ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់ពីគោលបំណង​នៃកា​រយកពន្ធលើ​ដីមិនបានប្រើប្រាស់​ និង​ប្រភេទដី​ដែល​មិ​ន​ជាប់​ពន្ធ

ភ្នំពេញ ៖ កន្លងមក​​មានការ​លើកឡើ​ងច្រើនជុំវិញការ​យកពន្ធលើ​ដីមិនបានប្រើប្រាស់ ដោយខ្លះ​បាន​សាទរ​ ហើយខ្លះទៀតហាក់មិនមានការ​ពេញចិត្ត​ចំពោះ​ការ​អនុវត្ត​ពន្ធលើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ ។ ពាក់ព័ន្ធទៅនឹងចំណុចខាងលើនេះ ព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៣​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​បកស្រាយបញញជាក់ពីគោលបំណង​នៃការ​យក​ពន្ធលើ​ដីធ្លីមិនបាន​ប្រើ​ប្រាស់ជាមួយនឹងការលើកឡើងពីហេតុផលមកបញ្ជាក់ផងដែរ។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍ថា ការ​កំណត់​ពន្ធលើដីធ្លីមិនបានប្រើប្រាស់​ គឺក្នុង​គោល​បំណង ​៤ រួមមាន ទី១​ . គឺជាឧបករណ៍​ទប់ស្កាត់​ក្នុងការទិញ​ដីធ្លីធំៗ រាប់​សិប​ហិច​តា​ទុក​ចោល​មិន​ប្រើប្រាស់ សម្រាប់ទុកលក់​ចំណេញ ដែលធ្វើឱ្យ​បាត់បង់​ផលិតភាពនៃការ​ប្រើប្រាស់ដី​ដែលជាធនធាន​​ និង​ជា​កត្តា​ផលិតកម្ម​កម្រ​ ។​គោល​បំណង​ទី​២ ជំរុញការ​ប្រើប្រាស់​ដីធ្លី​ឱ្យ​បានសមស្រប ​និងមានការ​អភិវឌ្ឍ​ ។ ទី​៣.ប​ង្កើ​​ន​សកម្មភាពសេដ្ឋកិច្ច​ និងកំលាំង​ការងារ ​និងទី៤ ធានាដល់​ការ​ប្រមូល​ចំណូល​ជាប្រយោជន៍​សម្រាប់​គាំទ្រ​ដល់​ការ​​​ចំ​ណាយ​របស់​រដ្ឋាភិបាល ។

សម្ដេច​បន្តថា ដើម្បីបញ្ចៀសការ​យកពន្ធត្រួតគ្នា និងដើម្បីកុំឱ្យ​ប៉ះពាល់ដល់ប្រជាជន​ទូទៅស្រប​តាម​គោល​បំណង​នេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូ​វគោល​ការណ៍ឱ្យ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធដារនៃក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ធ្វើការ​កែសម្រួល​នូវ​លិខិត​បទដ្ឋានគតិយុត្ត ដើម្បីបន្ធូរ​បន្ថយ​លក្ខខណ្ឌសម្រាប់ទទួល​បាន​ការ​លើក​លែង​ពន្ធលើ​ដីធ្លីមិន​ប្រើប្រាស់​ឱ្យ​មាន​ភាព​ច្បាស់លាស់ ។ ​ទី១ .ដីដែលជា​កម្មវត្ថុ​នៃពន្ធលើ​ដីធ្លីមិន​បាន​ប្រើ​ប្រាស់​​គឺសំដៅដល់​ដីដែលនៅក្រៅតំបន់​ដែល​ជាប់​ពន្ធលើអចលនទ្រព្យ​រួច​ហើយ​ ។ ទី​២. ដីដែល​ជា​កម្មវត្ថុ​ នៃព​​ន្ធ​លើ​​ដី​ដែលមិន​ប្រើប្រាស់ ត្រូវ​បានអនុញ្ញាតឱ្យកាត់​ចេញ៥​ហិកតា​ក្នុងមួយកន្លែង​ ក្នុងន័យនេះ បើ​ដី​ដែល​មានទំហំ​ក្រោម​៥ហិកតា មិនត្រូវ​បានចាត់ទុកជា​ដីដែលមិន​ប្រើប្រាស់​នោះទេ​ ។​

សម្ដេច​បន្ថែមថា សម្រាប់ដីដែលមានទំហំចាប់ពី​៥ហិកតាឡើង​ទៅ​ ហើយមិនត្រូវ​យកពន្ធនោះ ទី​១ ជាដី​កសិកម្មកំពុង​បង្កបង្កើន​ផល​​ដោយមានការ​បញ្ជាក់ពី​គណៈ​កម្មការ​ ឬ​អនុគ​ណៈ​កម្មការ​វាយតម្លៃដីថា ​ដីនោះ​កំពុង​តែប្រើប្រាស់ពិតប្រាកដ​មែន ។ ​ទី​២ ជា​ដីដែលកំពុងបម្រើ​សកម្មភាពសេដ្ឋកិច្ច​របស់រូបវ័ន្ត​បុគ្គល​ ឬ​នីតិបុគ្គ​ល​ ដែលបានចុះបញ្ជី​ពន្ធដារនៅរដ្ឋបាល​សារ​ពើពន្ធ ដូចជា​ទិញ​ទុក​សម្រាប់ជួល​ឱ្យ​វិនិយោគិន​បង្កើតរោងចក្រ ឬសង់ជាឃ្លាំង ។ ទី​៣ ជាដីដែលមានសំណង់ ឬគ្មានសំណង់ តែស្ថិតនៅក្រោម​កិច្ច​សន្យា​ជួល​ ទី​៤ជាដី​ដែល​ជា​កម្ម​សិទ្ធិ​រ​បស់​រាជរដ្ឋាភិបាល ឬស្ថាប័ន​រាជរដ្ឋាភិបាល , ដី​សម្បទានសេដ្ឋកិច្ច​របស់​រាជ​រ​ដ្ឋា​ភិបា​ល​ក៏​មិ​ន​ជា​ប់​ពន្ធ​ដែរ ដែលស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេ​ស ជាដើម ។

សម្ដេច​បញ្ជាក់ថា ពន្ធលើ​ដីធ្លីមិន​ប្រើប្រាស់ នឹង​ចាប់ផ្ដើម​អនុវត្តចាប់ពី​ដើមឆ្នាំ​២០២៥ ហើយសម្រាប់​ដែល​ដីធំៗ​ចាប់ពី​៥ហិក​តាឡើងទៅ​អាច​ចាប់ផ្ដើម​កែប្រែ​ធ្វើការ​វិនិយោគ ឬអភិ​វឌ្ឍ​ន៍​​​ដីនោះឱ្យ​មានប្រយោជន៍​បង្កើតឱកាសការងារ ​និង​ចំណូល​ជាតិ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ