តម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីអង់ហ្គោឡាប្រកាសចាកចេញពីក្រុមប្រទេសផលិតប្រេង OPEC

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីប្រទេសអង់ហ្គោឡាបានប្រកាសថា ខ្លួននឹងចាកចេញពីក្រុមប្រទេសផលិតប្រេង OPEC ជុំវិញជម្លោះលើបញ្ហាកូតាទិន្នផល។

ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ១ ដុល្លារ ឬនៅសល់ ៧៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក WTI ធ្លាក់ចុះ ០,៣៣ សេន ឬនៅសល់ ៧៣,៨៩ ដុល្លារក្នុងមួយបារ៉ែល។

បច្ចុប្បន្ននេះ ប្រទេសអង់ហ្គោឡាមានលទ្ធភាពអាចផលិតបានប្រេងប្រហែល ១,១ លានបារ៉ែលក្នុងមួយថ្ងៃ ។ យ៉ាងណាមិញ អង់ហ្គោឡា បានសម្រេចចិត្ដដកខ្លួនចេញពី OPEC នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

លោក Diamantino Azevedo  រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងប្រេងអង់ហ្គោឡា បាននិយាយថា ៖

«យើងមានអារម្មណ៍ថា នៅពេលនេះ អង់ហ្គោឡា មិនទទួលបានអ្វីទាំងអស់នៅក្នុងអង្គការនេះ ហើយដើម្បីការពារផលប្រយោជន៍របស់ខ្លួន អង់ហ្គោឡា បានសម្រេចចិត្តចាកចេញ។ ប្រសិនបើយើងនៅតែស្ថិតក្នុងអង្គការ OPEC អង់ហ្គោឡា នឹងត្រូវបង្ខំឱ្យកាត់បន្ថយការផលិត ដែលផ្ទុយទៅនឹងគោលនយោបាយរបស់យើងក្នុងការជៀសវាងការធ្លាក់ចុះ។ ការ​សម្រេច​ចិត្ត​នេះ​មិន​មាន​លក្ខណៈ​ងាយស្រួល​នោះទេ»។

ស្របពេលនេះដែរ អង់ហ្គោឡា និងនីហ្សេរីយ៉ា គឺជាប្រទេសនាំចេញប្រេងធំបំផុតទីពីរនៅអនុតំបន់អាហ្រ្វិក សាហារ៉ា ប៉ុន្តែប្រទេសទាំងពីរមិនសប្បាយចិត្តដែលត្រូវបានស្នើសុំរបស់ OPEC ឱ្យកាត់បន្ថយផលិតកម្មនោះទេ ដោយសារពួកគេត្រូវការបង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសរបស់ពួកគេ។

គួរឲ្យបញ្ជាក់ដែរថា អង់ហ្គោឡា មានធនធានរ៉ែ និងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយសេដ្ឋកិច្ចរបស់ប្រទសនេះស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលឿនបំផុតនៅក្នុងពិភពលោក ប៉ុន្តែមានភាពមិនច្បាស់លាស់ខ្លាំង។ បន្ថែមពីនេះ ធនធានប្រេងភាគច្រើនរបស់អង់ហ្គោឡាស្ថិតនៅក្នុងខេត្ត Cabinda ដែលបានផ្ដាច់ខ្លួនដាច់ដោយឡែកចេញពីជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

យ៉ាងណាមិញ អង់ហ្គោឡាដែលជាសមាជិកអង្គការ OPEC អស់រយៈពេល ១៦ ឆ្នាំ មិនមែនជាប្រទេសដំបូងដែលចាកចេញពីក្រុមជួញដូរនោះទេ ពីព្រោះអេក្វាឌ័រ ឥណ្ឌូនេស៊ី និងកាតា សុទ្ធតែបានធ្វើដូចគ្នា។ អង្គការ OPEC គឺជាក្រុមអ្នកផលិតប្រេងដែលសម្រេចថា តើត្រូវលក់ប្រេងឆៅប៉ុន្មាននៅលើទីផ្សារពិភពលោក រួមជាមួយនឹងក្រុមសម្ព័ន្នមួយទៀតហៅថា OPEC+។ កាលពីខែមុន ក្រុមសមាជិកចំនួន ១៣ និងប្រទេសសម្ព័ន្ធមិត្តចំនួន ១០ បានសម្រេចចិត្តរួមគ្នាដើម្បីកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀតនៅឆ្នាំ ២០២៤ ដើម្បីជំរុញតម្លៃសកល។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ តម្លៃប្រេងបានឡើងថ្លៃខ្លាំងដល់ជាង ១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះមកសល់ត្រឹម ៧០ ដុល្លារក្នុងមួយបារ៉ែលក្នុងខែឧសភាឆ្នាំនេះ។ ទោះជាយ៉ាងណាក្តី តម្លៃប្រេងបានបន្តកើនឡើងជាលំដាប់ចាប់តាំងពីពេលនោះមក ដោយសារអ្នកផលិតបានព្យាយាមរឹតបន្តឹងទិន្នផលដើម្បីគាំទ្រទីផ្សារ និងបន្ទាប់ពីការវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហមនាពេលថ្មីៗនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ