ដី ១២ ​ហិកតា​ អាច​ផ្ដល់​ចំណូល​ដល់ទៅជិត​កន្លះលានដុល្លារអាមេរិកក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ការទាញ​យក​ផល​ប្រយោជន៍​ពីដីធ្លី​​មានច្រើនបែប ច្រើនសណ្ឋាន ដោយខ្លះគេយកដីនោះទៅពុះជា​ឡូត៍​លក់​យក​ប្រាក់ចំណេញភ្លាមៗ ខ្លះ​សង់ផ្ទះ សង់ខុនដូជា ឬសង់អាផាតមិនដើម តែសម្រាប់ដីដែល​នៅឆ្ងាយ​ពីក្រុង ឆ្ងាយពីទីប្រជុំជន​ក៏អាច​រកប្រាក់ចំណូល​មិនចាញ់ដីនៅជិតៗក្រុងនោះដែរ ជាក់ស្ដែងកសិករ​ម្នាក់​នៅខេត្តតាកែវបាន​ប្រើប្រាស់ដី១២​ហិកតា និងអាចរកប្រាក់ចំណូល​បានជាង​៥០​ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អ្នកស្រី ងិន គន្ធា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ឱ្យដឹងថា គាត់អាចរកចំណូលបានជិត កន្លះលានដុល្លារអាមេរិកក្នុងរយៈពេ​ល​មួយឆ្នាំ​ តា​ម​រយៈកា​រចុះ​កិ​ច្ចស​ន្យា​ជា​​មួ​យ​​ក្រុមហ៊ុន CP ក្នុងការបើកជាកសិដ្ឋានចិញ្ចឹមសត្វ។ ការ​បញ្ជាក់របស់អ្នកស្រី​ធ្វើឡើង​នៅក្នុងពេល​រដ្ឋមន្ត្រី​ក្រសួ​ងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​ចុះពិនិត្យលើវឌ្ឍនភាព​នៃផលិតកម្មចិញ្ចឹមជ្រូកសាច់​ក្នុ​ងកសិដ្ឋាន​របស់អ្នកស្រី​នៅព្រឹកថ្ងៃទី​១៥​ សីហា ២០២២​ ។

អ្នកស្រី ងិន គន្ធា បានដឹងថា កសិដ្ឋានរបស់អ្នកស្រីបានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីទំហំ ១២ហិកតា ដោយបច្ចុ​ប្បន្ន​មា​ន​រោង​ចិ​ញ្ចឹ​ម​​ជ្រូកចំនួន២០រោង ក្នុងមួយរោងអាចដាក់ជ្រូកសាច់បាន៧០០ក្បាល សរុបមានជ្រូកសាច់ ១៤ ០០០​ក្បាល ដោយក្នុងមួយឆ្នាំ គាត់អាចចិញ្ចឹមបាន២វគ្គ ហើយក្នុងមួយវគ្គ រោងនីមួយៗ អាចទទួលបានប្រាក់ចំណូល ១ម៉ឺនដុល្លារអាមេរិក​ ហើយរោងមួយដាក់ទុនវិនិយោគ៧ម៉ឺនដុល្លារអាមេរិក ។

ជាមួយនឹងកិច្ចដំណើរការកសិដ្ឋានខាងលើនេះ អ្នកស្រីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CP មានរយៈពេល៨ឆ្នាំម្តង ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ កូនពូជ ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ដោយឡែកទីតាំងសំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំជា​បន្ទុក​រប​ស់ម្ចាស់កសិដ្ឋាន ។

​ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មបានផ្តល់ជាគំនិតថា គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាម​ព​ល​បា​ន​ម​កពី​លា​ម​កជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គិសនី និងសិក្សាស្រាវជ្រាវបច្ចេកទេស ធ្វើ​ការ​កែច្នៃលាមកជ្រូកលក់ ដែលនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។ ទីផ្សា​រ​ជ្រូ​ក​សា​ច់​បា​នល្អ​​ប្រ​សើ​រ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និង​ប្រើ​ប្រា​ស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព ។

លោក ព្រាប​ កុល​ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ​ Century 21 Zillion Holding បាន​មាន​ប្រសាសន៍ថា​ វិស័យកសិកម្ម​កម្ពុជា មាន​សក្ដានុពល​ស្ទើរតែគ្រប់ខេត្ត​រាជធានីទូទាំងប្រទេស​ ហើយការ​កែ​ប្រែ​​​ដីធ្លី​ឱ្យ​មានតម្លៃគឺវា​អាស្រ័យទៅលើ​ម្ចាស់ដីនីមួយៗ​ ។ ម្ចាស់ដីខ្លះគាត់​ដាំដុះ​ដំណាំ​សម្រាប់យកផល​លក់​យក​​ចំណូល ​ហើយខ្លះទៀត​ធ្វើជាកសិដ្ឋា​ចិញ្ចឹម​សត្វ និងខ្លះទៀត​ប្រើប្រាស់​ដីធ្លីនោះអភិវឌ្ឍន៍​ទៅជា​សំណង់ ​ឬ​អ្វី​ផ្សេងៗទៀត​ជាដើម ។ យ៉ាងណា​ក៏ដោយ ការ​កែប្រែ​ដី​ធ្លីនឹង​ធ្វើ​ឱ្យ​ម្ចា​ស់ដី​ធ្លី​ទទួល​បាន​ចំណូលគ្រាន់​តែ​ចំណូល​នោះ​មានទំហំ​តិច ឬ ច្រើន ដែលវាអាស្រ័យទៅលើភាពឆ្លាតវៃ​របស់ម្ចាស់ដី ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព