បរទេស ៖ យោងតាមប្រភពពី Oil Price បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃ ៣ សប្តាហ៍ជាប់ៗគ្នា ដោយសារការព្រួយបារម្ភអំពីបញ្ហាផ្គត់ផ្គង់ដែលអាចបណ្តាលមកពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានទាក់ទងនឹងអាកាសធាតុអាចបង្កឲ្យមានតម្រូវការខ្សោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,២ ភាគរយ ឬ ៨៦,៥៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣ ភាគរយ ឬ ៨១,៩៨ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីមានសញ្ញានៃតម្រូវការខ្សោយនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុត ប៉ុន្តែបានឡើងថ្លៃវិញនៅពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់ប្រទេសលីបង់។ លើសពីនេះ សង្រ្គាមកាន់តែធំនៅមជ្ឈិមបូព៌ាអាចទាក់ទាញប្រទេសនាំចេញប្រេងកំពូលមួយនៅក្នុងតំបន់ដូចជា អ៊ីរ៉ង់ជាដើម។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រសួងការបរទេសបារាំងបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសលីបង់ ខណៈដែលប្រទេសតួកគីបាននិយាយថា ខ្លួនឈរក្នុងសាមគ្គីភាពជាមួយលីបង់ និងបានអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់។
បញ្ហាមួយទៀតនោះគឺការផ្គត់ផ្គង់ប្រេងស្ថិតក្រោមសម្ពាធពីការរំខានទាក់ទងនឹងអាកាសធាតុដែលអាចនឹងកាន់តែអាក្រក់នៅប៉ុន្មានសប្តាហ៍ខាងមុខ។ FGE Energy បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យផលិតកម្មរបស់ប្រទេសអេក្វាឌ័រធ្លាក់ចុះ ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ ឆ្នេរនៃឈូងសមុទ្រសហរដ្ឋអាមេរិកដែលជាកន្លែងផ្ទុកហេដ្ឋារចនាសម្ព័ន្ធថាមពល និងការនាំចេញភាគច្រើនរបស់ប្រទេសនេះ ក៏អាចរងផលប៉ះពាល់ដោយអាកាសធាតុមិនល្អនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។

រហូតមកទល់ពេលនេះ តម្លៃប្រេងឆៅ Brent និង WTI បានកើនឡើងជាមធ្យម ១,៥ ភាគរយប្រចាំសប្តាហ៍។ទាក់ទងនឹងផ្នែគតម្រូវការ ការរួមបញ្ចូលគ្នានៃការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក និងការប្រើប្រាស់ប្រេងសាំងទាបបានរក្សាតម្លៃប្រេងពីការឡើងថ្លៃខ្ពស់។ ទិន្នន័យរបស់រដ្ឋាភិបាលក្នុងសប្តាហ៍នេះបានបង្ហាញពីការកើនឡើងនៅក្នុងស្តុកប្រេងឆៅលើសពីការរំពឹងទុក ដោយសារតម្រូវការប្រេងឥន្ធនៈធ្លាក់ចុះ។ ទោះជាយ៉ាងណាក្តី ការរំពឹងទុកនៃអត្រាធ្វើដំណើរនៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍ទីបួនខែកក្កដា អាចបង្កើនតម្រូវការប្រេងសាំង និងទាញយកប្រេងពីស្តុក៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content