ស្ករត្នោតកំពង់ស្ពឺកំពុងមានសក្ដានុពលខ្ពស់, ផ្គត់ផ្គង់ទីផ្សារស្ទើរមិនទាន់

កំពង់ស្ពឺ ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់លើផលដំណាំ ពិសេសត្នោត ដែលជាដំណាំប្រចាំតំបន់ផ្ទាល់តែម្ដង។ ក្នុងនោះ ស្ករត្នោតកំពង់ស្ពឺ ក៏កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ឈ្មួញ និងក្រុមហ៊ុនតូចធំ ដែលធ្វើឱ្យសិប្បករផលិតស្ទើរមិនទាន់។

ជាក់ស្ដែង លោក វី វាសនា ជំនួយការទូទៅ នៃសមាគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា សម្រាប់ទីផ្សារស្ករត្នោតបច្ចុប្បន្នគឺល្អ មានភាពទូលំទូលាយច្រើន ដែលឆ្នាំខ្លះខាងយើងផលិតស្ទើរមិនទាន់។

លោក បានបញ្ជាក់ថា ៖

“សម្រាប់ទីផ្សារស្ករត្នោតកំពង់ស្ពឺ  មកទល់ពេលនេះ មានភាពទូលំទូលាយ រហូតដល់ឆ្នាំខ្លះ យើងផ្គត់ផ្គង់តម្រូវការទីផ្សារដល់ក្រុមហ៊ុនមិនទាន់ផង ដូចជាឆ្នាំមុន ដែលតម្រូវស្ករត្នោត ប្រភេទម្សៅមានដល់ទៅ ១៥០ តោន តែយើងអាចផ្តត់ផ្គង់ជូនដល់ពួកគាត់បានត្រឹមប្រមាណ ៧០ តោនប៉ុណ្ណោះ”

លោកបានបន្តថា នៅឆ្នាំ ២០២៣ នេះ សមាគមយើងមានសមាជិក ១៦៥ គ្រួសារ ដែលជាកសិករឡើងត្នោត និងផលិតស្ករត្នោតកំពង់ស្ពឺ សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនដៃគូចំនួន ១១ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៩ និងអាជីវករចំនួន ២ កន្លែង ហើយតម្រូវការពីក្រុមហ៊ុនឆ្នាំនេះផងដែរ មានដល់ទៅជាង ១០០ តោន មិនខុសពីឆ្នាំមុនទេ តែមកដល់ពេលនេះ យើងអាចប្រមូលបានជាង ៣០ តោនហើយពីកសិករ ដោយយើងនៅមានពេល ៣ ខែទៀត សម្រាប់ផលិតស្ករត្នោតកំពង់ស្ពឺ ទៅតាមតម្រូវការក្រុមហ៊ុន។

លោកបានបន្ថែមថា នៅក្នុងតំបន់យើង ភាគច្រើនគឺផលិត ស្ករត្នោតប្រភេទស្ករសាច់ និងម្សៅ  ដោយឡែកប្រភេទស្ករទាំងអស់ យើងមានដល់ទៅ ៤ ប្រភេទរួមមាន ស្ករសាច់ ស្ករម្សៅ  ស្ករសេរ៉ូ និង ស្ករផែន។ ចំណែក ស្ករសាច់ ភាគច្រើន គេផលិតឡើង ដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលស្ករម្សៅ ភាគច្រើន គឺសម្រាប់នាំចេញទៅបរទេស ។

ពាក់ព័ន្ធនឹងតម្លៃវិញ តំណាងសហគមន៍ខាងរៀបរាប់ថា តម្លៃស្ករត្នោតអាចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះមិនមានការកើនឡើងច្រើនក្តី។ តួយ៉ាងដូចជា ស្ករសាច់ ដែលឆ្នាំមុនគេអាចលក់បានចន្លោះពី ៥០០០-៥៥០០រៀល ហើយមកដាំឆ្នាំនេះ គេអាចលក់បាន ៦០០០-៧០០០រៀល។ ចំណែកឯស្ករម្សៅ អាចមានតម្លៃពី ៦៨០០-៧២០០រៀល សម្រាប់ស្ករប្រភេទ CI ឯស្ករសរីរាង្គអាចកើន ដល់ ៧៣០០ រៀលផងដែរ។

គួរបញ្ជាក់ដែរថា សមាគមខាងលើត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានចំនួនសមាជិកមិនទៀងទាត់នោះទេ ដែលបានចោទជាបញ្ហាមកដល់បច្ចុប្បន្ន ដោយអ្នកឡើងត្នោតភាគច្រើនជាមនុស្សវ័យចំណាស់ចន្លោះពី ៣០-៧០ឆ្នាំ ចំណែកក្មេងៗដែលពេញកម្លាំងពុំមានអ្នកចាប់អាជីពនេះឡើយ។

ចុងក្រោយ លោក វី វាសនា បានប្រាប់ពីគម្រោងរបស់សមាគមនេះដែរថា នឹងបង្កើនការផ្សព្វផ្សាយ ស្ករត្នោត ក៏ដូចជាបង្កើនចំនួន សមាជិកដើម្បីផលិតឱ្យបានទាន់តម្រូវការទីផ្សារ។ លោកក៏សូមអំពាវនាវ ដល់កសិករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសឱ្យជួយគាំទ្រស្ករត្នោតខ្មែរបន្ថែមទៀត ដែលជាផ្នែកមួយជួយដល់ជីវភាពកសិករ និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលផ្តួចផ្តើមផលិតឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស AMS ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការ

កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

កម្ពុជានិងសិង្ហបុរី បានដាក់ដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដែលគំនិតផ្តួចផ្តើមនេះជំរុញកំណើនពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ

លំអងឃ្មុំ ជាទិន្នផលបានពីការចិញ្ចឹមឃ្មុំមានគុណតម្លៃច្រើនសម្រាប់សុខភាព

ជំនួញ, ព្រឹត្តិការណ៍

• 20/06/2024

លំអងឃ្មុំ ជាទិន្នផលមួយបានពីការចិញ្ចឹមឃ្មុំ ក៏មិនខុសពីផលិតផលពីឃ្មុំដទៃទៀតដែរ ដែលមានតម្លៃថ្លៃ និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន។

អាកាស​យានដ្ឋានអន្តរជាតិតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/06/2024

អាកាស​យានដ្ឋានអន្តរជាតិមរតកតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»