អ្នកជំនាញ ៖ ដាំផ្កាឈូករ័ត្នទទួលបានទាំងភាពស្រស់ស្អាត បានទាំងសុខុមាលភាព

ឈូករ័ត្ន ជាប្រភេទផ្កាដែលមានសម្រស់ស្រស់ស្អាត និងមានអត្ថប្រយោជន៍ជាច្រើន ដែល​មនុស្សភាគច្រើនមិនបានដឹង ហើយជាទូទៅគេឃើញមានការដាំផ្កាឈូករ័ត្នជាចំការធំៗ ដើម្បី​ធ្វើជា​តំបន់ទេសចរណ៍តែម្ដង។

ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺនៅជើងភ្នំគូលេន ចំការផ្កាឈូករ័ត្នកំពុង​រីក​ស្កុះស្គាយ​លើផ្ទៃដី២ហិកតា។ ផ្កាឈូករ័ត្នទាំង២ហិកតានេះ គឺស្ថិតនៅក្នុងបរិវេននៃមជ្ឍមណ្ឌល​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេន ម្លោះហើយអ្នកទេសចរដែលធ្វើដំណើរ​ទៅលេង​រម្មណីយដ្ឋានភ្នំគូលេន នឹងអាច​បានទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ។

បើតាមលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន ទទួលបន្ទុកលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសុខអាន ភ្នំគូលេន បានឱ្យដឹងថា ផ្កាឈូករ័ត្នទាំងនេះមិនត្រឹមតែដាំដើម្បីលំអរនោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ផ្សេងទៀតទៅដល់មជ្ឈមណ្ឌល និងដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នេះ។

លោកជំទាវ ចាន់ សុម៉ាលី បានមានប្រសាសន៍រៀបរាប់ថា ៖

“សារៈសំខាន់ទី១ដែលយើងអាចដឹងស្ទើរតែគ្រប់គ្នានោះគឺភាពស្រស់ស្អាត…នៅទីនេះមានផ្កាធំៗដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគេបានរំសាយអារម្មណ៍នៅពេលធ្វើដំណើរឡើងទៅរម្មណីយដ្ឋានភ្នំគូលេន។ ភាពទាក់ទាញរបស់ផ្កាឈូករ័ត្ននៅក្នុងចំការនេះក៏ចំណេញទៅដល់រម្មណីយដ្ឋាន ដោយវាបានបន្ថែមសក្កានុពលទេសចរណ៍ និងនាំយកភ្ញៀវបន្ថែមចូលមកក្នុងតំបន់ផងដែរ”

លោកជំទាវបន្តទៀតថា ៖

“ទីពីរ ផ្កាឈូករ័ត្នបានផ្ដល់នូវលំអងផ្កាច្រើន គ្រាន់តែផ្កា​មួយទងមាន​លម្អងជាច្រើន ដែលវាទាក់ទាញសត្វឃ្មុំ ដែលជាភ្នាក់ងារនាំលំអងផ្កា! បើសិនជាអត់ពួក​​សត្វ​ល្អិតនេះទេ យើង​ប្រហែល​ជាពិបាករកផ្លែឈើញុំា…ម្យ៉ាងទៀត ប្រទេសយើងពឹងផ្អែកលើវិស័យ​កសិកម្មខ្លាំង ដូច្នេះ​បើសិនជាអត់សត្វល្អិតនេះ យើងនឹងលំបាក”

ការដាំផ្កាឈូករ័ត្នដើម្បីទាក់ទាញសត្វល្អិត មកនាំយកលំអងផ្កានេះក៏ជាផ្នែកមួយក្នុងការកសាង សុវត្ថិភាពស្បឿងអាហារផងដែរ ហើយវាផ្ដល់ផលក៏ចំណេញទៅដល់មជ្ឈមណ្ឌល​ផ្ទាល់ តាមរយៈ​ការសម្រួលលើដំណើរការពិសោធន៍ផ្សេងៗទៀតផង។

លោកជំទាវបន្តថា ៖

“សារៈសំខាន់ទី៣ គឺទៅលើគ្រាប់របស់ផ្កាឈូករ័ត្នដែលវាមានវីតាមីន និងប្រូតេអ៊ីនខ្ពស់ ថែមទាំងអាច ព្យាបាលជំងឺបានទៀតផង ហើយទាក់ទិននឹងចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏​ធ្លាប់បានលើក​ទឹកចិត្តឱ្យប្រជាជនដាំផ្កាឈូករ័ត្ននៅតាមផ្ទះ ដើម្បីបានទាំងតាំងលម្អ និងបានទាំងគ្រាប់ដើម្បីបរិភោគ​ផងដែរ”

គួរបញ្ជាក់ថា សួនផ្កាឈូករ័ត្ននេះត្រូវបានដាំជារូបរាងអក្សរគូលេន បើសិនគេមើលពីផ្ទៃអាកាសចុះមកក្រោម។ តាមរយៈអត្ថប្រយោជន៍ជាច្រើនខាងលើនេះ លោកជំទាវ ចាន់ សុម៉ាលី បានបង្ហាញពី​ក្ដីរំពឹងថា ប្រជាពលរដ្ឋនឹងអាចគិតគូរអំពីការដាំផ្កាប្រភេទនេះ ដោយហេតុថាវាមានសារៈ​​ប្រយោជន៍​ជាច្រើនខុសប្លែកពីប្រភេទផ្កាផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព