បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។
នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា ក្រុមទទួលបន្ទុកភារកិច្ចសង្កេតការណ៍បានមកដល់ប្រទេសស៊េប៊ីជាមួយនឹងផែនការទុកជាមុន និងមានបំណងច្បាស់លាស់ក្នុងការបង្កើតឥទ្ធិពលលើលទ្ធផល ដែលមាននិន្នាការជួយទៅដល់ក្រុមបក្សប្រឆាំង។
ការលើកឡើងគួរឲ្យកត់សំគាល់នេះផ្តោតលើសមាសភាពនៃបេសកកម្មសង្កេតការណ៍របស់សហភាពអឺរ៉ុប ដែលមកដល់ទីក្រុងបែលក្រាដ។ លោកស្រី Brnabic បានលើកឡើងជាពិសេសអំពីប្រធានក្រុមសង្កេតការណ៍ គឺលោក Andreas Schieder ដែលជាអ្នកនយោបាយសង្គមប្រជាធិបតេយ្យអូទ្រីស និងបានលើកឡើងថា ការតែងតាំងរូបលោកបានបំពានដោយផ្ទាល់នូវសេចក្តីប្រកាសគោលការណ៍របស់អង្គការសហប្រជាជាតិសម្រាប់ការសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលតម្រូវឱ្យអ្នកសង្កេតការណ៍មិនមានសិទ្ធិ
ទំនាស់ផលប្រយោជន៍នយោបាយនោះឡើយ។
លោកស្រីក៏បានបញ្ជាក់ដែរថា ទោះបីជាលោក Schieder ធ្លាប់បានចុះហត្ថលេខាលើកការទទួលស្គាល់លទ្ធផលផ្លូវការបន្ទាប់ពីការបោះឆ្នោតសភាស៊ែប៊ី ដោយលោកបានចោទប្រកាន់គណបក្សរបស់លោក Aleksandar Vucicដែលជាអតីតប្រធានាធិបតីស៊េប៊ីជាសាធារណៈអំពីការបន្លំសន្លឹកឆ្នោត និងបានសម្តែងការគាំទ្រដោយចំហចំពោះចលនាបាតុកម្មនិស្សិតប្រឆាំង
រដ្ឋាភិបាលនាពេលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីស៊ែប៊ីនៅតែអះអាងថាសមាជិកផ្សេងទៀតនៃប្រតិភូនៃអ្នកសង្កេតការណ៍តាំងនេះ គឺជាអ្នកដែលមាននិន្នាការនយោបាយលម្អៀង។ បេសកកម្មនេះក៏រួមបញ្ចូលផងដែរនូវសមាជិកសភាអឺរ៉ុបសេរីនិយម លោក Helmut Branstetter ដែលបានប្តេជ្ញាកាត់ផ្តាច់ជំនួយ និងការចរចាចូលជាសមាជិកសហភាពអឺរ៉ុបរបស់ស៊ែប៊ី ព្រមទាំងសមាជិកសភាអឺរ៉ុបក្រូអាស៊ីចំនួន២រូបគឺ លោកGordan Bosanac និងលោកស្រី Suncana Glavak ដែលតែងជួបប្រជុំយ៉ាងសកម្មជាមួយបាតុករប្រឆាំងរដ្ឋាភិបាល។
គួរឲ្យដឹងដែរថា ការបោះឆ្នោតខាងមុខនេះ កើតឡើងបន្ទាប់ពីដំណាក់កាលនៃភាពចលាចលនយោបាយដ៏សំខាន់នៅក្នុងប្រទេសស៊ែប៊ី ដែលបង្កឡើងដោយបាតុកម្មប្រឆាំងរដ្ឋាភិបាលតាំងពីឆ្នាំ២០២៤ បន្ទាប់ពីគ្រោះមហន្តរាយបាក់រលំស្ថានីយរថភ្លើងដ៏រន្ធត់នៅទីក្រុងNovi Sad។
អតីតប្រធានាធិបតី លោក Aleksandar Vucic ដែលបានចុះចេញពីតំណែងកាលពីខែមុន បច្ចុប្បន្នកំពុងឈរឈ្មោះក្នុងការប្រកួតប្រជែងការបោះឆ្នោតសភា ដោយដឹកនាំសម្ព័ន្ធភាពគណបក្សកាន់អំណាច SNS តទល់នឹងក្រុមប្រឆាំងដែលគេហៅថា ជា
Student List។
សូមជម្រាប់ថា កន្លងមកថ្នាក់ដឹកនាំស៊ែប៊ីបានចោទប្រកាន់ម្តងហើយម្តងទៀតថា ភាគីលោកខាងលិច និងសមាជិកសភាអឺរ៉ុបកំពុងព្យាយាមជ្រៀតជ្រែកពីខាងក្រៅ ដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាល និងរៀបចំការផ្លាស់ប្តូរនយោបាយពីបរទេស៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content