សន្តិភាពផ្តល់ជាមូលដ្ឋានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ

កំពង់ធំ ៖ សន្តិភាព ដែលសម្រេចបាន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាមូលដ្ឋានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ ខណៈកំណើនប្រាក់រៀលមានរហូតដល់ ១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២។

ថ្លែក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅខេត្តកំពង់ធំ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំនិងពលិកម្មរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ការបោះពុម្ពប្រាក់រៀលឡើងវិញ ត្រូវបានចាត់ទុកជាការងារអាទិភាពមួយ ក្នុងការស្ដារអធិបតេយ្យនិងសេដ្ឋកិច្ចជាតិ។

លោកជំទាវ បានលើកឡើងថា ការបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល គួបផ្សំនឹងប្រទេសជាតិនៅប្រឈមនឹងការអូសបន្លាយនៃសង្គ្រាមស៊ីវិល បានធ្វើឱ្យប្រាក់រៀលមាន តួនាទីតិចតួចប៉ុណ្ណោះនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលនាពេលនោះមាស អង្ករ និងវត្ថុមាន តម្លៃមួយចំនួនទៀត ត្រូវបានប្រើប្រាស់យ៉ាងសកម្មជាមធ្យោបាយទូទាត់ផងដែរ។

នាដើម ទសវត្សរ៍ឆ្នាំ១៩៩០ ការមកដល់នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា (UNTAC) បាននាំមកនូវប្រាក់ដុល្លារអាមេរិកជាច្រើន (ប្រមាណ ២/៣ នៃផ.ស.ស.) ហើយប្រជាជនបានទទួលយកប្រើប្រាស់យ៉ាងឆាប់រហ័ស ដែលការប្រើប្រាស់នេះបានក្លាយ ទៅជាទម្លាប់និងការគិតគូនៅក្នុងប្រតិបត្តិការដោះដូរនិងការរស់នៅប្រចាំថ្ងៃ ជាពិសេស ការកំណត់និងការទូទាត់តម្លៃធំៗ ជាមួយប្រាក់ដុល្លារអាមេរិក។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ៖«សន្តិភាពដែលសម្រេចបាន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាមូលដ្ឋានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ»។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុនវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រាមធ្យមជិត ៧% ក្នុង ១ ឆ្នាំ ហើយអតិផរណាមានកម្រិតទាបក្នុងអត្រាមធ្យម ៣,១% ជាមួយនឹងស្ថិរភាពល្អ ប្រសើរនៃអត្រាប្តូរប្រាក់ប្រមាណ ៤.០៣៦រៀលក្នុង ១ ដុល្លារអាមេរិក ដោយប្រែប្រួលទាបជាង ២%ប៉ុណ្ណោះ។ ទន្ទឹមនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពីប្រមាណ ៣៥៦ ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់ ១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ឆ្លងតាមបទពិសោធន៍ប្រវត្តិសាស្ត្រទាំងនេះ យើងឃើញថា ការកសាងឡើងវិញនិងពង្រឹងជំនឿទុកចិត្តលើប្រាក់រៀលមានការលំបាកនិងត្រូវការរយៈពេលយូរ ប៉ុន្តែការបាត់បង់ជំនឿទុកចិត្តវិញ កើតឡើងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ជាពិសេសក្នុងស្ថានភាពដែលប្រទេសគ្មានសន្តិភាព។ ជំនឿទុកចិត្តផ្សាភ្ជាប់មិនអាចខ្វះបានជាមួយនឹងសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងប្រើប្រាស់លុយរៀលកាន់តែទូលំទូលាយ។ លោកជំទាវបណ្ឌិត បានបន្តថា ដូចនេះ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងបន្តគាំទ្រនិរន្តរភាពនៃការអភិវឌ្ឍ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងសម្រេចបានជាបន្តបន្ទាប់គួរជាទីមោទនៈ ដើម្បីឱ្យសង្គមជាតិកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ថែមទៀតជាដរាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ