ជប៉ុន មានវត្តមានមុនគេនៅកម្ពុជា (ទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០០៨) និងស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (បង្កើតឡើងក្នុងឆ្នាំ ១៩៩៥)។

ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ​ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា​ ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៣,៥០០នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន ១៧៥ ស្ថាបនាព្រីមារណ៍ ចំនួន៤  និងម៉ាស៊ីនអេធីអឹមជាង ២៨០កន្លែង។ យើងផ្តល់ជូននូវ សេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិក ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។   

នៅដើមឆ្នាំ២០២៥ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ២០២៤ ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ចំនួនពីរគឺ “Most Innovative Mobile Banking App” និង “Best Retail Banking” រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *