ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ចុះអនុស្សរណៈយោគយល់ជាមួយភ្លើងគប់ រៀបចំកម្មវិធី មហោស្រពសិល្បៈបុណ្យភូមិ

ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ចុះអនុស្សរណៈយោគយល់ជាមួយភ្លើងគប់ រៀបចំកម្មវិធី មហោស្រពសិល្បៈបុណ្យភូមិ និង Mascot Competition “ក្មេងគិត ក្មេងគូរ” នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល 

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង ភ្លើងគប់ ស្ដីពីការរៀបចំព្រឹត្ដិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្មវិធី Mascot Competition “ក្មេងគិត ក្មេងគូរ” រដូវកាលទី២, ៣ និង ៤  ដែល មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ នឹងប្រារព្ធធ្វើឡើងនៅក្នុងបិរវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ដោយពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្ដមានលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងវត្ដមានកញ្ញា រិទ្ធី លំអរពេជ្រ (YoKi) អគ្គនាយិកាភ្លើងគប់ និងជាសហស្ថាបនិកបុណ្យភូមិ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។ 

ថ្លែងនៅក្នុងឱកាសនោះលោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និង ភ្លើងគប់ ស្តីពីការរៀបចំព្រឹត្តិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្ម វិធី ក្មេងគិត ក្មេងគូរ រដូវកាលទី២, ៣ និង ៤   ដែលជាកម្មវិធី Mascot Competition។

ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាការបោះជំហានមួយដ៏សំខាន់ក្នុង ការពង្រឹងកិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងភ្លើងគប់ ដើម្បីបន្តដំណើរ ក្នុងការអភិរក្សថែរក្សា និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ តាមរយៈការរៀបចំ ព្រឹត្តិការណ៍មហោស្រពសិល្បៈ បុណ្យភូមិ ឱ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំអស្ចារ្យមួយនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល។ កម្មវិធីមហោស្រពសិល្បៈបុណ្យភូមិ មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ វាក៏ជាវេទិកាមួយដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយពីអត្តសញ្ញាណ និងទំនៀមទម្លាប់ខ្មែរដល់ក្រុមយុវជនជំនាន់ក្រោយផងដែរ។

លោកជំទាវមានប្រសាសន៍បន្ដថា រយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងភ្លើងគប់ បានដើរជាមួយគ្នា បង្កើតឡើងនូវព្រឹត្តិការណ៍មហោស្រពសិល្បៈបុណ្យភូមិ – ពីថ្ងៃដំបូងដែលធ្វើតាមវត្តអារាម ដែលគាំទ្រដោយ IZE COLA រហូតដល់ព្រឹត្តិការណ៍ដ៏ធំនេះបាន ទទួលការគាំទ្រពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយយើងនៅតែបន្តបេសកកម្ម នេះពីមួយឆ្នាំទៅឆ្នាំ។

ដោយយល់ឃើញថា មហោស្រពសិល្បៈបុណ្យភូមិ ដែលធ្លាប់តែធ្វើនៅទីឆ្ងាយៗ ក្នុងកន្លែងដែលពិបាកធ្វើដំណើរ ក្រោមកំដៅថ្ងៃ ត្រូវការបរិបទថ្មីដើម្បីទាក់ទាញយុវជជំនាន់ក្រោយ។ ហេតុនេះហើយ យើងបាននាំយកកម្មវិធីប្រពៃណីមួយនេះមកកាន់ទីប្រជុំជន ក្នុងបរិវេណផ្សារទំនើបដ៏ស្អាត ធំទូលាយ និងងាយស្រួល សម្រាប់ពុកម៉ែបងប្អូនពីគ្រប់ទិសទីមកទទួលយកបទពិសោធន៍ថ្មីនៃការសារទ សិល្បៈនិងវប្បធម៍ជាមួយបុណ្យភូមិ។ ជាក់ស្តែង យើងបានធ្វើកម្មវិធីបុណ្យភូមិខ្យល់ត្រជាក់កាលពីគម្រប់ខួប១០ឆ្នាំរបស់បុណ្យភូមិនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីឆ្នាំ២០២៣។ 

នេះមិនមែនជាការបោះបង់ទំនៀមទម្លាប់នោះទេ តែជាការបន្សំវាទៅនឹងទំនើបកម្ម ដើម្បីធានាថាអត្តសញ្ញាណវប្បធម៌របស់យើងនៅតែបន្តទៅដល់យុវជនខ្មែរយើងជំនាន់ក្រោយៗ ហើយយើងជឿជាក់យ៉ាងមុតមាំថា ការសហការគ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ និង ប្រពៃណីរបស់ប្រជាជនកម្ពុជា។ នៅឆ្នាំនេះ យើងនឹងរៀបចំកម្មវិធី មហោស្រពសិល្បៈបុណ្យភូមិឆ្នាំទី១២ កាន់តែធំ កាន់សប្បាយ និងសម្បូរបែបជាងមុនទៀត។

លោកជំទាវបន្ថែមថា យើងមិនត្រឹមតែរៀបចំបុណ្យភូមិប៉ុណ្ណោះទេ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និង ភ្លើងគប់ កំពុងពង្រីកចក្ខុវិស័យយើងតាមរយៈកម្មវិធី “ក្មេងគិត ក្មេងគូរ រដូវកាលទី២, ៣ និង ៤ ”។ ជោគជ័យដ៏លើសលប់នៃកម្មវិធី “ក្មេងគិត ក្មេងគូរ រដូវកាលទី១ កាលពីឆ្នាំ ២០២៤ បានបង្ហាញថា ប្រទេសយើងពោរពេញទៅដោយយុវជនដែលមានទេពកោសល្យមិនធម្មតា សិល្បៈវ័យក្មេងដែលហ៊ានស្វែងរកគំនិតថ្មីៗ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏បានភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនខ្មែរកម្ពុជាក្រោម ដែលបានធ្វើដំណើរឆ្លងដែនមកចូលរួម  វាជាការបង្ហាញថាវប្បធម៌អាចជាស្ពានតភ្ជាប់វប្បធម៌។

ជាមួយនឹង កម្មវិធី “ក្មេងគិត ក្មេងគួរ រដូវកាលទី២, ៣ និង ៤  យើងនឹងបន្តពង្រីកវេទិកានេះ ដែលបង្កើតដោយកូនខ្មែរ ដើម្បីផ្តល់ឱកាសឱ្យកូនខ្មែរបង្ហាញទេពកោសល្យរបស់ខ្លួន។ ស្រមៃមើលពីភាពរំភើបរបស់ពួកគេនៅពេលឃើញគំនូររបស់ខ្លួនក្លាយ ជាតុក្កតា Mascot ពិតប្រាកដ ជានិមិត្តរូបនៃផ្សារទំនើបខ្មែរដ៏ធំមួយ ភាពច្នៃប្រឌិតនឹងមិនត្រឹមតែលើក្រដាសទេ តែវានឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងជាប្រភពនៃមោទនភាពជាតិ។

ទាក់ទងនឹងការរៀបចំព្រឹត្ដិការណ៍បុណ្យភូមិឆ្នាំទី១២ និងលើកទី២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លនេះដែរ កញ្ញា រិទ្ធិ លំអរពេជ្រ អគ្គនាយិកាភ្លើងគប់ និង សហស្ថាបនិកបុណ្យភូមិ បានលើកឡើងថា នៅក្នុងឆ្នាំនេះ ប្រធានបទធំរបស់បុណ្យភូមិ គឺយើងផ្ដោតទៅលើ “សម្បត្ដិបេតិកភណ្ឌអរូបីដែលត្រូវការការពារជាបន្ទាន់”។ ពោលគឺជាទម្រង់សិល្បៈដែលសឹងតែបាត់បង់ ហើយនៅសល់តែមួយក្រុមនៅក្នុងស្រុកខ្មែរ។ ដោយក្នុងនោះយើងមាន ៣ ទម្រង់ គឺល្ខោនខោល ល្ខោនយីកេ និងល្ខោនពោលស្រី ដែលយើងនឹងយកមក ៤ ថ្ងៃនៅក្នុងបុណ្យភូមិតែម្ដង។ 

ពិសេសនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺមានល្ខោនយីកេអ្នកភូមិនីពេជ្រ ល្ខោនយីកេកួយមកពីខេត្ដកំពង់ធំ ដែលសុទ្ធសឹងជាល្ខោនយីកេ ខុសពីទម្រង់កណ្ដាលនៃទឹកដីកម្ពុជាយើង ហើយសល់តែមួយក្រុមតែប៉ុណ្ណោះ។ មួយទៀតនោះគឺល្ខោនពោលស្រី វត្ដកៀនស្វាយក្រៅ រួមជាមួយល្ខោនខោលវត្ដស្វាយអណ្ដែត ដែលយើងដឹងថាជាសម្បត្ដិបេតិកភណ្ឌអរូបី ដែលបានចុះក្នុងបញ្ជីការពារជាបន្ទាន់ដោយ UNESCO។ ហើយប្រធានបទនេះគឺសំខាន់មែនទែន។ 

កញ្ញាបន្ដថា បុណ្យភូមិរួមគ្នាជាមួយនឹងក្រុមហ៊ុន ខ្មែរ ប៊េរវើរីជីស កំពុងតែធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយល្ខោនដែលត្រូវការការពារជាបន្ទាន់នេះបានសាយភាយទៅដល់គ្រប់ប្រជាជនខ្មែរទាំងអស់។ ពិសេសអ្នកដែលអាចនឹងធ្វើឲ្យស្នាដៃទាំងអស់ហ្នឹងអាចរស់រានជាបន្ដទៀតបាន។ 

ក្នុងនោះសម្រាប់ល្បែងប្រជាប្រិយខ្មែរ យើងក៏មាននៅបុណ្យភូមិ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លផងដែរ។ ដោយក្នុងនោះយើងមានព្រឹត្ដិការណ៍ធំ ២ គឺការវាយក្អមប្រជាប្រិយមហាសំណាង ដោយក្នុងហ្នឹងនឹងមានរង្វាន់ធំពីទឹកពិសារកម្ពុជា និង​ភេសជ្ជៈ IZE។ ហើយទី២ គឺការទាញព្រ័ត្របុរាណមានជ័យ ប៉ុន្ដែការទាញព្រ័ត្រក្នុងឆ្នាំនេះ នឹងពាំនាំនូវទម្រង់បុរាណ អ៊ីចឹងសម្រាប់ប្រជាពលរដ្ឋ ពិសេសមិត្ដៗយុវវ័យដែលចង់ចូលរួម ក្លាយខ្លួនជាកីឡាករទាញព្រ័ត្រមានជ័យ អាចចូលរួមក្នុងបុណ្យភូមិឆ្នាំទី១២នេះបាន។ 

សូមជម្រាបថា សម្រាប់ឆ្នាំទី១២ នេះកម្មវិធីបុណ្យភូមិ នឹងរៀបចំឡើងចំនួន ២ ទីតាំង។ ក្នុងនោះទីតាំងទី១ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលនឹងរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែមេសា។ ទីតាំងទី២ ស្ថិតនៅវត្ដស្វាយអណ្ដែត ដែលរៀបចំឡើងនៅទី១១ និងទី១២ ខែមេសា ឆ្នាំ២០២៥។ ដូច្នេះកុំភ្លេចចូលរួមព្រឹត្ដិការណ៍បុណ្យភូមិនេះទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយ និងគាំទ្រសិល្បៈវប្បធម៌បុរាណខ្មែរ ឲ្យនៅគង់វង្សយូរអង្វែងតទៅមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

Leave a Reply

Your email address will not be published. Required fields are marked *