ភ្នំពេញ ៖ ទឹកឃ្មុំ ជាសារធាតុរាវម្យ៉ាងដែលប្រជាជនខ្មែរក៏ដូចជាជាតិសាសន៍ដទៃទៀតចាត់ទុកថាជាអាហារវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ផ្សំនៅក្នុងការធ្វើចំណីអាហារ ភេសជ្ជៈ ក៏ដ៏ដូចជាឱសថបែបបុរាណដ៏មានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពរស់នៅប្រចាំថ្ងៃ រហូតមានការបង្កើតជាកសិដ្ឋានចិញ្ចឹមឃ្មុំដើម្បីយកទឹក និងសាច់ឃ្មុំតាមបច្ចេកទេសបន្ថែមពីលើការរកបានដោយធម្មជាតិ។

នៅក្នុងចំណោមកសិដ្ឋានជាច្រើនទីតាំង ក្នុងនោះមានម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែងបានស្រាវជ្រាវ និងចងក្រងសៀវភៅមួយក្បាលដែលបានរៀបរាប់យ៉ាងក្បោះក្បាយអំពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់សត្វឃ្មុំ ដោយមានបញ្ចូលទាំងលក្ខណៈបច្ចេកទេសនៃការចិញ្ចឹម និងថែទាំសត្វឃ្មុំយ៉ាងលម្អិត ក្រោមការដាក់ចំណងជើងថា «គម្ពីរទឹកឃ្មុំ»។

«គម្ពីរទឹកឃ្មុំ» ជាឈ្មោះសៀវភៅមួយក្បាលដែលត្រូវបានចងក្រងឡើងដោយក្ដោបរួមនូវអត្ថន័យដើម្បីជួយឱ្យបងប្អូនរៀនស្គាល់ពីទឹកឃ្មុំ ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ការចេះប្រើប្រាស់ដោយលម្អិតជិត១០០វិធី ទាំងការចេះទុកដាក់ទឹកឃ្មុំ ចេះប្រើប្រាស់ទឹកឃ្មុំ និងការផ្សំជាមួយរុក្ខជាតិផ្សេងៗដើម្បីបានជាប្រយោជន៍ក្រោយពេលប្រើប្រាស់។
លោក គង់ មាស ជាអ្នកនិពន្ធ ក៏ដូចជាស្ថាបនិកកសិដ្ឋានឃ្មុំមាស បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
“ខ្ញុំសរសេរសៀវភៅនេះឡើង ដើម្បីដោះស្រាយបញ្ហារបស់អ្នកលក់ក៏ដូចជាអ្នកទិញទឹកឃ្មុំដែលមិនជឿទុកចិត្ត ឬក៏មិនដឹងថាទឹកឃ្មុំនេះសុទ្ធ ឬមិនសុទ្ធ ឯអ្នកលក់មិនដឹងគួរនិយាយយ៉ាងណាទៅកាន់អតិថិជនដើម្បីឱ្យគេជឿជាក់។ មួយវិញទៀតគឺដើម្បីផ្ដល់នូវចំណេះដឹងពីប្រភេទទឹកឃ្មុំ ការប្រើប្រាស់ និងទុកដាក់ទឹកឃ្មុំឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដែលអាចដោះស្រាយបញ្ហាផ្សេងៗបាន មិនថាអ្នកលក់ ឬអ្នកទិញ គឺយល់ដឹង និងយកទៅប្រើជាប្រយោជន៍ទាំងអស់គ្នាបាន”

បច្ចុប្បន្ននេះ លោកបានបោះពុម្ពសៀវភៅ គម្ពីរទឹកឃ្មុំលើកដំបូងចំនួន ១ ០០០ក្បាល ហើយឃើញថាមានការគាំទ្រ ក៏ដូចជាកម្ម៉ង់ទិញច្រើនសំណាក់បងប្អូនមានវ័យចន្លោះ ៣០-៤០ឆ្នាំដែលចាប់អារម្មណ៍នឹងការស្រាវជ្រាវ ការថែរក្សាសុខភាពតាមបែបធម្មជាតិ ពោលគឺអ្នកនិយមប្រើប្រាស់ទឹកឃ្មុំតែម្ដង។ ចំណែកតម្លៃនៃការលក់វិញ គឺលក់ក្នុងតម្លៃ ២៥ ដុល្លារ ក្នុងមួយក្បាល ហើយលោកក៏មានការរំពឹងថានឹងអាចលក់បាន ២ ០០០ក្បាលនាពេលខាងមុខ។

លោកថា សៀវភៅនេះបានផ្ដល់ប្រយោជន៍មហាសាលដល់អ្នកដែលជាប់ពាក់ព័ន្ធនឹងវិស័យទឹកឃ្មុំ មិនថាអ្នកលក់ទឹកឃ្មុំ ឬក៏អ្នកប្រើប្រាស់នោះទេ ជាពិសេសគឺអាចសម្រួលដល់វិស័យទឹកឃ្មុំទាំងមូលឲ្យដើរទៅមុខបានលឿនតាមរយៈការអប់រំឱ្យពលរដ្ឋចេះប្រើប្រាស់ទឹកឃ្មុំ គឺអាចយល់ដឹង យល់សេចក្ដី និងស្រាយរាល់ចម្ងល់ទាក់ទងនឹងឃ្មុំតែម្ដង។ សៀវនេះក៏បានលើកឡើងពីចំណុចមួយចំនួនណែនាំឱ្យមនុស្សស្រឡាញ់បរិស្ថានធម្មជាតិថែមទៀតផង។
គម្ពីរទឹកឃ្មុំ ជាប្រភេទសៀវភៅធំល្មម មានក្របរឹង ហើយក្រាស់ ចំនួន ២៤៤ទំព័រ ចែកជា៥ជំពូកដូចខាងក្រោម៖
១-ជំពូកទី១ និយាយពីរបៀបប្រើប្រាស់ទឹកឃ្មុំក្នុងគម្ពីរសាសនាផ្សេងៗ ដូចជា ព្រះពុទ្ធសាសនា គម្ពីរវេទក្នុងសាសនាហិណ្ឌូ គម្ពីរកូអានក្នុងសាសនាឥស្លាម គម្ពីរគ្រីស្ទសាសនា និងរបៀបប្រើរបស់មនុស្សបុរាណ ដូចជា ក្រិកបុរាណ ចិនបុរាណ ឥណ្ឌាបុរាណ អេហ្ស៊ីបបុរាណ ប្រវត្តិទឹកឃ្មុំថ្ងៃ១៥កើត ខែចេត្រ ប្រវត្តិថ្ងៃរាត្រីក្រេបទឹកឃ្មុំ ការប្រើប្រាស់ទឹកឃ្មុំរបស់លោក អាញស្តាញ ជាដើម។
២-ជំពូកទី២ និយាយអំពីការប្រើប្រាស់ទឹកឃ្មុំតាមរបៀបមនុស្សសម័យថ្មី មាន៥០វីធីក្នុងការប្រើប្រាស់ទឹកឃ្មុំជាលក្ខណៈធម្មជាតិ និង ១៦វិធីក្នុងការប្រើប្រាស់ទឹកឃ្មុំតាមរបៀបខ្មែរ
៣- ជំពូកទី៣ និយាយពីប្រភេទទឹកឃ្មុំដោយលម្អិត គឺរៀនស្គាល់ពីប្រភេទទឹកឃ្មុំព្រៃ ទឹកឃ្មុំចិញ្ចឹម ទឹកឃ្មុំដែលមានតម្លៃថ្លៃបំផុតពិភពលោក ទឹកឃ្មុំនិងអ្នកជំងឺទឹកនោមផ្អែម សមាធាតុក្នុងទឹកឃ្មុំ និងវិធីតេស្តទឹកឃ្មុំ និងវិធីរក្សាទុកទឹកឃ្មុំជាដើម។
៤-ជំពូកទី៤ និយាយពីប្រភេទរុក្ខជាតិ និងសត្វឃ្មុំ បរិយាយពីប្រភេទរុក្ខជាតិដុះតាមរដូវកាលក្នុងមួយឆ្នាំៗ និងការរស់នៅរបស់សត្វឃ្មុំជាមួយរុក្ខជាតិតាមរដូវនីមួយៗ។
៥-ជំពូកទី៥ គឺជាបណ្តុំសំណួរ និងចម្លើយទាំង២៧ ដែលនិយមគេតែងសួរញឹកញាប់។
ដើម្បីចងក្រងសៀវភៅនេះ លោកបានចំណាយពេលជិត៣ឆ្នាំដោយបានចាប់ផ្ដើមនៅឆ្នាំ២០១៩ បន្ទាប់ពីលោកបានបើកកសិដ្ឋានចិញ្ចឹមឃ្មុំផ្ទាល់តែម្ដង ហើយបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២១។ ក្នុងការរៀបចំចងក្រងនេះ លោកបានចំណាយដើមទុនប្រមាណ ៥ ០០០ ដុល្លារទៅលើការស្រាវជ្រាវ ទិញសៀវភៅ រចនាគ្របសៀវភៅ ក៏ដូចជាថ្លៃបោះពុម្ពផងដែរ។

សៀវភៅមួយក្បាលនេះជាកម្រងស្នាដៃដែលលោកបានអាន បកប្រែ ក៏ដូចជាសង្ខេបខ្លឹមសារសំខាន់ៗពីអត្ថបទស្រាវជ្រាវរបស់បរទេស ក៏ដូចជាសៀវភៅទាំងឡាយណាដែលមានចងក្រងអំពីឃ្មុំផងដែរ។ ឯកសារភាគច្រើនជាភាសាបរទេស ដែលបានចោទជាបញ្ហាប្រឈមសម្រាប់លោកក្នុងការបកប្រែ សម្រាយឱ្យងាយយល់ ពិសេសពាក្យបច្ចេកទេសទាក់ទងនឹងជំងឺជាដើម។ មួយវិញទៀតគឺការរចនាក្របសៀវភៅដែលត្រូវចំណាយពេលយូរ និងធ្វើម្ដងហើយម្ដងទៀតដើម្បីឱ្យមានអត្ថន័យជ្រាលជ្រៅលម្អិតនៅលើរូបនីមួយៗ ហើយចុងក្រោយគឺការប្រឈមុខនឹងការរិះគន់ពីសារធារណជនដែលគាត់បានបញ្ចេញមតិមិនសមស្របផ្សេងៗផងដែរ។
សម្រាប់ថ្ងៃអនាគត លោកចង់កែសម្រួលសៀវភៅនេះបន្តទៀតធ្វើយ៉ាងណាឱ្យមានព័ត៌មានគ្រប់គ្រាន់ ឆ្អែតភ្នែកសម្រាប់អ្នកអានគ្រប់សម័យកាល។ ម្យ៉ាងទៀត លោកក៏មានគម្រោងសរសេរសៀវភៅមួយផ្សេងទៀតដែលទាក់ទងនឹងផ្នែកតារាសាស្ត្រ ដែលជាផ្នែកមួយនៅកម្ពុជាយើងមិនទាន់មានអ្នកសរសេរឱ្យបានជ្រាលជ្រៅនៅឡើយ។ សម្រាប់អ្នកដែលចង់សរសេរសៀវភៅ លោក គង់ មាន បានលើកឡើងនូវមតិមួយចំនួនថា គប្បីត្រូវដាក់គោលដៅឱ្យច្បាស់ ដឹងពីខ្លួនឯងក៏ដូចជាទេពកោសល្យថាតើខ្លួនចូលចិត្តខាងណា ផ្នែកណា។ បន្ទាប់មក ត្រូវស្ទាបស្ទង់ពីរបៀបគេសរសេរ ទីផ្សារ និងដឹងថាខ្លួនឯងស្ថិតនៅចំណុចណានៃទីផ្សារ ហើយចុងក្រោយគឺការកំណត់គោលដៅ ថាតើអ្នកអានរបស់យើងជានរណា វ័យណា ហើយអាចដាក់លក់នៅលើទីផ្សារបានដោយរបៀបណា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content