វិនិយោគិនក្នុងស្រុកកំពុងកែលម្អបរិយាកាសវិនិយោគ និងពង្រឹងធនធានមនុស្សបន្ថែម ដើម្បីទាក់ទា​ញ FDI

ភ្នំពេញ ៖ វិនិយោគិនក្នុងស្រុក និងអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យមានការកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីឱ្យកម្ពុជា​ក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើ​កទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងថា រាជរដ្ឋា​ភិបាលថ្មីនេះ ​ដោយអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលបានដាក់ចេញនូវការកែទម្រង់​យ៉ាងច្រើន ដើម្បីទាក់ទាញការវិនិ​យោគ មានទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល និងការរៀបចំឱ្យមានច្បាប់វិនិយោគ​ជាដើម។

លោកបណ្ឌិតបានបញ្ជាក់​ថា ៖ «តាមពិតទៅ យើងធ្វើបានល្អច្រើនហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត ការផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកំណែទម្រង់នានា ដែលសំដៅទាក់ទាញការវិនិយោគពីក្រៅប្រទេស​។ តែអ្វីដែលយើងនៅខ្វះ គឺធនធានមនុស្សមានជំនាញពិតប្រាកដ។ នេះជាចំណុចសំខាន់មួយដែលអាចធ្វើឱ្យ​បរទេសគេសម្រេចចិត្តមករកស៊ីនៅស្រុកយើង។ ចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សកលលោកនៅក្នុងអាស៊ាននេះ ត្រូវបានលើកឡើ​ងដោយនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីផងដែរ ដោយគាត់បានបញ្ជាក់ថា អាស៊ាន គឺជាទិសដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនបរ​ទេស»។

លោកបានបន្ថែមឱ្យដឹងថា អាស៊ាន បានធ្វើការងារច្រើនហើយ ដើម្បីជំរុញការរវិនិយោគផ្ទាល់ពីបរទេស​មកកាន់តំបន់ ដូ​ចជាការផ្លាស់ប្តូរឌីជីថល, ការបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត ប្រទេសក្នុងតំបន់អាស៊ាន គួរមានកា​រ​ចែករំលែកពីវិធីសាស្រ្តល្អ ជាពិសេសប្រទេសមានដែលមានកំណើន FDI ខ្ពស់ គួរជួយបណ្តុះបណ្តាលប្រទេសជាស​មាជិកផ្សេងទៀត ដើម្បីធ្វើឱ្យអាស៊ានកាន់តែខ្លាំង។

យោង​តាម​របាយការណ៍ពីធនាគារជាតិនៃកម្ពុជា ​​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥.៧ ទ្រីលានរៀល (៤៥.៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលមានប្រភពទុនចម្បងមកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ រំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។

ដោយឡែក វិស័យហិរញ្ញវត្ថុ ទទួលបានការវិនិយោគពីបរទេសក្នុងទំហំទឹកប្រាក់ច្រើនជាងគេ ថែមទាំងមានប្រទេសមកវិនយោគច្រើនជាងគេផងដែរ ដូចជា កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា​ បានលើកឡើងដែរ​ថា មានកត្តាសំខាន់ៗជាច្រើន ដែលនៅ​តែជំរុញឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍លើការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលកត្តាទាំងអស់នោះរួមមានដូចជា ការយកចិត្តទុកដាក់របស់ធនាគារជាតិក្នុងនាមជានិយ័តករនៅក្នុងវិស័យ​នេះ, ការអនុវត្តដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ, តម្រូវការដើមទុនអប្បបរមាសម្រាប់ធនាគារនៅមានកម្រិតទា​បនៅឡើយ និងកត្តាផ្សេងៗជាច្រើនទៀត។

លោកបណ្ឌិតបានបញ្ជាក់​ថា ៖ «ការចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍន៍ច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានអំ​ពីបរិយាកាសដែលពួកគេកំពុងធ្វើការ រួមទាំងព័ត៌មាននៅលើទីផ្សារ និងហានិភ័យដែលពាក់ព័ន្ធពិតជាមានសារៈសំខាន់​។ វិនិយោគិនបរទេស មិនចាំបាច់ព្រួយបារម្ភលើការផ្លាស់ប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកទេ ព្រោះពួកគេអាចមានប្រតិបត្តិកា​រអាជីវកម្មរបស់ពួកគេជាដុល្លារអាមេរិកបាន និងបានបង្កលក្ខណៈងាយស្រួលច្រើនដល់អ្នកវិនិយោគ»។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា ធ្លាប់បាន​លើកឡើង​ថា ទោះបីជាមានវិបត្តិកូវីដ១៩ ដែលកំពុងបន្តកើតមាន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ រំហូរវិនិយោគផ្ទាល់ពីប​រទេស​ មកកាន់ប្រទេសកម្ពុជានៅតែមានស្ថិរភាព ដោយទាក់ទាញបានចំនួន ៣.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោកបានបញ្ជាក់ថា កម្ពុជា​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​អ្នក​វិនិយោគ​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​មុន​ដោយ​មាន​ចំនួន ៥៣,៥៤ ភាគរយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន​ចំនួន ៤២,០១ ភាគរយ ប្រទេស​ថៃ​ចំនួន ១,០៩ ភាគរយ និង​ប្រទេស​ជប៉ុន​ចំនួន ០,៩៨ ភាគរយ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា​ លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញដែរ​ថា ដើម្បីជំរុញកំណើននៃការវិនិយោគផ្ទា​ល់ពីបរទេស​មកកាន់កម្ពុជាបន្ថែមទៀត ទាំងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវមានការពិភាក្សាគ្នាឱ្យបានលម្អិត ដើម្បីរៀ​បចំបរិយាកាសវិនិយោគថ្មីមួយ ដែលធ្វើ​ឱ្យ​វិនិយោគិនបរទេសមានទំនុកចិត្ត និងផ្តល់ភាពចំណេញខ្ពស់នៅពេលគេសម្រេចបោះទុន។

លោកបានប្រាប់​ថា ៖ «ការរៀបចំគោលនយោបាយ ច្បាប់ ជារឿងសំខាន់ហើយ ដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រឹតតែសំខាន់ថែមទៀត​ ឯ​​តម្លៃ​អគ្គិសនី អាចជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះ​​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​គ្រប់វិស័យទាំងអស់ ក្រៅពី​ការ​ចំ​ណាយ​លើ​វត្ថុធាតុដើម ​កម្លាំង​ពល​​កម្ម និងបច្ចេកវិទ្យាឌីជីថល​»៕ អត្ថបទដោយ ៖ វណ្ណ សុជាតា​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់