ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។
ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ LOLC KHQR ដែលអាចភ្ជាប់ជាមួយ LOLC Merchant App ដើម្បីជួយអាជីវករទទួលការទូទាត់ គ្រប់គ្រង និងតាមដានចំណូលអាជីវកម្មបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លើសពីការសម្រួលដល់ការទូទាត់ អាជីវករដែលប្រើប្រាស់ LOLC KHQR ក៏អាចទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា៖
• ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៤% ក្នុងមួយឆ្នាំ
• ទទួលបានកញ្ចប់ធានារ៉ាប់រងរហូតដល់ ៥ ០០០ដុល្លារ
• មានឱកាសឈ្នះទឹកប្រាក់សំណាង ១៦៨ ០០០ រៀល
• ទទួលការទូទាត់ពីធនាគារក្នុងស្រុក និងការទូទាត់ឆ្លងដែនពីអតិថិជនមកពីប្រទេស ឥណ្ឌា សិង្ហបុរី ចិន វៀតណាម និងឡាវ
• អាចស្នើសុំ LOLC KHQR ថ្មី បានគ្រប់ទម្រង់ ដូចជា ស្ទីកគ័រ កាត ឬជើងបញ្ឈរ ដោយឥតគិតថ្លៃ ហើយក្រុមការងារនឹងយកទៅប្រគល់ជូនដល់ទីតាំងអាជីវកម្ម។
ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ អាជីវករអាចត្រៀមខ្លួនជាមុន ដោយរៀបចំ LOLC KHQR នៅទីតាំងអាជីវកម្ម ដើម្បីផ្តល់ជម្រើសទូទាត់ដែលងាយស្រួល និងរហ័សសម្រាប់អតិថិជន និងជួយឱ្យការទទួលប្រាក់ក្នុងអំឡុងពេលដែលមានសកម្មភាពលក់ដូរកាន់តែច្រើនប្រព្រឹត្តទៅដោយរលូន។
អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃ តាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ / ០១៤ ៩៩១ ៩៩១ /០៩៦ ៣ ៩៩១ ៩៩១ / ០៣១ ៣ ៩៩១ ៩៩១។
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content