រដ្ឋមន្ត្រីសាធារណការ ​៖ គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ​-បាវិត​មិនមានការ​លុប​ចោល ​ឬពន្យារពេលឡើយ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូន​បានថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២២​កាលពីព្រឹកថ្ងៃទី​១៥​ ខែកុម្ភៈ ឆ្នាំ២០២៣បាន​ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ-បាវិត នៅតែជា​គម្រោងអាទិភាពរបស់រាជរដ្ឋាភិបាល​ដោយគម្រោងនេះមិនមានការ​លុប​ចោ​ល ​ឬក៏ពន្យារពេល​អភិវឌ្ឍន៍នោះឡើយ​ ។​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​បានមានប្រសាសន៍ថា គម្រោងនេះ​បើសិនជា​​ចង់ចុះហត្ថលេខារវាង​ក្រុមហ៊ុន​សាងសង់ និង​ក្រសួង​សាធារណការ​ ចង់ចុះពេលណាក៏បានដែរ ប៉ុន្តែក្រសួងចង់​ចុះហត្ថលេខា​ដោយមានកា​រអញ្ជើញជា​អធិបតី​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា​ និង​ចិន តែ​នីតិវិធីធ្វើមិនទាន់​ហើយ ដូច្នេះ ខាងភាគីចិន​មិនអាច​អញ្ជើញធ្វើ​ជាសាក្សីបាន​នោះទេ ។​

ឯកឧត្តម​បន្ថែមថា ករណី​នេះ​ សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បានលើកជា​សំណូមពរ​ទៅដល់​មិត្ត​ចិន​ឱ្យ​ជួយជំរុញ​នីតិវិធី ហើយក្រុមហ៊ុន​ចិនក៏បាន​សន្យា​ថានឹង​បើក​ការដ្ឋាន​សាងសង់​យ៉ាង​យូរ​ខែ​មិថុនា ឆ្នាំ២០២៣ និ​ងបញ្ចប់​យ៉ាង​យូរ​នៅឆ្នាំ២០២៧ ដើម្បីឱ្យ​ស្រប​នឹង​ផ្លូវ​ល្បឿនលឿនរបស់វៀតណាម​ ពីហូ​ជី​មិញ​​មក​ច្រកម៉ុក​បៃកម្ពុជា និងអាច​តភ្ជាប់គ្នា​តភ្ជាប់​ការ​ដឹកជញ្ជូន​រវាង​កម្ពុជា ​និងវៀតណាម។​

ឯកឧត្តមបន្តថា ៖ ​

“ពេ​​ល​​​នេះ គ្រឿងចក្រ​បានបញ្ជូន​ទៅ​បណ្ដើរ​ៗហើយ​ទៅកាន់​ទីតាំង​គម្រោងផ្លូវ​ល្បឿនលឿន​ និងគ្រោង​បើក​កា​រ​ដ្ឋាននៅពេលឆាប់ៗនេះ ដោយមិនមានការ​ពន្យារ ​ឬក៏លុប​ចោល​ដូចដែលមានកា​រលើក​ឡើង​ពីមតិ​មួយ​ចំនួន​នោះទេ”

ឯកឧត្តម​បន្ថែមទៀតថា​ គម្រោងនេះ​គឺជា​គម្រោង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ និង​ឯកជន​ ដោយសារ​ក្រុមហ៊ុន​នឹង​សាងសង់​ផ្លូវ​នៅត្រើយខាងកើតទៅបាវិត ដែលមានចំងាយ​១៣​៥គីឡូម៉ែត្រ ហើយភាគី​រដ្ឋាភិបា​ល​​កម្ពុជា​នឹង​សាងសង់​ស្ពាន​​ឆ្លងទន្លេមេគង្គ។ នេះ​ដោយសារតែអគ្គមហាសេនាបតីតេជោ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ពីត្រើយ​ខាងលិចទៅល្វាឯម​ត្រើយ​ខាងកើត ប្រើប្រាស់​ស្ពាន​ដោយមិនបង់លុយ ប៉ុន្តែ​បើ​សិ​ន​ជា​​មិនមានកា​រចូលរួម​ពីរាជរដ្ឋាភិបាល ពេលប្រជាពលរដ្ឋ​ឆ្លងកាត់ស្ពាននោះ នឹង​ត្រូវបង់កម្រៃ​ជូន​ទៅ​ក្រុម​ហ៊ុន​សាងសង់។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បានមើលឃើញថា គម្រោង​អភិវឌ្ឍន៍ល្បឿនលឿន​ភ្នំពេញ​-បាវិត នឹង​ជំរុញ​សក្ដានុពល​វិនិយោគ​នៅតំបន់ខាងកើត​ប្រទេស​មានអំណោយផលខ្ពស់​ ជាក់ស្ដែង​តាមបទពិសោធ​បច្ចុប្បន្ននេះ ផ្លូ​វល្បឿនលឿន​ភ្នំពេញ​ក្រុងព្រះសីហនុ​ បាន និងកំពុងទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ ទៅកាន់​តំបន់​ទឹក​ដីខេត្ត​ព្រះសីហនុកាន់តែច្រើន។​

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​ Advance បានឱ្យដឹងថា​ជាទូទៅ​សក្ដានុពល​នៃផ្លូវ​ល្បឿនលឿន​គឺមានតែនៅដើមផ្លូវ ​និង​ចុងផ្លូវ ហើយក្រៅពីនោះ​គឺមានតិចតួច​សម្រាប់​តំបន់​ដែលមាន​ច្រក​ចេញ​នៃផ្លូវ​ល្បឿនលឿន​ តួយ៉ាង​ដូចជាផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ គឺសក្ដានុពលខ្ពស់​មានភ្នំពេញ​ និងក្រុង​ព្រះសីហនុ ហើយផ្លូវល្បឿនលឿន​ភ្នំពេញ-​បាវិត​ក៏ដូចគ្នា​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ