ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការវិនិយោគ​លើអគារពហុមុខងារ និងសណ្ឋាគារប្រណិតលើកោះរ៉ុង ជួយទាក់ទាញទេសចរកាន់តែច្រើន និងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ

ព្រះសីហនុ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការវិនិយោគ​លើអគារពហុមុខងារ និងសណ្ឋាគារប្រណិតលើកោះរ៉ុង ខេត្តព្រះសីហនុ ក្រៅពីចូលរួមកិច្ចអភិវឌ្ឍ៍ជាមួយរាជរដ្ឋាភិបាល ថែមទាំងអាចជួយទាក់ទាញកំណើនទេសចរបានកាន់តែច្រើន និងបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុង​ពិធីបញ្ចុះបឋម​សិលា​សាងសង់​គម្រោងអគារពហុមុខងារ និងសណ្ឋាគារប្រណិត Yves Palace របស់ក្រុមហ៊ុន​ M B I S Development Co.,Ltd ស្ថិតនៅកោះរ៉ុង កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា ការវិនិយោគ​លើអគារពហុមុខងារ និងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមកសម្រាកលំហែកំសាន្តនៅកោះរ៉ុង, ជួយទាក់ទាញទេសចរបានកាន់តែច្រើន ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកោះរ៉ុង និងបានចាត់ទុកថា នេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះជានិមិត្តរូបមួយនៃការកកើតជីវិតថ្មីមួយទៀតសម្រាប់អ្នកកោះរ៉ុង, ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់អ្នកកោះរ៉ុងផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅកោះរ៉ុង ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍នៅកោះរ៉ុង, ត្រូវយល់ឱ្យបានច្បាស់ពីគោល​បំណ​ង​​របស់អ្នកទេសចរដែលមកទីនេះដែលត្រូវការការលំហែបែបស្ងប់ស្ងាត់ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះគឺជាអ្វីដែលអ្ន​កកោះ​រ៉ុងទាំងអស់គ្នាត្រូវយល់ដឹង និងគិតគូរធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរឱ្យមកកាន់ទីនេះបានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលមានស្រាប់នៅកោះរ៉ុង។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ការវិនិយោគក្នុងការសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណីតនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកកោះរ៉ុងយ៉ាងពិតប្រាកដ ដូច្នេះ ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងកោះរ៉ុងធ្វើយ៉ាងណាខិតខំកៀរគរអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅលើកោះរ៉ុងឱ្យបានច្រើនថែមទៀត, រីឯកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវប្តេជ្ញាធានាការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋនៅលើកោះរ៉ុងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ- អន្តរជាតិមានភាពកក់ក្តៅ រីករាយក្នុងការធ្វើដំណើរកំសាន្តនៅទីនេះប្រកបដោយសុវត្ថិភាព, និងត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុងបន្តទៀត ក្នុងនោះមានការកសាងផ្លូវ ដាក់អំពូលភ្លើង និងបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងខិតខំកៀរគរថវិកាដើម្បីបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនៅទីនេះ, រៀបចំវិនិយោគទីតាំងស្តុកទឹកស្អាតឱ្យបានត្រឹមត្រូវ, ការគ្រប់គ្រងសំរាមឱ្យបានល្អ, រៀបចំសហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់សំរាប់អ្នកកោះរ៉ុងផង និងភ្ញៀវទេសចរផងឱ្យបានគ្រប់គ្រាន់ ដែលទាំងនេះសុទ្ធសឹងតែផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋនៅកោះរ៉ុង និងការអភិវឌ្ឍន៍កោះនេះឱ្យក្លាយជាគោលដៅទេសចរណ៍មួយដ៏មានប្រជាប្រិយភាព និងកាន់តែមានភាពទាក់ទាញ ។

សូមជម្រាបជូនថា កោះរ៉ុង នៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេស លើវិស័យទេសចរណ៍។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ផ្លូវ ទឹក ភ្លើង អ៊ីនធឺណែត ការបង្កបង្កើនផលបន្លែ សាច់មាន់ ទា ស្ថានីយ៍ស្តុកម្ហូបអាហារសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ ការគ្រប់គ្រងសំរាម ការសម្អាតកោះជារួម និងការគ្រប់គ្រងទឹកកខ្វក់ជាដើម ដែលទាំងអស់នេះសំដៅធានានិរន្តភាពនៃខឿនសេដ្ឋកិច្ចរបស់កោះ និងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួម។

ទន្ទឹមនឹងគ្នានោះ ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកទទួលយកថា កោះរ៉ុង ក៏ជាសហគមន៍ប្រជាជាតិមួយ ហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌ អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយ ចេះយកអាសារគ្នា ជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលនេះហើយជាតារារះនាទិសនិរតី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *