ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយនៅកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្រ​នៅក្នុងផ្សា​រមូលបត្រ​កម្ពុជា​នាពេលឆាប់ៗខាងមុខនេះ ខណៈដែល​បច្ចុប្បន្ន​នេះ នីតិវិធីនៃដំណើរបោះផ្សាយ និងលក់ភាគហ៊ុនកំពុង​ស្ថិតនៅក្នុ​ងដៃរបស់និយ័តករ​មូលបត្រ​​ ។

កាលពីចុងត្រីមាសទី១ ឆ្នាំ២០២៦ កន្លងទៅនេះ ផ្សារមូលបត្រ​កម្ពុជា បាន​ប្រកាស​ជូនដំណឹងស្ដីពីការ​សម្រេច​លើ​ពាក្យស្នើសុំពិនិត្យលទ្ធភាពអាច​ចុះបញ្ជីលក់​មូល​បត្រ​កម្មសិទ្ធិ​របស់បុរីវិមានសំណាង​ ម.ក ដោយផ្សារ​មូល​បត្រ​កម្ពុជា​បានសម្រេច​ឯកភាពជា​គោល​ការណ៍​លើ​ពាក្យស្នើ​សុំពិនិត្យ​លទ្ធភាពអាចចុះបញ្ជីលក់​មូលបត្រ​កម្មសិទ្ធិនៅទីផ្សារគោល​របស់ក្រុមហ៊ុន​មួយនេះ ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា​ គម្រោង​ចុះ​បញ្ជីលក់មូល​បត្រនៅក្នុងផ្សារ​មូល​បត្រ​កម្ពុជា​ពីសំណាក់​បុរីវិមានសំណាង ទទួល​បានការផ្ដល់​ឯកភាពជា​គោលការណ៍ពីផ្សារ​មូលប​ត្រ​កម្ពុជា​រួចហើយ បន្ទាប់មក​ក្រុមហ៊ុន​បុរីវិមាន​សំណាង ត្រូ​វបំពេញនីតិ​វិធីជាមួ​យនិយ័តករ​មូល​បត្រ​កម្ពុជា មុន​នឹងអាច​ចាប់ផ្ដើមផ្សព្វផ្សាយលក់​ភាគហ៊ុនជាសាធារណៈ ។

ឯកឧត្តម​បន្តថា ក្នុងពេលដែល​ក្រុមហ៊ុនកំពុងធ្វើការ​ជាមួយនិយ័តករ​មូលបត្រ​កម្ពុជានៅពេលនេះមិនទាន់​អាច​កំណត់វេលា​ច្បាស់លាស់​ថា​ ពេលណា​នឹងអាច​មកចុះបញ្ជីនៅក្នុងផ្សា​រមូលបត្រ​ ហើយគោះជួង​បើកឱ្យមានការ​ជួញដូរ​បាននោះទេ​​។ នៅក្នុងផ្សារមូលបត្រ​កម្ពុជា រហូតមកដល់ពេលនេះ​មានក្រុមហ៊ុនចុះបញ្ជី និងកំពុងជួញដូ​រចំនួន​១២ រួចហើយ ដូច្នេះ បុរីវិមានសំណាង​ អាចជាក្រុមហ៊ុនទី១៣ ដែលនឹងចុះបញ្ជីជួញដូរ​នៅក្នុងផ្សារមូលបត្រកម្ពុជា និងជា​ក្រុមហ៊ុនអចលនទ្រព្យ​ទី៣ ដែលបានចុះបញ្ជីនៅក្នុងផ្សារ​មូលបត្រ​កម្ពុជា ហើយ បុរីវិមាន​សំណាងនឹងអាច​កៀរគរទុន​ដើម្បីពង្រីកអាជីវកម្ម ពង្រីកគម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​បន្ថែមទៀត ក្រោយពេលគោះជួង​បើកឱ្យលក់​ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា ។​

សូមជម្រាបថា ក្រៅពី​ទទួលបានទុន​សម្រាប់ពង្រីកអាជីវកម្ម ពង្រីកគម្រោង​វិនិយោគ ការ​ចុះបញ្ជីបោះផ្សាយលក់​មូល​បត្រ​នៅក្នុងផ្សារមូលប​ត្រកម្ពុជា​ ក៏នឹង​ធ្វើឱ្យក្រុមហ៊ុននោះមានកេរ្តិ៍ឈ្មោះ មានទំនុកចិត្តពី​អតិថិជន ​ពីដៃគូវិនិយោគ ដោយ​អាចបញ្ជាក់ថា ក្រុមហ៊ុនដែលចូលក្នុងផ្សា​រហ៊ុនគឹជា​ក្រុមហ៊ុន​ដែលមានស្តង់ដារ​គ្រប់គ្រាន់​ ។​

បើតាម​ឯកឧត្តម ហុង​ សុហួរ បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ​ចុងក្រោយនេះ ដំណើរការ​ជួញដូរ​ភាគហ៊ុននៅក្នុងផ្សារមូលបត្រ​កម្ពុជា ហាក់មានភាពប្រសើរឡើង​វិញបន្ទាប់ពីជួបបញ្ហាប្រឈម​បន្តិចកាលពីឆ្នាំ២០២៥ ។ ក្នុងពេល​បច្ចុប្បន្ន​ ជា​មធ្យម​ក្នុងមួយថ្ងៃ​ទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រ​សរុបទាំង​១២ ​ក្រុមហ៊ុន ដែលបានបោះផ្សាយមានទំហំទឹកប្រាក់​ប្រមាណ ២៥ម៉ឺន​ដុល្លារ ទៅ​ ២៦ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយថ្ងៃ ។

ឧកញ៉ា​ បណ្ឌិត គីម ហ៊ាង ស្ថាបនិក​ និង​ជា​ប្រធានក្រុមប្រឹក្សាភិបាល​បុរី​វិមានសំណាង បានឱ្យដឹងថា ដើម្បីសម្រេច​ផែនការអាជីវកម្ម​ ៣០ឆ្នាំ (២០២៦-២០៥៦) ក្នុងការសាងសង់ផ្ទះឱ្យបាន ​១០ម៉ឺន​ខ្នង ក្នុងគម្រោ​ងចំនួន ៤៥​គម្រោង​ រួមមាន​សាលា​រៀន​ ៤៥កន្លែង មន្ទីរពេទ្យ​ ៤៥​កន្លែង​ ផ្សារ ​៤៥​កន្លែង និង​កន្លែង​លេង​កីឡា​ចម្រុះ ៤៥​កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងអាច​ទៅបរទេសទៀត​នោះ ការ​ឡើង​ផ្សារ​ភាគហ៊ុន​នៅកម្ពុជា និង​បរទេស ដើម្បីឱ្យ​មានអ្នកចូល​ហ៊ុនរាប់ម៉ឺននាក់ ឬសែននាក់​ គឺជា​ជម្រើស​ដែល​ល្អបំផុត​សម្រាប់​ក្រុមហ៊ុន ​បុរីវិមានសំណាង​ ។

ឯឧត្តម ​ស៊ូ សុជាតិ​ ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជា​អគ្គនាយក​និយ័តករ​មូលបត្រកម្ពុជា បានមានប្រសាសន៍ថា  កាលពីសម័យមុន​ ពលរដ្ឋខ្មែរ​តែងទិញផ្ទះ ទិញដី ទុកចែកកូនចៅ​ ប៉ុន្តែសម័យទំនើប​នេះ គួរទិញមូលបត្រ​ទុកឱ្យកូន ដោយអាចជ្រើសរើស​រកក្រុមហ៊ុនបោះផ្សាយមូលបត្រ​ណាដែលមានទំនោ​រឡើងថ្លៃនៅពេលអនាគត ។ ដូច្នេះ​ នៅពេលដែល​ភាគហ៊ុន​របស់ក្រុមហ៊ុនណាមួយដែលដាក់​លក់​ក្នុងផ្សារមូលបត្រឡើងថ្លៃ​ ហើយចង់ផ្ទេរ​ឱ្យកូន​ចៅ គឺអាច​ធ្វើការ​ផ្ទេរ​បានដូច​គ្នានឹងផ្ទេរទ្រព្យសម្បត្តិផ្សេងៗដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *