បន្ទាយមានជ័យ ៖ ក្នុងគោលបំណងជួយសម្រួលដល់បណ្តាអាជីវករ ពាណិជ្ជករ ដែលជាអ្នកវិនិយោគតាមផ្សារទំនើបពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែ ក៏ដូចជាម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ជាពិសេស ជំរុញការលក់កសិផលក្នុងស្រុកឱ្យបានកាន់តែទូលាយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានផ្សព្វផ្សាយពីសមាសភាពកសិករដែលជាអ្នកដាំបន្លែអាជីពនៅក្រុងសំរោង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ក៏ដូចជាចែកចាយទៅតាមបណ្តាខេត្ត ក្រុងផ្សេងៗ។
តាមរយៈការបង្ហាញបញ្ជីឈ្មោះកសិករដាំបន្លែអាជីពនៅក្នុងក្រុងសំរោង ខេត្តបន្ទាយមានជ័យ មានចំនួន ៣៨នាក់ ដាំបន្លែចម្រុះ នៅលើផ្ទៃដីសរុប ២៤៩៣៧០ម៉ែត្រការ៉េ ជាមួយនឹងការផ្តល់នូវលេខទូរសព្ទសម្រាប់ទាក់ទងដោយផ្ទាល់ជាមួយកសិករថែមទៀតផង។
សម្រាប់ព័ត៌មានលម្អិតពីកសិករដាំបន្លែអាជីព និងប្រភេទបន្លែដែលដាំដុះក្នុងក្រុងសំរោង ខេត្តបន្ទាយមានជ័យ នឹងមានបង្ហាញជូននៅខាងក្រោម ៖