តម្រូវការប្រេងនៅតែខ្ពស់ បើទោះជាមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក៏ដោយ

បរទេស៖ យោងតាមប្រភពពី Investing បានរាយការណ៍ថា តម្លៃប្រេងបានកើនឡើងបន្តិចបន្ទាប់ពីរបាយការណ៍របស់អង្គការ OPEC បង្ហាញថា តម្រូវការនៅតែរឹងមាំ និងការព្រួយបារម្ភថា ការផ្គត់ផ្គង់អាចត្រូវបានរំខាននៅពេលដែលសហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ០,២ ភាគរយ ឬ ៨២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI កើនឡើង ០,៣ ភាគរយ ឬ ៧៨,៤៤​ដុល្លារក្នុងមួយបារ៉ែល។

ភ្នាក់ងារថាមពលអន្តរជាតិ​ IEA បានបង្កើនការព្យាករណ៍កំណើនតម្រូវការប្រេងរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ បើទោះជាមានការរំពឹងទុកថានឹងមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗក៏ដោយ។ IEA បានបង្កើនការព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើងពី ២,៣ លានបារ៉ែលក្នុងមួយថ្ងៃឡើងដល់ ២,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំនេះហើយវានឹងកើនឡើងបន្ថែមទៀតពី ៨៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃទៅ ៩៣០ ០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០២៤។

កាលពីថ្ងៃចន្ទកន្លងទៅនេះ អង្គការនៃប្រទេសនាំចេញប្រេង OPEC បានរិះគន់ចំពោះអ្នករំពឹងទុកនៃការធ្លាក់ចុះតម្លៃនាពេលថ្មីៗនេះ។ លើសពីនេះ ក្រុមអ្នកផលិតប្រេង​ OPEC បានបង្កើនការព្យាករណ៍របស់ខ្លួនបន្តិចសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំ ២០២៣ នេះ ប៉ុន្តែបានរក្សាការព្យាករណ៍ក្នុងកម្រិតខ្ពស់បំផុតសម្រាប់ឆ្នាំ ២០២៤ ។

កាលពីសប្តាហ៍មុន តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ដែលបណ្តាលមកពីក្តីបារម្ភថាតម្រូវការអាចធ្លាក់ចុះនៅក្នុងប្រទេសប្រើប្រាស់កំពូលដូចជា សហរដ្ឋអាមេរិក និងចិន។ ទន្ទឹមនឹងនោះ តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះទាបបំផុតក្នុងខែតុលា ដែលជាកម្រិតដែលមិនធ្លាប់មានចាប់តាំងពីការរាតត្បាតកូវីដ-១៩ ហើយការនាំចេញសម្រាប់ខែនេះបានធ្លាក់ចុះច្រើនជាងការព្យាករណ៍។

ស្របពេលនេះដែរ នាយកដ្ឋានថាមពលរបស់សហរដ្ឋអាមេរិកគ្រោងនឹងទិញប្រេងចំនួន ១,២ លានបារ៉ែល ដើម្បីបំពេញទុនបម្រុងប្រេងឡើងវិញ និងបង្កើនតម្រូវការបន្ថែមទៀត បន្ទាប់ពីលក់លើសពីបរិមាណកំណត់ត្រា។ យ៉ាងណាមិញ ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងរបស់រុស្ស៊ីក៏អាចរំខានដល់ការផ្គត់ផ្គង់ផងដែរ ដែលនឹងជំរុញតម្លៃឡើងថ្លៃបន្ថែមទៀត។

លើសពីនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានធ្វើសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនគ្រប់គ្រងនាវាដើម្បីស្នើសុំព័ត៌មានអំពីនាវាចំនួន ១០០ ដែលខ្លួនសង្ស័យថាបានរំលោភលើការដាក់ទណ្ឌកម្មរបស់លោកខាងលិចពាក់ព័ន្ធទៅនឹងប្រេងរុស្ស៊ី។ វាគឺជាវិធានការដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការរឹតបន្តឹងតម្លៃត្រូវបានកំណត់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ប្រាក់ចំណូលប្រេងទៅកាន់ទីក្រុងម៉ូស្គូ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគមួយចំនួនបាននិយាយថា ការពិភាក្សានៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីបន្តលំហូរប្រេងតាមរយៈបំពង់បង្ហូរប្រេងអ៊ីរ៉ាក់-តួកគីក៏អាចឥទ្ធិពលលើតម្រូវការប្រេងផងដែរ។

រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ាក់រំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្នុងតំបន់ Kurdistan របស់តួកគី និងក្រុមហ៊ុនប្រេងបរទេស ដើម្បីបន្តផលិតកម្មប្រេងឡើងវិញនៅក្នុងតំបន់ Kurdish និងបន្តការនាំចេញប្រេងនៅភាគខាងជើងតាមរយៈបំពង់បង្ហូរប្រេង។

គួរឲ្យបញ្ជាក់ផងដែរ​ថា ប្រទេសតួកគីបានបញ្ឈប់ការនាំចេញប្រេងតាមបំពង់បង្ហូរប្រេងចាប់តាំងពីថ្ងៃទី ២៥ ខែមីនាមកម្ល៉េះ បន្ទាប់ពីមានការប្រកាសសេចក្តីសម្រេចពីសភាពាណិជ្ជកម្មអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ