ភ្នំពេញ ៖ ស្ថិតនៅចំកណ្តាលនៃតំបន់ទីប្រជុំជនក្នុងខណ្ឌសែនសុខ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមានការលក់ដូរនូវទំនិញគ្រប់ប្រភេទ រួមមានទាំងការលក់រាយ និងលក់បោះដុំគ្រប់ប្រភេទ ជាពិសេសបន្លែ ផ្លែឈើ និងត្រីសាច់គ្រប់ប្រភេទយ៉ាងសប្បូរបែប។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបង្កើតឡើងគឺដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការជាក់ស្ដែងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ និងតំបន់ជុំវិញ ដែលរួមមានទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ជាពិសេសការផ្គត់ផ្គង់ទៅលើបន្លែ ផ្លែឈើស្រស់ ត្រីសាច់ជាច្រើន ដែលជាតម្រូវការផ្នែកម្ហូបអាហារប្រចាំថ្ងៃ។

លោកបានបន្តថា ៖
“មានគេយល់ច្រឡំថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខផ្តោតសំខាន់តែទៅលើផលិតផលផ្នែកគ្រឿងអេឡិចត្រូនិច ប៉ុន្តែមិនដូច្នោះទេ។ នៅក្នុងផ្សាររៀបរយដែលទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវពីរដ្ឋបាលរាជធានីភ្នំពេញមួយនេះ ក៏មានការផ្គត់ផ្គង់នូវ បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ៗ ជាច្រើនដូចជាសាច់មាន់ សាច់ជ្រូក សាច់គោ យ៉ាងសម្បូរបែប និងមានគុណភាពល្អត្រឹមត្រូវ មានប្រភពនាំចូលច្បាស់លាស់ ជាពិសេសប្រភេទបន្លែធម្មជាតិក្នុងស្រុក ដែលអាជីវករជាអ្នកលក់បានទទួលយកមកពីម្ចាស់ចំការដោយផ្ទាល់ និងប្រាកដថាមិនមែនជាបន្លែនាំចូលពីក្រៅស្រុក ឬបន្លែដែលមានសារធាតុគីមីនោះទេ”

ជាមួយនឹងការលើកឡើងខាងលើនេះ លោក សោម កែវម៉ាលីដា ក៏បានបញ្ជាក់ផងដែរថា ជាការគួរឱ្យកត់សម្គាល់ ស្ទើរតែគ្រប់បណ្តាអាជីវករលក់ដូរនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ សុទ្ធតែមានភាពរីករាយ សប្បាយចិត្តជាមួយការលក់ដូរប្រចាំថ្ងៃដែលមានអតិថិជនច្រើន និងទទួលបានចំណូលច្រើនគួរសម។

លោក សោម កែវម៉ាលីដា បានបន្តថា ៖
“យើងលើកទឹកចិត្តដល់បណ្តាអាជីវករក្នុងផ្សារទាំងអស់ឱ្យទទួលលក់ដូរនូវមុខទំនិញដែលមានគុណភាពល្អ ជាពិសេសប្រភេទទំនិញផ្នែកចំណីអាហារដែលអនាម័យត្រឹមត្រូវ មានប្រភពច្បាស់លាស់ ដើម្បីអាចទទួលបានអត្ថបទប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នកអភិវឌ្ឍន៍ផ្សារ អាជីវករ និងអតិថិជនដែលទិញបន្តយកទៅប្រើប្រាស់ ក៏ដូចជាទទួលទានមិនប៉ះពាល់ដល់សុខភាព៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content