ចំណុចសំខាន់ៗដែលគួរយល់ដឹងពីកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ

ជាមោទនភាពបំផុតសម្រាបប្រទេសកម្ពុជាដែលមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក្នុងនាមជាប្រធានអាស៊ានប្ដូរវេណលើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៨-១៣ ខែវិច្ឆិកា ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

មូលបទនេះ គឺសំដៅដល់ស្មារតីរបស់សមាជិកអាស៊ានទាំងអស់ក្នុងការរួបរួម (Togetherness) ជាសហគមន៍តែមួយ និងឆន្ទៈរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយ និងជំនះបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ាន។ ការរួបរួម (Togetherness) គឺជាការបង្ហាញពីយុទ្ធសាស្ត្រតម្រង់ទិសនៃសកម្មភាពរបស់អាស៊ាន ដោយផ្អែកលើស្មារតីស្នូល «ភាពជឿជាក់ សាមគ្គីភាព និងភាពសុខដុមរមនានៃសមាជិកទាំងអស់របស់គ្រួសារអាស៊ាន»។

នៅក្រោមមូលបទនេះផងដែរ កម្ពុជាមានគោលបំណងរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានប្រកបដោយសុខដុមរមនា សន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការចូលរួមពិសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងផលប៉ះពាល់ក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកផងដែរ។ បញ្ហាដែលត្រូវផ្តោតសំខាន់ទាំងនោះរួមមានដូចជា ៖ ការរាតត្បាតនៃកូវីដ-១៩, បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ការប្រកួតប្រជែងរវាងមហាអំណាច, ជម្លោះទឹកដី, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងបញ្ហា្កគំរាមគំហែងសន្តិសុខសង្គមផ្សេងៗទៀត។

ក្នុងការសម្រេចគោលដៅ និងកសាងសមិទ្ធផលបន្តពីប្រធានអាស៊ានមុនៗ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរួបរួមគ្នារបស់អាស៊ាន ដើម្បីបន្តផែនការការងារ ការរៀបចំព្រឹត្តិការណ៍ និងភារកិច្ចសំខាន់ៗទាំងអស់ ជាពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងសាមគ្គីភាព ដែលស្របតាមបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

និមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ២០២២  គឺមានរូបត្របកឈូកជាទម្រង់ក្បាច់ខ្មែរ ដែលដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញខ្លួនឯង។ រូបផ្កាឈូក មានរង្វង់ពណ៌មាសព័ន្ធជុំវិញតំណាង និងមានរូបអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ បានខិតខំផ្សារភ្ជាប់គ្នាដោយចំណងមិត្តភាព និងសាមគ្គីភាព ដោយមានគោលដៅរួមតែមួយក្នុងការជំនះរាល់បញ្ហាប្រឈមនានា។ ពណ៌ទាំងបីនៅលើស្រទាប់របស់ផ្កាឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា។ ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ តំណាងឲ្យស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាស្នូលចម្បងរបស់អាស៊ាន។ ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ តំណាងឲ្យអាយុជីវិត សុខុមាលភាព ភាពក្លាហាន និង​ ថាមពលរបស់អាស៊ាន។ រង្វង់ពណ៌មាស តំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និងជ័យជំនះក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ានដោយស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ការបង្កើតចេញជាពណ៌ចម្រុះគ្នាទាំងនេះ តំណាងឲ្យភាពចម្រុះជាតិសាសន៍នៃសមាជិកអាស៊ានទាំង ១០ ប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ