ស្វែងយល់ពីនីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុ រវាងប្លង់រឹង និងប្លង់ទន់

ភ្នំពេញ ៖ ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុ គឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុតក្នុង​ការ​ទិញ​លក់​អចលន​ទ្រព្យ ដូច្នេះហើយ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និ​ងរ​បៀ​ប​នៃកា​រ​ផ្ទេ​​រ​កម្មសិទ្ធិ​នេះ ​ដើ​ម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ ​។​

នីតិវិធីនៃការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងទៅ​តាម​ដំណាកាល់​ និង​​មានភាពខុស​គ្នា​រវាងកម្មសិទ្ធិ​ប្លង់​រឹង(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ)  និង​ប្លង់​ទន់ (លិ​ខិត​ផ្ទេ​រសិ​ទ្ធិកា​ន់​កាប់​អ​ចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ​។

យោងតាមមជ្ឈមណ្ឌលនីតិក្រមបានឱ្យដឹងថា​ ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬ​លិខិ​ត​​គតិយុត្តនានាដែល​ប​ញ្ជា​ក់​ពីកា​រ​ផ្ទេ​រ​សិ​ទ្ធិនៃ​អ​ចល​ន​វត្ថុពីម្ចាស់ដើមទៅ​ម្ចាស់​​​អចលនទ្រព្យថ្មី ដោយ​មាន​ការ​ទទួលស្គាល់តាមផ្លូវច្បាប់។

ការផ្ទេ​រ​សិ​ទ្ធិ​នេះធ្វើឡើ​ង​ក្រោ​មទម្រង់ជាកិច្ចសន្យាទិញ-លក់អចលនវត្ថុ ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិដោយមិនយកថ្លៃដល់​ភាគី​ម្ខាង​ទៀត​យល់ព្រមទទួល) សន្តតិ​កម្ម​ (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ចពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់)  ការបែ​ង​ចែក​ម​រ​ត​ក​តា​ម​ការព្រមព្រៀងជាដើម។

នីតិវិ​ធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន ១ បំពេញ​ឯ​ក​សារនៅ​កា​រិយា​ល័​យ​ភូមិ​បាល ដោយ​ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិត្រូវមកកា​រិ​យា​ល័យ​រៀប​ចំដែនដី នគរូបនីយកម្ម សំ​ណ​ង់​ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអ​ចល​ន​ទ្រព្យ​នោះ​ស្ថិត​នៅ ដើម្បីបំពេញឯកសារនានានៅមុ​ខ​មន្ត្រី​ភូមិ​បាល ដោយមានសាក្សីមកជាមួយផង។

ក្នុងដំណាក់​កាលដំបូង ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនរួមមាន​ កិច្ច​សន្យា​ទិ​ញ​-​លក់​ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់) ​លិ​ខិត​ធ្វើ​អំ​ណោយផ្តាច់ (ក្នុងក​រណី​ដី​នោះ​​ ​ត្រូវបានធ្វើអំណោយដល់នរណាម្នាក់) អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រ​សិន​បើ​ជាទ្រ​ព្យ​ប្តីប្រពន្ធ) ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ ) និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវកា​រ​ជាក់​ស្តែង​នៃ​អ​ច​លន​ទ្រ​ព្យ​នោះ។​

​ដំណាក់​កាលទី២ គឺជា​ដំណាក់​កាល​ ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់ ។ បន្ទា​ប់​ពី​បំ​ពេញ​ឯ​ក​សារ​នៅ​កា​រិ​យា​​ល័​យ​ភូ​មិ​បាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅ​ឱ្យ​អាជ្ញា​ធ​រ​ឃុំ​-សង្កាត់ ដែលអចលនទ្រ​ព្យនោះ​ស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។

សម្រាប់​ដំណាក់​កាល​បន្ទាប់ទី៣គឺ ការកសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង។ បន្ទា​ប់​ពី​ប្រ​ថា​ប់ត្រា​រួ​ច​ហើយ​ ម្ចា​ស់​ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បី​មន្ត្រី​អនុវត្តនីតិវិធីបន្ត។ មន្ត្រី​ភូមិ​​បាល​ នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រ​ង់​ព​ត៌​មា​​នក្បាលដី កសាង​កំណត់​ហេតុ​ចុះ​វា​ស់​វែង​ និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។

ចូល​ដល់​ដំណាក់​កាលទី៤គឺ សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ ។ ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​មន្ទីរ​រៀបចំដែនដី នគ​រូ​ប​នី​យកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រី​សុរិ​យោ​ដី​នៅ​ទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុង​ករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅ​ម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសា​រទៅ​បង់​ពន្ធ​នៅ​សាខាពន្ធ​ដា​រ​ដែ​ល​អច​ល​ន​​ទ្រ​ព្យ​នោះ​ស្ថិត​នៅ ។​

សម្រាប់​ដីដែលមិនទាន់ចុះបញ្ជី ឬហៅថា​ប្លង់ទន់ ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ ការិយា​ល័​យ​ភូមិបាល នឹងរៀបចំឯកសារ ដើម្បី​ឱ្យអ្ន​ក​ស្នើសុំ​យក​ឯក​សារ​ទៅ​បង់ពន្ធប្រថាប់ត្រា៤ភាគរយ ។

យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរ​សិទ្ធិ​អចលនទ្រព្យ ត្រូវជាប់ពន្ធ ៤ភាគរយ​ ទាំងប្លង់រឹង និងប្លង់ទន់។ ដី​ដែល​​ពុំទាន់បានចុះបញ្ជី អ្នក​ទ​ទួ​លសិ​ទ្ធិ​មា​​នកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤ភាគរយ​ ដូចដីដែលបានចុះបញ្ជីដែរ។

បើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មាន​កា​រផ្ទេ​រ​សិ​ទ្ធិ​ខ្លះគឺ​មិនជាប់​ពន្ធ​នោះ​ទេ ​ដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬក៏ដីជាដើម ក្នុងករណី​ឪពុក​-​ម្តាយ​​បង្កើត ផ្ទេរ​ឱ្យកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត ។

សម្រាប់​ដំណាក់​កាលទី៥​ចុង​ក្រោយ​នៃ​​​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​ គឺចារឹកឈ្មោះលើប្លង់ដី ។ វាជាជំហានចុងក្រោយ បន្ទាប់ពីប​ង់ព​ន្ធ​រួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ដោយ​ម្ចាស់ដី ត្រូវកាន់ឯកសា​រទាំង​អ​ស់​ម​ក​មន្ទីរសុ​រិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើ​លេ​ខា​ចា​រឹក​លើ​ប្ល​ង់​ដី​នោះ។ ម្ចាស់ដីថ្មី នឹងទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​នោះ​ ​នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់ ។

ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំ​ត្រូ​វ​យ​ក​ប​ង្កា​​ន់ដៃ​ប​ង់​ព​ន្ធរួចរាល់នោះ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បី​ប​ញ្ចប់​កា​រ​ផ្ទេ​រ​សិ​ទ្ធិ​កា​​ន់​កា​ប់ ​អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះ យើង​នឹងទទួលសំណុំ ឯកសា​រនៃ​កា​រ​ផ្ទេ​​រសិ​​ទ្ធិអ​ចលនទ្រព្យ​ដែល​បាន​ផ្ទេរ​សិទ្ធិ​ត្រឹម​ត្រូវ​ឱ្យ​ទៅ​ឈ្មោះ​ម្ចាស់ថ្មី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា