ក្រុងឡុង ជាប់ឈ្មោះជារដ្ឋធានីដែលមានករណីរំលោភបំពានផ្លូវភេទអាក្រក់បំផុតរៀងរាល់ម៉ោង និងរៀងរាល់ថ្ងៃ

បរទេស ៖ ស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងកំពូលៗរបស់ពិភពលោកដែលមានភាពរីកចម្រើនលើសលប់លើគ្រប់វិស័យ បូករួមទាំងសុវត្ថិភាព និងការគោរពច្បាប់ផងដែរ ប៉ុន្តែសម្រាប់ទីក្រុងឡុង ដែលជារដ្ឋធានីរបស់ប្រទេសអង់គ្លេសត្រូវបានគេបង្ហាញមុខមាត់ពិតពាក់ព័ន្ធទៅនឹងករណីរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដែលបច្ចុប្បន្នកំពុងមានស្ថានភាពអាក្រក់បំផុតមិនគួរឲ្យជឿធៀបទៅនឹងតំបន់ផ្សេងទៀតក្នុងប្រទេស ឬសូម្បីប្រទេសផ្សេងទៀតលើពិភពលោក។

ផ្អែកតាមទិន្នន័យជាផ្លូវការដែលត្រូវបានរាយការណ៍ដោយអង្គភាពប៉ូលីសកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានបង្ហាញថា កាលពីឆ្នាំ២០២៣ នៅក្នុងក្រុងមួយនេះកើតមានករណីរំលោភបំពានផ្លុវភេទស្ទើររាល់ម៉ោង ដែលគិតជាមធ្យមស្មើនឹង ២៤ដងក្នុងមួយថ្ងៃ ឬត្រូវជា ៨ ៨០០ករណីសរុបពេញមួយឆ្នាំ។

ទោះជាយ៉ាងណាក្តី បើគេក្រឡេកទៅមើលតួលេខដែលត្រូវបានស្រាវជ្រាវដោយក្រុមការងារទូរទស្សន៍ BBC វិញបានបង្ហាញថា តួលេខនៃការរំលោភបំពានផ្លូវភេទជាក់ស្តែងអាចមានចំនួនអាក្រក់ខ្លាំងជាងការបង្ហាញខាងលើនេះទៀត ឬប្រហែល ១១ ០០០ករណីផ្សេងទៀតដែលមិនត្រូវបានរាប់បញ្ចូលនោះទេកាលពីក្នុងឆ្នាំ២០២៣។ មានន័យថា ករណីរំលោភផ្លូវភេទអាចមានទៅដល៉ជាង ២០ ០០០នាក់កាលពីឆ្នាំកន្លងទៅ ដែលស្ថិតនៅក្នុងអត្រាកើនឡើងជាង ១៤ភាគរយធៀបទៅនឹងតួលេខសរុបកាលពីរយៈពេល៥ឆ្នាំចុងក្រោយ ឬស្មើនឹងមួយករណីជារៀងរាល់ពេល ២៦,៥នាទីជាមធ្យម។

របាយការណ៍ស្រាវជ្រាវថ្មីនេះក៏បានរកឃើញដែរថា ករណីស្ត្រីដែលត្រូវបានរំលោភបំពានមានតែមួយករណីប៉ុណ្ណោះក្នុងចំណោម៦ករណីដែលពួកគេហ៊ានរាយការណ៍ ហើយករណីបុរសមានតែ១ករណីប៉ុណ្ណោះក្នុងចំណោម៥ករណីដែលបានរាយការណ៍ជូនសមត្ថកិច្ច ហើយក្នុងនោះមានករណីរំលោភបំពានទៅលើកុមារ និងអនិតិជនសរុបដល់ទៅជាង ៤ ៣០០ករណីផងដែរក្នុងចំណោមករណីទាំងអស់។

មជ្ឈមណ្ឌលទទួលបន្ទុកិច្ចការងារបញ្ហារំលោភផ្លូវភេទដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងបានបង្ហាញនូវការព្រួយបារម្ភថា តួលេខពិតអាចមានចំនួនច្រើនជាងតួលេខផ្លូវការ ហើយជឿជាក់ថាប្រសិទ្ធភាពនៃកិច្ចការងារគាំពារការពារជូនជនរងគ្រោះនៅពុំទាន់ល្អប្រសើរនៅឡើយ។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកព៍ត៌មានរបស់ទូរទស្សន៍ BBC មជ្ឈមណ្ឌលនេះបានហៅរបាយការណ៍ស្រាវជ្រាវរកឃើញថ្មីនេះជារឿងគួរឲ្យរន្ធត់បំផុត ហើយទីក្រុងឡុង ចាំបាច់ត្រូវតែធ្វើការកែប្រែចំពោះចំណាត់ការថ្មីៗនាពេលខាងមុខ។

គួរឲ្យដឹងដែរថា ក្រៅតែពីបញ្ហាចំណាត់ការលើកិច្ចការពារករណីរំលោភផ្លូវភេទគ្មានប្រសិទ្ធភាពហើយនោះ ការិយាល័យទទួលបន្ទុកកិច្ចការងារឧក្រិដ្ឋកម្មរបស់អង់គ្លេស Home Office ​ក៏បានទទួលស្គាល់ដែរថា ដំណើរការនៃការកាត់ទោសលើបទល្មើសរំលោភផ្លូវភេទក៏មានភាពយឺតយ៉ាវគួរឲ្យបារម្ភផងដែរ។ គិតជាមធ្យម ករណីដាក់ទោសនឹងចំណាយពេលដល់ទៅ ៤២៣ថ្ងៃទើបអាចសម្រេចបាននូវសាលក្រម ខណៈដែលករណីអំពើហិង្សាប្រើពេលជាមធ្យមត្រឹមតែ៥៥ថ្ងៃ ហើយករណីដាក់ទោសចោរកម្មគ្រប់ប្រភេទមានត្រឹមតែ២៨ថ្ងៃប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/12/2025

កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ

រុស្ស៊ី គ្រោងរឹតបន្តឹងការនាំចេញមាស និងសាច់ប្រាក់រូប៊ល ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

រុស្ស៊ី កំពុងរៀបចំផែនការរឹតបន្តឹងថ្មីនៃការនាំចេញសាច់ប្រាក់រូប៊ល និងមាស ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីឥទ្ធិពលប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មរបស់ខ្លួន

ធនាគារជាតិ និង UNDP រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/12/2025

ធនាគារជាតិនៃកម្ពុជា និង UNDP បានរួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ក្រសួងដែន​ដី បង្រួម​តំបន់​ប៉ូលសេដ្ឋកិច្ចទូទាំងប្រទេស​ ពី ​​៨តំបន់ ម​កត្រឹម ​៧​តំបន់​ប៉ូល​ ​ដើម្បីងាយស្រួលរៀបចំ និងអភិវឌ្ឍន៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបែងចែកតំបន់​ប៉ូល​សេដ្ឋកិច្ចទៅតាមសក្ដានុពល​នៃខេត្ត​នីមួយៗ ដើម្បីងាយ​ស្រួល​ក្នុងការរៀបចំ ទាក់ទាញការ​វិនិយោគ និងអភិវឌ្ឍន៍

ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/12/2025

ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ

ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុគ្រោះដល់អតិថិជនជាយោធិនសមរភូមិមុខ និងជាជនភៀសសឹក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/12/2025

ធនាគារជាតិនៃកម្ពូជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់អតិថិជនដែលជាយោធិនសមរភូមិមុខ និងជាជនភៀសសឹក

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជន ជួយទិញស្រូវធ្វើអំបុកជូនកងទ័ព និងជនភៀសសឹក «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារស្នើឱ្យបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬទិញអំបុកពីប្រជាជនដើម្បីជួយដល់កងទ័ព និងជនភៀសសឹកបន្ថែមពីលើស្បៀង

រដ្ឋាភិបាល និងវិស័យឯកជន ផ្តល់ហិរញ្ញប្ប​ទាន ២០០លានដុល្លារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/12/2025

រដ្ឋាភិបាល និងវិស័យឯកជន បានសហការគ្នាផ្តល់ហិរញ្ញប្ប​ទាន ២០០លានដុល្លារអាម៉េរិក សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់នវានុវត្តន៍របស់ធុរកិច្ចកម្ពុជា

ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/12/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ