បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

​​បរទេស​៖​ ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ​។

​តួ​លេខ​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ ​Entrepreneur​.​com ​ខណៈ​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​នេះ​កំពុង​បង្កើន​ការ​ពិភាក្សា​ថា​ ​តើ​ពពុះ​ផុយស្រួយ​ ​AI ​អាច​ផ្ទុះ​ក្លាយជា​វិបត្តិ​ដូច​ពពុះ​ផុយ​ស្រួយ​ Dot​-​com ​កាលពី​ចុង​ទសវត្សរ៍​ ​១៩៩០ ​និង​ដើម​ទសវត្សរ៍​ ​២០០០​ ​ឬ​យ៉ាងណា​។​

​ទោះបី​ជា​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ Hardware ​ឈាន​មុខ​ ​ដូចជា​ ​Nvidia ​បាន​កើនឡើង​លើស ៥​ ទ្រី​លាន​ដុល្លារ​ក៏​ដោយ​ ​ក្រុម​អ្នក​វិនិយោគ ​ស្ថាប័ន ​និង​ធនាគារ​កណ្តាល​នានា​បាន​ព្រមាន​ថា​ ការ​វាយតម្លៃ​តម្លៃ​ភាគហ៊ុន ​និង​ប្រាក់​ចំណេញ​ពិតប្រាកដ​របស់​អាជីវកម្ម​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ​AI ​មិន​ដូចគ្នា​ឡើយ​។

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​តែ​ ៥ ​ប៉ុណ្ណោះ​បាន​ក្តោប​ក្តាប់​រហូតដល់​ ៣០​ ​ភាគរយ​ ​នៃ​សន្ទស្សន៍​ S​&​P 500​។​ ​ស្ថានភាព​នេះ​កំពុង​បង្កើន​ហានិភ័យ​ដល់​ដំណើរការ​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ​ ​និង​អាច​ឈាន​ទៅ​ដល់​កម្រិត​មួយ​មិន​ធ្លាប់​មាន​ចាប់​តាំងពី​សម័យ​វិបត្តិ​ពពុះ​ផុយ​ស្រួយ Dot​-​com ​អំឡុង​ឆ្នាំ​ ​១៩៩៩ ​និង​ ២០០០​។

​មូលហេតុ​ចម្បង​ដែល​នាំឱ្យ​មាន​ក្តី​បារម្ភ​អំពី​ពពុះ​ផុយស្រួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​យុគសម័យ​ ​AI ​គឺ​រចនាសម្ព័ន្ធ​វិនិយោគ​បែប​វិលជុំ ​និង​គម្លាត​យ៉ាង​ខ្លាំង​រវាង​ប្រាក់​ចំណាយ ​ឬ​ការ​វិនិយោគ ​និង​ប្រាក់​ចំណូល​ពិតប្រាកដ​។​

​អត្ថបទ​មួយ​របស់​ The ​Guardian ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពូល​ៗ ​ដូចជា​ Open​AI ​បាន​ប្តេជ្ញា​ចំណាយ​ថវិកា​ ​១​,​៤​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ ​ឬ​ Data ​Center​។​ ​ប៉ុន្តែ​ការ​បង្កើត​ចំណូល​ប្រចាំ​ឆ្នាំ​មាន​ត្រឹម​ប្រមាណ​ ១៣ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ហើយ​ថែមទាំង​ត្រូវ​បាន​ព្យាករណ៍​ថា​ ​អាច​ខាត​បង់​ក្នុង​ប្រតិបត្តិការ​រហូតដល់​ ៧៤ ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​ ​២០២៨​។

​ក្នុងពេល​ជាមួយគ្នា​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ ​និង​វេប​សាយ​ធំ​ៗ​បាន​ចាក់​បញ្ចូល​ទុន​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​AI ​ដែល​ទើប​បង្កើត​ថ្មី​ ​ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​បាន​យក​ថវិកា​នោះ​ទៅ​ទិញ​បន្ទះ​ឈីប​ ​និង​ជួល​ហេដ្ឋារចនាសម្ព័ន្ធ​ ​Cloud ​ពី​ក្រុមហ៊ុន​វិនិយោគ​ដើម​វិញ​ភ្លាម​ៗ​។

​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​កិច្ចព្រមព្រៀង​វិនិយោគ​វិលជុំ​ទាំងនេះ​អាច​ធ្វើឱ្យ​លេខ​ចំណូល​សរុប​កើនឡើង​ជា​តួលេខ​សិប្បនិម្មិត ​ដោយ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ទទួល​យក​ ​និង​ការ​ប្រើប្រាស់​ពិតប្រាកដ​ពី​អតិថិជន​ចុងក្រោយ​នោះ​ទេ​។

​ការ​ចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​AI ​កំពុង​បង្កើន​ហានិភ័យ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​។ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​បាន​ចំណាយ​រហូតដល់​ ៦៥០ ពាន់​លាន​ដុល្លារ ​លើ​មជ្ឈមណ្ឌល​ទិន្នន័យ​ AI ​គិត​តែ​ក្នុង​ឆ្នាំ​ ​២០២៦ ​ប៉ុណ្ណោះ​។ ​ប្រមាណ​ពាក់កណ្តាល​នៃ​ថវិកា​នេះ​ត្រូវ​បាន​ប្រមូល​តាមរយៈ​កម្ចី​ឯកជន ​និង​ប័ណ្ណ​បំណុល​សាជីវកម្ម​។

​ចំពោះ​បញ្ហា​នេះ​ ​អ្នក​វិភាគ​នៅ​ ​MacroStrategy Partnership ​បាន​ប៉ាន់ប្រមាណ ​និង​ព្រមាន​ថា​ ការ​ពង្រីក​ខ្លួន​របស់​វិស័យ​ AI ​ដ៏​ហួស​ហេតុ​នេះ​អាច​បង្ក​បញ្ហា​ដែល​មាន​ទំហំ​ធំ​ជាង​វិបត្តិ​ ​Dot​-​com ​រហូតដល់​ ១៧ ​ដង​។

​ទោះជា​យ៉ាងណា​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូចជា​ ​Goldman Sachs ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​ប្រាក់​ចំណេញ ​និង​លំហូរ​សាច់​ប្រាក់​រឹងមាំ​ជាង​កាលពី​សម័យ​វិបត្តិ​មុន​ៗ​។​

​Goldman Sachs ​ក៏​បាន​បញ្ជាក់​ថា​ ​ស្ថិរ​ភាព​រយៈពេល​វែង​នៃ​ទីផ្សារ​នេះ​នៅតែ​អាស្រ័យ​លើ​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​បំប្លែង​ការ​ចំណាយ​លើ​ការ​គណនា ​ឱ្យ​ទៅ​ជា​ចំណូល​ពាណិជ្ជកម្ម​ពិតប្រាកដ​ ​និង​អាច​បង្កើត​កម្រិត​ប្រាក់​ចំណេញ​ខ្ពស់​នៅពេល​ខាង​មុខ​។

គួរ​រំឭក​ថា​ វិបត្តិ​ពពុះ​ផុយ​ស្រួយ ​Dot​-​com ​គឺជា​ចំណុច​កំពូល​នៃ​ទីផ្សារ​ភាគហ៊ុន​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​ ​១៩៩៥ ​និង​ ២០០២​។ ការ​រំពឹងទុក​ ​និង​មោទនភាព​ខ្លាំង​ពេក​ទៅលើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ជា​លើក​ដំបូង​ ​បាន​ជំរុញ​ឱ្យ​វិនិយោគិន​ចាក់​បញ្ចូល​ទុន​យ៉ាង​ច្រើន​ទៅក្នុង​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដែល​មិន​ទាន់​ទទួល​បាន​ផល​ចំណេញ​។​

ទីផ្សារ​បាន​ហក់​ឡើង​ក្នុង​អត្រា​កំណើន​ដល់​ទៅ​ ​៦០០​ ​ភាគរយ​ ​មុនពេល​ឡើង​ដល់​កំពូល​នៅ​ថ្ងៃ​ទី​ ​១០​ ​ខែ​មីនា​ ​ឆ្នាំ​ ​២០០០ ​បន្ទាប់មក​បាន​ធ្លាក់ចុះ​វិញ​ដល់​ ៧៨​ ​ភាគរយ​។ ​ហេតុការណ៍​នេះ​បាន​ធ្វើឱ្យ​មាន​ការ​ខាត​បង់​ទឹក​ប្រាក់​ច្រើន​ទ្រី​លាន​ដុល្លារ​។

​សម្រាប់​វិស័យ​ AI នា​ពេល​បច្ចុប្បន្ន​ ការ​វិនិយោគ​រាប់​ទ្រីលាន​ដុល្លារ​ ​ការ​ចំណាយ​ដ៏​ធំ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​គម្លាត​រវាង​ការ​ចំណាយ​និង​ប្រាក់​ចំណូល ​បាន​ធ្វើឱ្យ​ក្តី​បារម្ភ​អំពី​កំណើន​ពពុះ​ផុយ​ស្រួយ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំង​ឡើង​។​ ​ទោះជា​យ៉ាងណា​ ​ស្ថិរ​ភាព​រយៈពេល​វែង​នៃ​ទីផ្សារ​នឹង​អាស្រ័យ​លើ​សមត្ថភាព​របស់​ក្រុមហ៊ុន​ AI ​ក្នុង​ការ​បំប្លែង​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​នេះ​ទៅ​ជា​ចំណូល ​និង​ប្រាក់​ចំណេញ​ពិតប្រាកដ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

Leave a Reply

Your email address will not be published.Required fields are marked *