នៅទីបំផុត សហភាពអឺរ៉ុប ឬហៅកាត់ថា EU គឺបានឈានទៅដល់ការសម្រេចចិត្តជាផ្លូវការហើយក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី៦ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ដែលក្នុងនោះផ្តោតសំខាន់ទៅលើការរាំងខ្ទប់នូវរាល់ការនាំចេញប្រេងឆៅទាំងអស់របស់រុស្ស៊ី។

យោងតាមការចេញផ្សាយដោយកាសែតបរទេស និងតាមរយៈការបញ្ជាក់ដោយមន្ត្រីសហភាពអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនៅក្នុងទីក្រុងប្រ៊ូស៊ែលបានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយពីសំណាក់ក្រុមរដ្ឋទូតត្រូវបានធ្វើឡើងជាចុងក្រោយដោយក្នុងនោះទណ្ឌកម្មសេដ្ឋកិច្ចកញ្ចប់ទី៦នេះនឹងចូលជាធរមានចាប់ពីសប្ដាហ៍នេះតទៅ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ បណ្តាក្រុមប្រទេសផលិតប្រេង OPEC ព្រមទាំងសម្ព័ន្ធមិត្តផង ឬហៅថា OPEC+ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយដែរថានឹងត្រូវតែបង្កើនផលិតកម្មបូមប្រេងរបស់ខ្លួនដើម្បីទប់ទល់ទៅនឹងបញ្ហាកើនឡើងនៃតម្លៃប្រេងក្នុងពេលបច្ចុប្បន្ននេះ។

យោងតាមការសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំរវាងគ្នារួចមក OPEC+ បានសន្យាថានឹងធ្វើការបូមប្រេងរហូតទៅដល់ ៦៤៨ ០០០បារ៉ែលក្នុងមួយថ្ងៃ ឬត្រូវជា ០,៧ភាគរយនៃតម្រូវការពិភពលោក ហើយនឹងបន្តធ្វើពីចន្លោះពីខែកក្កដា និងខែសីហា ខណៈដែលផែនការដំបូងឡើយក្រុមប្រទេសទាំងនេះធ្លាប់បានសន្យថានឹងបង្កើនការបូមប្រេងបន្ថែមប្រមាណជា ៤៣២ ០០០ បារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងខែកញ្ញា។
យោងតាមការព្យាករណ៍ដោយក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មនេះបានលើកឡើងថា ទណ្ឌកម្មសេដ្ឋកិច្ចដែលកំពុងដាក់សំពាធលើរុស្ស៊ី និងការបង្កើនការបូមប្រេងលើកនេះនឹងធ្វើឲ្យផលិតកម្មប្រេងនៅក្នុងប្រទេសរុស្ស៊ីនឹងមានការថយចុះចន្លោះពី២លានបារ៉ែលទៅដល់៣លានបារ៉ែលក្នុងមួយថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក

លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content