CVEA ស្នើឱ្យ​​អ្នក​ប្រកបរបរ​គ្មានច្បាប់​ទម្លាប់​​ គួរស្វែង​រក​ភាពស្រ​បច្បាប់​ ដើម្បី​​​ពង្រឹងគុណភាព​វិស័យ​នេះរួមគ្នា

ភ្នំពេញ ៖ ជាការកត់សម្គាល់ នៅក្នុង​វិស័យ​អចលនទ្រព្យកម្ពុជា មាន​អ្នក​ប្រកបរបរ និងទទួលយកផលចំណេញពីវិស័យមួយនេះច្រើនណាស់ ជាពិសេស​នៅក្នុងអំឡុង​មុ​​នពេ​ល​មា​ន​វិបត្តិកូវីដ​១៩​ ប៉ុន្តែក្នុងនោះមានប្រតិបត្តិករមួយចំនួន​បានធ្វើអាជីវកម្ម​គ្មានច្បាប់ ​គ្មានទម្លាប់ គ្មានអាជ្ញាបណ្ណ និងគ្មានកា​រដឹង​ឮពី​អា​ជ្ញា​ធ​​រ​​​​ ដែលធ្វើឱ្យ​វិស័យ​ត្រូវជួបប្រទះនឹងផលពិបាកដោះស្រាយ​នៅពេលកើតមានបញ្ហា​ណា​មួយកើតឡើង​ ។ ក្នុងន័យនេះ សមា​គ​ម​អ្ន​កវាយតម្លៃ និ​ង​ភ្នាក់​ងារ​អច​ល​ន​វត្ថុ​កម្ពុជា​ (CVEA) បាន​ស្នើឱ្យ​ប្រតិបត្តិករដែ​លមិនទាន់អាជ្ញាបណ្ណ​ គួរស្វែងរកភាពស្រប​ច្បាប់ដើម្បីពង្រឹងគុណភាពវិស័យនេះទាំងអស់គ្នា​។

លោក​ សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ​តម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​​ (CVEA) បានមានប្រ​សា​សន៍​ឱ្យដឹ​ង​ថា មែនទែនទៅ ក្នុងវិស័យ​អចលនទ្រព្យ ទាំង​រាជរដ្ឋាភិបាល និងសមាគម​បាន​រៀបចំឱ្យមានច្បាប់​មាន​ទម្លា​ប់​​​រួច​រាល់​ហើយ ប៉ុន្តែនៅតែមានអ្នកមួយចំនួន​បន្តប្រក​បអាជីវកម្ម​ប្រាសចាកពីច្បាប់ និង​រក​ស៊ីក្រៅ​ប្រព័ន្ធច្បាប់ដដែល ។​​​​​ ​​ដូច្នេះ ក្នុងនាមជា​សមា​គម​​ សូមទទូចឱ្យអ្នកប្រតិបត្តិករ ក៏ដូចជាអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះចូលមក​នៅ​ក្រោមច្បាប់​ទាំងអស់គ្នា។​

លោកបន្តថា ៖

«សមាគមបានធ្វើកិច្ច​ការជាច្រើនរួចមកហើយ ហើយប្រសិនបើជាពួក​យើង​រកឃើញថា​ មានអ្នក​ប្រក​បរបរ​អាជីវកម្ម ឬសេវាកម្មក្នុងវិស័យ​អចលនទ្រព្យដោយគ្មានច្បាប់ទម្លាប់ ខាង​សមាគមនឹង​​រៀបចំឈ្មោះ​ក្រុមហ៊ុនទាំងនោះប្រគល់​ជូន​ខាងអាជ្ញាធរ​ជាអ្នក​អញ្ជើញពួកគាត់​ម្ដង ពីព្រោះ​ ​បើសិន​ជា​យើងនៅតែ​បណ្ដែ​តបណ្ដោយឱ្យ​ពួ​ក​គាត់​ប្រព្រឹត្ត​បន្តទៀត វិស័យនេះ​នឹង​នៅតែមានអ្នក​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ ​គ្មានទម្លាប់​ដដែល ហើយនៅពេលមានបញ្ហា​ គឺពិបាកក្នុងការរកអ្នក​ទទួលខុស​ត្រូវ​ណាស់» ​។

លោក សន​ សៀប​ បានបន្ថែមថា​ ផែនការ​របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណត់យក​ឆ្នាំ​២០៣០​ ជា​ពេល​វេលា​ដែល​កម្ពុជា​ក្លាយជា​ប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ និងឆ្នាំ២០៥០ ជាពេលវេលា​ដែលកម្ពុជា​ត្រូវ​ក្លាយជា​ប្រទេស​មានប្រាក់ចំណូលខ្ពស់ ហើយ​ដើម្បីសម្រេច​បានទៅតាម​ផែនការ​នោះ វិស័យ​ផ្សេងៗ​ដែល​រួម​ចំណែកដល់​សេដ្ឋកិច្ច​ត្រូវ​តែ​មាន​ច្បាប់ មានភាពរឹង​មាំ​ មានគុណភាព ។​

លោក​បានបញ្ជាក់ថា​ ៖

«នៅពេល​យើង​ប្រមូលផ្ដុំ​អ្នក​ប្រកបរបរ​ដែលមានច្បាប់ទម្លាប់​ត្រឹមត្រូវ​ នោះយើង​នឹង​ពង្រឹងគុណភាពលើវិស័យ​អចលនទ្រព្យ​របស់​យើង ហើយ​នឹងអាច​ទាក់ទាញ​វិនិយោគិន​មកពី​ខាងក្រៅ​ប្រទេស​ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយ​វិនិយោគិន​បរទេស​នឹ​ងមានទំនុកចិត្តមកលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កាន់តែខ្លាំងឡើង»។

លោកឧកញ៉ា​ ចេង ខេង​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ ស៊ីភីអិល បានមានប្រសាសន៍ថា​ ការ​រកស៊ី​ដែល​អាច​រក្សា​កេរ្តិ៍ឈ្មោះ​ស្ថិតស្ថិរយូរអង្វែង​ គឺជាកា​ររកស៊ី​ដែលមានក្រម​សីលធម៌ វិជ្ជា​ជីវៈ ហើយអា​ច​ផ្ដល់ទំនុ​​កចិ​ត្ត​ច្បាស់លាស់​ទៅកាន់ទីផ្សារ​ទាំង​នៅក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ។ បើសិនជា​អ្នករកស៊ី​ក្នុងវិស័យ​អច​លន​ទ្រ​ព្យ​មិនមាន​ក្រម​សីលធម៌​វិជ្ជាជីវៈ មិនមានច្បាប់​ទម្លាប់ នឹង​ឱ្យ​អ្នកវិនិយោគ​ក្រៅ​ប្រទេសអស់ទំនុកចិត្ត ។

លោកឧកញ៉ា​បន្តថា ៖

«អ្នក​វិនិយោគដែលចូលមកកម្ពុជា ​​គេចង់បានព័ត៌មានពិត​ មិនបំប៉ោង​ មិនភូត​កុហកគេ ហើយ​ក្រុមហ៊ុន​ដែលផ្ដល់សេវា​អចលនទ្រព្យគឺជា​ក្រុមហ៊ុន​ដែល​មាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ មានច្បាប់ ​មានទម្លាប់​នោះទើប​ក្រុមហ៊ុនបរទេស​គេ​មករកស៊ីនៅកម្ពុជា​កាន់តែ​ច្រើន» ។​

គួរ​បញ្ជាក់ថា ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ នៅតែមិនទាន់​ងើបឡើង​ដូច​ស្ថា​ន​ភាព មុនវិបត្តិកូវីដ​១៩​នោះទេ ហើយមានអ្នកជំនាញ​មួយ​ចំនួន​មើលឃើញថា​ វិស័យនេះ ទំនង​ជា​មិនអាច​នឹង​វិល​ទៅរកស្ថានភាព​ដូច​មុនវិបត្តិ​កូវីដ​១៩​នោះទេ ប៉ុន្តែ​ប្រធានសមាគម​អ្នកវាយតម្លៃ​និងភ្នាក់​ងារ​អច​ល​ន​វ​ត្ថុ​កម្ពុជា​លើកឡើងថា​វាអាចនឹង​វិលទៅរក​ស្ថាន​ភាព​មុនវិបត្តិ​កូវីដ១៩ នៅក្នុងអំឡុងឆ្នាំ ២០២៨​ ឬ២០២៩ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា