ពាណិជ្ជកម្មចិន-កម្ពុជា ឈានដល់ ៤ ៩៩០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២

ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពនៃការរាំងខ្ទប់នៃការរាតត្បាតនៃជំងឺកូវីដមានភាពល្អប្រសើរ ត្រឹមតែរយៈពេល៥ខែដើមឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានឈានដល់ចំនួន ៤៩៩០លានដុល្លារអាមេរិក មានកំណើន២៦.១%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលសបញ្ជាក់យ៉ាងច្បាស់ថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២២មក លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈលេចធ្លោ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានទឹកប្រាក់ចំនួន២០៦លានដុល្លារ កើនឡើង៣៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដោយរក្សាបានកំណើនលំនឹងថេរ និងមានសុខុមាលភាពជាលំដាប់។ ស្របពេលដែល សេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០២២នេះ បានចាប់ផ្តើមក្នុងសភាពលំនឹងថេរ។ ពោលគឺនៅក្នុងត្រីមាសទី១នេះ សេដ្ឋកិច្ចចិនមានកំណើនសេដ្ឋកិច្ច ៤.៨% ជាប់ចំណាត់ថ្នាក់នាំមុខគេ។

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងដែរថា៖

“ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាក្នុងរយៈពេលប្រាំខែដំបូងមានចំនួនឈានដល់ ៤.៩៩០លានដុល្លារអាមេរិក មានកំណើន២៦.១%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា”

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ទោះបីជួបបញ្ហាកូវីដ-១៩ក៏ដោយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានលក្ខណៈកើនឡើង ។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា សម្រេចបានគោលដៅ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់ ១១.១​៩​៤​ពាន់លានដុល្លារអាមេរិក កើនឡើង៣៨ %បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន២.៣២ពាន់លានដុល្លារអាមេរិក មាន​កំណើនជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិនមានចំនួន៥៣.​៤% នៃចំនួនវិនិយោគសរុបបាន បន្តក្លាយជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។

បន្ទាប់ពីមានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលក្នុងនោះមានដូចជា ចេក ស្វាយ និងជលផលជាដើម ត្រីបាកម្ពុជាគ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខ។ កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្មនៃប្រទេស​​ទាំងពីរទទួលបានសមិទ្ធផលជាក់ស្តែងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំនិងការបំពេញឱ្យគ្នាទៅ វិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងក្លាយជា ជាប្រភពកម្លាំងរស់រវើក​ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា AMS កត្តាសំខាន់ ប្រទេសទាំងពីរកម្ពុជា-ចិនកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្នុងការអនុវត្តគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ស្របពេលដែលច្បាប់វិនិយោគថ្មីរបស់កម្ពុជា បានផ្តល់ការលើកទឹកចិត្តយ៉ាងច្រើន ដល់បណ្តាវិនិយោគគិនបរទេស ទើបជំរុញឱ្យប្រទេសនេះ និងប្រទេសផ្សេងទៀតមកវិនិយោគនៅកម្ពុជា ។

ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖

“ប្រទេសកម្ពុជាយើងនៅតែជាប្រទេសគោលដៅ ទាក់ទាញវិនិយោ​គចិនមកពីប្រទេសចិន ក្នុងការវិនិយោគនៅកម្ពុជា ព្រោះមិនត្រឹមតែវិស័យកាត់ដេរទេ គឺមានទាំងអនុវិស័យឧស្សាហកម្មធន់ធ្ងន់ និងមធ្យមដែលកំពុងដំណើរការបណ្តើរៗ ផ្នែករ៉ែ លោហៈ ជាពិសេសវិស័យកសិកម្មជាដើម”

តាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញមកពីតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត៥០ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព