គម្រោងវិនិយោគ​អចលនទ្រព្យខ្នាតយក្ស​មួយនៅខេត្តព្រះសីហនុ​គ្រោង​បញ្ចប់​នៅឆ្នាំ២០៥០

ភ្នំពេញ​ ៖​ គម្រោង​ Bay Of Light ដែលជាគម្រោងវិនិយោគអចលនទ្រព្យ​ខ្នាតយក្ស​មួយ​នៅខេត្តព្រះសីហនុ​ ក្រោមទុន​វិនិយោគប៉ាន់​ស្មាន​ប្រមាណ១៦ពាន់​លានដុល្លារអាមេរិក​ ដោយអភិវឌ្ឍន៍ទៅលើគម្រោង​ចំរុះ​ ក្នុង​នោះក៏មាន​គម្រោង​ខ្សែរ៉ក ដែលមិនធ្លាប់​មានក្នុងប្រទេស​កម្ពុជា​ផងដែរ ។ គម្រោងនេះនឹងប្រើ​ប្រាស់ពេ​ល​វេលា​​២​៤ឆ្នាំ​បន្ថែមទៀត​ដើម្បីបញ្ចប់ទាំង​ស្រុង ។

លោក​ Edward Lee អគ្គនាយក​ក្រុមហ៊ុន​ Prince Real Estate Group ​បានមានប្រសាសន៍ថា​ គម្រោង​ Bay Of light ជា​គម្រោងដ៏ធំមួយ​របស់​ Prince នៅក្នុងខេត្តព្រះសីហនុ និងត្រូវ​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ១៦​ពាន់​លានដុល្លារអាមេរិក និងបែងចែកជា​ច្រើន​ដំណាក់​កាល ។​

លោក​បន្តថា​ គម្រោងនេះ​នឹង​មាន​ការអភិវឌ្ឍ​ន៍ជាកន្លែង​កម្សាន្ត​លំដាប់ពិភពលោក ដូចជា​ការជិះឡា​ន​ប្រ​ណាំង​ ហែលទឹក និង​កីឡា​ថ្នាក់អន្តរជាតិជាច្រើនទៀត ដែល​ត្រូវការពេលវេលា​ដើម្បីអភិវឌ្ឍន៍​ជា​ដំណាក់​កាលៗ​ ក្នុងនោះដែរ នៅចុងឆ្នាំ២០២៣​នេះ ​គម្រោងមួយចំនួននៅក្នុង​គម្រោង​ Bay Of Light នឹង​ចាប់ផ្ដើម​ដាក់ដំណើរការ​ជា​បន្តបន្ទាប់ ហើយ​នៅពេលនោះ នឹងទាក់ទាញ​ភ្ញៀវទេសចរ ជាតិ​និងអន្តរជាតិមក​ខេត្ត​ព្រះសី​ហនុ​កាន់តែច្រើន ស្រប​នឹង​ខេត្តព្រះសីហនុ ក៏កំពុង​មានសក្ដានុពល​ស្រាប់​ ដោយមានផ្លូ​វ​ល្បឿ​ន​លឿ​ន​ ផ្លូវជាច្រើន​ខ្សែ​ក្នុងក្រុងព្រះសីហនុ និង​មានការអភិវឌ្ឍឆ្នេ​រយ៉ាងស្រស់ស្អា​តផងដែរ ។​

លោក​បញ្ជាក់ថា គម្រោងនេះ ក្រុមហ៊ុនបានដាក់ផែនការ​អភិវឌ្ឍន៍ឱ្យ​ចប់ទាំងស្រុងនៅឆ្នាំ២០៥០ ដែល​មា​ន​​រយៈ​ពេល​ជាង​២០ឆ្នាំទៀត ពីព្រថា​គម្រោងនេះជាគម្រោងធំ ដែលត្រូវការ​ធ្វើតាមដំណាក់​កាល ។

លោក​ សន សៀប​ ប្រធានសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានមានប្រសាសន៍ថា​ តំបន់​រាមនៃខេត្តព្រះសីហនុ នឹង​ក្លាយទីក្រុង​ដ៏ទាក់ទាញ​និងមានសក្ដានុពល​មួយ​នាពេលអនាគត​ឆាប់ៗនេះ ហើយឆាប់ៗនេះដែរ វិនិយោគិន​ក្នុងនិងក្រៅប្រទេស​កាន់តែច្រើន​នឹង​សិក្សា​បន្ថែម​ពីគម្រោង​វិនិយោគ​នៅតំបន់ជុំវិញ​ឆ្នេ​ររាម​។

លោកបន្តថា ​​បច្ចុប្បន្ន​​នេះ មានអ្នកវិនិយោគក្នុ​ងប្រទេស​ និងក្រៅប្រទេស​មួយចំនួនហើយ បាន និងកំពុង​ធ្វើសកកម្ម​ភាព​វិនិយោគ​គម្រោង​របស់ខ្លួន​នៅតំបន់​រាម​ដូចជា​គម្រោងដីផ្សារសហគមន៍ គម្រោង​លំហែ គម្រោង​រាមស៊ីធី​និងគម្រោង​ធំៗមិនធ្លាប់​មានពីមុន​ជាដើម។​ គួរបញ្ជាក់ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ខេត្តព្រះសីហនុ​បានក្លាយជា​តំបន់​ដែលមាន​កា​រ​ទាក់​ទាញ​​វិនិ​យោ​គ​​ពី​សំ​ណា​ក់​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ចិន​ ប៉ុន្តែសកម្មភាពវិនិយោគ​បានថមថយ​ប​ន្តិច​នៅក្នុងអំឡុង​វិបត្តិកូវីដ​១៩ និ​ងចាប់ផ្ដើម​មានសកម្មភាព​ឡើ​ងវិញ​បន្តិច​ក្រោយវិបត្តិបានបញ្ចប់ និង​មានកា​រដោះស្រាយ​ពីសំណាក់​រាជរដ្ឋាភិបាល​លើអគារជាប់គាំង​ដែលបណ្ដាលមកពីកា​រចាកចេញ​របស់ជនជាតិ​ចិន​កាលពី​ឆ្នាំ២០១៩ និង​ក្នុងវិបត្តិកូវីដ​ ១៩ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី