កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

​ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​ ​ខណៈ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​នេះ​ក្នុង​ឆ្នាំ​២០២៥ ​បាន​កើនឡើង​ ៧៤​,​៥​%​។

​ថ្លែង​ប្រាប់​ AMS នា​ពេល​ថ្មី​ៗ​នេះ​ ​លោក​ សុខ ចាន់ ​អ្នក​នាំពាក្យ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​បាន​មានប្រសាសន៍​ថា ​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ ​និង​ជំរុញ​ការ​ទូទាត់​តាម​ ​QR ​Code ​ប្រកប​ដោយ​សុវត្ថិភាព​ ​ប្រសិទ្ធភាព​ ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​ ​ព្រមទាំង​ពង្រឹង​បរិយាបន្ន​ហិរញ្ញវត្ថុ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ ​និង​ក្រុមហ៊ុន​ទូទាត់​អន្តរជាតិ​។

​លោក​បន្ត​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​ប្រព័ន្ធ​បាគង ​និង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​សមាជិក​ ​អាច​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​ជាមួយ​ពាណិជ្ជករ​នៅ​ប្រទេស​ជា​ដៃគូ​បាន​យ៉ាង​ងាយស្រួល ​និង​ឆាប់រហ័ស ​ដោយ​មាន​ទីតាំង​ទទួល​ការ​ទូទាត់​ប្រមាណ​ ​២៥០​លាន​ទីតាំង​។

​បច្ចុប្បន្ន​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចំនួន​ ​៥៩ ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​អាច​ផ្តល់​សេវា​ទូទាត់​ឆ្លង​ដែន​ជាមួយ​ប្រទេស​ចំនួន​ ៩ ​រួម​មាន​ ​វៀតណាម ​តាមរយៈ​ Viet​QR ​Global ឡាវ​ ​តាមរយៈ L​ao ​QR ​ចិន ​តាមរយៈ​ U​nionPay​,​ Alipay+​ ​និង​ We​Chat Pay ​ឥណ្ឌា ​តាមរយៈ​ U​nified Payments ​Interface ​(​UPI​)​ ​ជប៉ុន​ ​តាមរយៈ​ ​JP​QR ​ម៉ាឡេស៊ី ​តាមរយៈ​ Duit​Now ​QR ​សិង្ហបុរី ​តាមរយៈ​ S​GQR​/​Roam​QR ​កូរ៉េ​ខាង​ត្បូង​ ​តាមរយៈ​កម្មវិធី​ ​JBB ​Mobile App ​របស់​ធនាគារ​ ​Jeonbuk ​និង​ថៃ ​តាមរយៈ​ PromptPay​។

​លោក​ សុខ ចាន់ បាន​ពន្យល់​ថា​ ​អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ជា​សមាជិក​ដែល​បាន​តភ្ជាប់​ជាមួយ​បណ្តាញ​ទូទាត់​របស់​ប្រទេស​ដៃគូ​ ​អាច​ស្កេន​ ​QR ​Code ​របស់​ពាណិជ្ជករ​នៅ​ប្រទេស​ទាំងនោះ​ ​ដើម្បី​ទូទាត់​ជា​ប្រាក់​រៀល​ ​ខណៈ​ពាណិជ្ជករ​នៅ​ប្រទេស​នីមួយ​ៗ​នឹង​ទទួល​បាន​ប្រាក់​ជា​រូបិយវត្ថុ​ក្នុង​ស្រុក​របស់​ខ្លួន​។

​ក្រៅ​ពី​ប្រទេស​ទាំង​ ៩ ​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​កំពុង​បន្ត​អភិវឌ្ឍ​ ​និង​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ហ្វីលីពីន ​និង​រវ៉ាន់ដា​ផងដែរ​ ​ដោយ​គ្រោង​នឹង​បញ្ចប់​ការ​ធ្វើ​សន្ធានកម្ម ​និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៧​។

​លោក​ សុខ ​ចាន់ បាន​បញ្ជាក់​ថា​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម ​QR ​Code ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ ​ពាណិជ្ជករ​ខ្នាត​តូច ​និង​មធ្យម ​ព្រមទាំង​អ្នក​ប្រើប្រាស់​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជា​ដៃគូ ​ដោយ​មិន​ចាំបាច់​កាន់​សាច់​ប្រាក់​ច្រើន​ ​ឬ​ប្តូរ​រូបិយប័ណ្ណ​ជា​មុន ​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​មួយចំនួន​ក្នុងពេល​ធ្វើដំណើរ​។

​ចំណែក​លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នក​វិភាគ​សង្គម​និង​សេដ្ឋកិច្ច​ ​បាន​មើលឃើញ​ថា​ ​ការ​ទូទាត់​តាម​ ​QR ​Code ​មាន​សារៈសំខាន់​ក្នុង​បរិបទ​បច្ចុប្បន្ន​ ​ជា​ពិសេស​ការ​កាត់បន្ថយ​តម្រូវការ​កាន់​សាច់​ប្រាក់​ច្រើន​តាម​ខ្លួន​ ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់​។

​លោក​បាន​គូសបញ្ជាក់​ថា​ ​ប្រព័ន្ធ​ទូទាត់​ឌីជីថល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ថវិកា​បាន​កាន់តែ​មាន​សុវត្ថិភាព​ ​និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ច្បាស់លាស់​ តាមរយៈ​ការ​ពិនិត្យ​សមតុល្យ​សាច់ប្រាក់​នៅលើ​ទូរស័ព្ទដៃ​បាន​គ្រប់​ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​។ ​សម្រាប់​វិស័យ​អាជីវកម្ម​ ការ​ទូទាត់​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ ​ដែល​អាច​ជួយ​ទាក់ទាញ​វិនិយោគិន ​និង​ភ្ញៀវ​ទេសចរ​បរទេស ​ដោយ​មិន​ចាំបាច់​កាន់​សាច់​ប្រាក់​ច្រើន​ក្នុងពេល​ធ្វើដំណើរ ​ព្រមទាំង​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។​

​ទោះជា​យ៉ាងណា ​លោក​បណ្ឌិត​ ជ័យ​ តិច ​បាន​សង្កត់ធ្ងន់​ថា​ ​កម្ពុជា​គួរ​បន្ត​ពង្រឹង​សុវត្ថិ​ភាព​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើម្បី​ធានា​ការ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​ប្រកប​ដោយ​សុវត្ថិ​ភាព​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់​។

ពាក់ព័ន្ធ​នឹង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ទូទាត់​ឌីជីថល ​លោក​ជំទាវ​បណ្ឌិត​ ​ជា​ សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​បាន​កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ​ពី​បាត​ដៃ​ទទេ ​ហើយ​បច្ចុប្បន្ន​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​បង្កើត​កិច្ច​ពិភាក្សា​សកល​ស្តីពី​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​ជំនាន់​ក្រោយ​។

​លោក​ជំទាវ​បណ្ឌិត​បាន​បន្ថែម​ថា​ ​ប្រព័ន្ធ​បាគង​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​ ​និង​ប្រតិបត្តិការ​រវាង​ប្រព័ន្ធ​ផ្សេង​ៗ​ឱ្យ​កាន់តែ​ទូលំទូលាយ ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ទូទាត់​ឌីជីថល ​ពង្រឹង​តួនាទី​ប្រាក់​រៀល ​និង​ផ្សារភ្ជាប់​កម្ពុជា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សេដ្ឋកិច្ច​ដទៃទៀត​។

យោង​តាម​របាយការណ៍​ស្តីពី​ស្ថិរ​ភាព​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥​ ​(​Financial Stability Review ​2025​) ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង​ក្នុង​ឆ្នាំ​២០២៥​ ​មាន​ចំនួន​ប្រមាណ​ ​២៧០​,​៦​ពាន់​ប្រតិបត្តិការ​ ​កើនឡើង​ ៧៤​,​៥​%​ ​ធៀប​នឹង​ឆ្នាំ​២០២៤​។ ​ចំណែក​ទំហំ​ទឹកប្រាក់​ប្រតិបត្តិការ​សរុប​មាន​ប្រមាណ ​១១១​,​៤​ពាន់​លាន​រៀល​ ​កើនឡើង​ ​២៣៥​,​៣​%​ ធៀប​នឹង​ឆ្នាំ​មុន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច