តស់ !​ មកស្គាល់ពីតំបន់ដីដែលមានតម្លៃទាបជាង​គេ​ក្នុងរាជធានីភ្នំពេញ សម្រាប់​អ្នកវិនិយោគ​ពិចារណាទិញ​ទុក​ចំណេញ​

ភ្នំពេញ ៖ ដីធ្លីនៅក្នុង​រាជធានីភ្នំពេញ មិនមែន​សុទ្ធតែមានតម្លៃថ្លៃគ្រប់​កន្លែង​នោះទេ ក្នុងនោះក៏មាន​តំប​ន់ និងទីតាំងខ្លះ​មាន​តម្លៃទាប ដែលអាច​ឱ្យ​វិនិយោគិន​ពិចារណាទិញទុក ដើម្បី​អភិវឌ្ឍ ឬ លក់ យកចំណេញនៅថ្ងៃក្រោយ​ ជាពិសេស​តំបន់ដែល​ស្ថិតនៅតាមបណ្តាជាយក្រុង។ ថ្ងៃ​នេះ បណ្តាញផ្សព្វផ្សាយព័ត៌មាន AMS Economy នឹង​លើ​កយ​ក​ដីដែលស្ថិតនៅតំ​បន់​​មួយចំនួនមានត​ម្លៃ​​ទា​ប​​ជាង​​គេក្នុងរាជធានីភ្នំពេញ មក​បង្ហាញជូន​សម្រាប់ទុក​ពិចារណាមុនការសម្រេចបណ្ដាក់ទុនវិនិយោគ ។​

​តាម​របាយការណ៍របស់​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា (CVEA) បាន​បង្ហា​ញពី​ត​ម្លៃ​ដី​ធ្លីនៅទូទាំងរាជធានីភ្នំពេញ សម្រាប់​ឆមាសទី​១ឆ្នាំ២០២៥​ ដោយក្នុងនោះឃើញថា​ តំបន់​មួយចំនួនស្ថិតក្នុង​ខណ្ឌព្រែកព្នៅ ​ជា​ម​ធ្យម​​មានតម្លៃដីធ្លីទាបជាង​គេក្នុងចំណោមបណ្ដា​ខណ្ឌទាំង​១៤ ។ ខាងក្រោមនេះ​ ជារបាយការណ៍លម្អិតពី​តម្លៃ​ដី​ធ្លីនៅ​តាមសង្កាត់​នីមួយ​ៗក្នុងខណ្ឌមួយនេះ ។

នៅក្នុងខណ្ឌព្រែកព្នៅ សង្កាត់ដែលមានតម្លៃដីទាប​ជាង​គេ គឺសង្កាត់ពន្សាំង ដោយដីនៅជាប់​ផ្លូវ​តូច​អាចមានតម្លៃ​ចន្លោះពី ១០ដុល្លារ ទៅ​ ១៤០​ដុល្លា​រ​អា​ម៉េ​រិ​កក្នុ​​ង​មួយ​ម៉ែ​​ត្រ​​ការ៉េ ហើយសម្រាប់​ដី​ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវធំៗ​អាច​មានតម្លៃ​ចន្លោះ​ពី​ ២​០​ដុ​ល្លា​​​រ​​​អាម៉េរិក ​ដល់ ២៤០ដុល្លារអាម៉េរិក​​ក្នុងមួយម៉ែត្រការរ៉េ ។ ដោយឡែក សម្រា​ប់​សង្កាត់ដែ​លមានត​ម្លៃដីខ្ព​ស់ជា​ងគេ​ក្នុង​ខ​ណ្ឌ​ព្រែក​ព្នៅ គឺនៅសង្កាត់​ព្រែកព្នៅ ដោយនៅតាមបណ្ដោយផ្លូវធំៗ​អាច​មានតម្លៃចន្លោះពី ​២៥០ដុល្លារ ដល់ ​១១០០​ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ហើយទីតាំង​ដីដែល​ស្ថិតនៅ​តាមបណ្ដោយផ្លូវតូចៗ អាច​មាន​តម្លៃច​ន្លោះពី ​៩០ ​ទៅ ៣៣០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។

សម្រាប់សង្កាត់ផ្សេង​ក្នុងខណ្ឌ​មួយ​នេះ ដូចជា​ សង្កាត់​គោក​រការ​ ដីដែល​ជាប់នឹង​ផ្លូវ​ធំអាច​មានតម្លៃចន្លោះពី​២៦០ដុល្លារអាម៉េរិក ដល់ ៩៤០​ដុល្លារអាម៉េរិក និង​ជាប់ផ្លូវ​តូច​អាច​មានតម្លៃចន្លោះពី ១២០ដុល្លារ​ ដល់ ​៣​១០​ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ។ សង្កាត់​សំរោង​ តម្លៃអាច​រកបាននៅចន្លោះពី​ ៩០​ដល្លារទៅ ២៨០​ដុល្លារ​អា​ម៉េ​រិកក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់ទីតាំងដែលជាប់​ផ្លូវធំៗ និងចន្លោះពី​២០ដុល្លារ​ ដល់​ ៨០​ដុល្លារ​ក្នុងមួ​យ​ម៉ែត្រ​ការ៉េ​សម្រាប់ទីតាំង​ដែល​ជាប់ផ្លូវតូចៗ ឬដី​នៅខាង​ក្នុង​។

សម្រាប់សង្កាត់​ពញា​ពន់ តម្លៃដីធ្លីក៏មិនថ្លៃប៉ុន្មានដែរ អាច​ស្ថិតនៅក្នុង​ចន្លោះពី ៣០ដុល្លារ​ ដល់ ​១៧០​ដុល្លា​រ​អាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់ទីតាំងនៅជាប់​ផ្លូវធំៗ និង​ចន្លោះពី​ ២០ដុល្លារ​ ដល់​ ៦០​ដុល្លា​រ​អាម៉េ​រិ​ក​​ក្នុង​មួយ​​ម៉ែត្រការ៉េ​ ។

​សូមជម្រាបថា ​ទីតាំង​ដីធ្លីនៅក្នុង​ខណ្ឌ​ព្រែកព្នៅនេះ មានទំហំធំៗ និងនៅទំនេរ​ច្រើន ព្រោះតំបន់មួយចំនួន​ទើប​ត្រូវបានកាត់បញ្ចូល​មក​ក្រោមការ​គ្រប់គ្រ​ង​រដ្ឋបាល​រាជធានីភ្នំពេញ ខណៈពីមុន​ស្ថិតនៅក្រោមការ​គ្រប់​គ្រង​របស់រដ្ឋបាលខេត្តកណ្ដាល ដូច្នេះ តម្លៃដីធ្លី​នៅមានតម្លៃទាប ហើយការ​ប្រើប្រាស់​ដីធ្លីក៏មិនទាន់​ច្រើន​ដូច​នៅ​តំបន់​ក្រុងដែរ ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានបញ្ជាក់ថា ដីនៅតំបន់ជាយក្រុង​ ឬតំបន់​ដែល​ឆ្ងាយពីក្រុង តម្លៃ​ភាគច្រើននៅ​ទាបនៅឡើយ ដែលជាឱកាស​ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី​ ឬសម្រាប់អញនកអភិវឌ្ឍន៍ទិញទុកសម្រាប់សាងសង់ជាបណ្តុំលំនៅដ្ឋានលក់យកចំណេញ ឬសាងសង់ជាឃ្លាំងសម្រាប់ជួលនៅពេលអនាគត។

លោក​ ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ​ឡាក់គី ធ្លាប់បានមានប្រសាសន៍ថា​ តម្រូវការ​ប្រើប្រាស់ដីធ្លី​ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាប្រភេទដីឧស្សាហកម្ម សម្រាប់សាងសង់​រោងចក្រ ឬជាឃ្លាំង​ ដូច្នេះ ដីធ្លីនៅតំបន់​នៅជាយកុ្រង​មានការទិញ-លក់​ច្រើន​ ដោយសារមានតម្រូវការ​ប្រើប្រាស់ ប៉ុន្តែ សម្រាប់តំបន់​កណ្ដាលក្រុងបើលក់ក្នុងតម្លៃទីផ្សារ គឺមិនមានការទិញ-លក់នោះទេ លើកលែងតែ ម្ចាស់អចលនវត្ថុ ឬម្ចាស់ដី មានតម្រូវការថវិកាបន្ទាន់ និងលក់ក្រោមតម្លៃទីផ្សារ ទើបមានតម្រូវការពីអ្នកវិនិយោគ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

Leave a Reply

Your email address will not be published. Required fields are marked *