ទំហំនៃការផ្ដល់​ឥណទាន​ទៅលើវិស័យសំណង់​កើនឡើង​ ២៩,៣ភាគរយក្នុងត្រីមាស​ដំបូងឆ្នាំនេះ

ភ្នំពេញ ៖ បើទោះបីជា​កម្ពុជា​បានជួបនូវវិបត្តិ​អស់រយៈ​ពេលជាង​២ឆ្នាំមកហើយក្ដី តែ​វិស័យ​ធនាគារ​ និងហិរញ្ញវត្ថុ​នៅតែបន្តមានកំណើនល្អប្រសើ​ទាំង​ឥណទាន និងប្រាក់​បញ្ញើ​​ ដោយក្នុងនោះដែរ​កា​រផ្ដល់​ឥណទាន​ទៅលើ​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​១ត្រីមាស​នៃឆ្នាំ​២០២២នេះ ឃើញថាមានកំណើនរហូតដល់​២៩,៣ភាគរយ​ធៀបនឹង​រយៈ​ពេលដូចគ្នា​កាលពីឆ្នាំ២០២១​កន្លងទៅ ។

ផ្អែកតាមរបាយការណ៍​ដែលចេញដោយធនាគារ​ជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹម​ដំណាច់​ត្រីមាសទី១ឆ្នាំ២០២២​នេះ វិស័យ​ធនាគារ ​និងហិរញ្ញវត្ថុ​បានផ្ដល់​ឥណទានដល់វិស័យ​នានា​សរុបចំនួន​៥០,៧​ពាន់លានដុល្លារអាមេរិក ធៀបនឹង​រយៈ​ពេលដូចគ្នា​កាល​ពីឆ្នាំ​២០​២១​កន្លងទៅ​មានកំណើន​រហូតដល់ ២២,៤ភាគរយ ហើយសម្រាប់វិស័យ​សំណង់​បានកើនឡើ​ង​រហូតដល់​២៩,៣ភាគរយ​​ដែលមានទឹកប្រាក់សរុប​ចំនួន​១៣,៧​ពាន់លានដុល្លារអាមេរិក ។​

វិស័យលក់​ដុំ ​និងរាយ​​ក៏​ទទួលបានការផ្ដល់​ឥណទានខ្ពស់​ផងដែរ ដោយក្នុងរយៈ​ពេល​១ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២២​នេះ​មានទឹកប្រាក់​១២,៦​ពាន់លានដុល្លារអាមេរិក​ និ​ងមានកំណើន​២៦,១​ភាគរយ​ធៀបនឹង​ឆ្នាំមុន ។ ទាំងអស់​នេះបានបង្ហាញផងដែរថា ​សកម្មភាព​អាជីវកម្ម​នានា​នៅក្នុងប្រទេស​កម្ពុជា​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញនៅក្នុងឆ្នាំ ២០២២​នេះ និងជាសញ្ញា​ល្អសម្រាប់កំណើន​សេដ្ឋកិច្ច ។

លោក​ឧកញ៉ា​ ហួត អៀងតុង​​ អគ្គនាយក​ធនាគារ​ហត្ថា​ បានមានប្រសាសន៍ឱ្យដឹងផងដែរថា​ ៥ខែ​ដើម​ឆ្នាំ​២០២២​​នេះ វិស័យ​ធនាគារ​ឃើញថានៅតែមានស្ថានភាពល្អ​ទាំង​ផល​បត្រ​ឥណទាន ​និងប្រាក់បញ្ញើ​ ហើយ​ធនាគារ​ហត្ថា​វិញក៏ដូចគ្នា​ដែរ ក្នុងរយៈ​ពេល​៥ខែ​ដើមឆ្នាំនេះ ក៏ទទួលបានលទ្ធផល​ល្អប្រសើរ​ និងឃើញថា​បានដើរ​លឿនជាង​ផែនការ​គ្រោង​ទុក ។

លោកឧញ៉ា​បន្តថា​ ៖

“ធនាគារ​ហត្ថា​បានផ្ដោត​កា​រយកចិត្តទុកដាក់​ទៅលើ​វិស័យ​មួយចំនួន​ដែលជាសរសរស្ដម្ភ​នៃសេដ្ឋកិច្ច​ ក្នុងនោះមានកា​រផ្ដោតការ​យកចិត្តទុកដាក់​ផ្ដល់​ឥណទានទៅលើ​វិស័យ​ កសិកម្ម វិស័យ​ជំនួញ​ខ្នាត​តូច ​និងមធ្យម ហើយវិស័យ​សំណង់ក៏បានផ្ដល់​ឥណទានច្រើនផងដែរ​ ដែលអាច​និយាយថា​យើងផ្ដល់​ឥណទានដល់​វិស័យសំណង់​ក្នុងកម្រិត​ខ្ពស់​បំផុត​ផងដែរ​។ ការផ្ដល់​ឥណទានទៅលើវិស័យ​លំ​នៅ​ឋាន​ក៏ធនាគារ​ហត្ថា​បានផ្ដោត​ការ​យកចិត្តទុកដាក់​និងផ្ដល់​ច្រើន​​ក្នុងកម្រិតខ្ពស់ផងដែរ ក្នុងពេល​វិស័យនេះ កំពុង​​មានការអភិវឌ្ឍ​ជា​បន្តបន្ទាប់”

គួររំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​បានព្យាករ​ថា​វិស័យ​សំណង់​រំពឹង​មានកំណើន​រង្វង់​៣ភាគរយ ហើយការព្យាករ​នេះដែរ​ក៏ពឹងផ្អែក​ទៅលើ​ការបន្ត​ផ្ដល់​ឥណទានរបស់​ធនាគារ​និងមីក្រូហិរញ្ញវត្ថុទៅលើវិស័យ​នេះ​ផងដែរ។ ហើយបើតាមអ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ក៏បានលើកឡើងពីបញ្ហា​ប្រឈមពីវិស័យសំណង់ ដោយ សារតែ​តម្លៃគ្រឿង​សំណង់​បានហកឡើ​ងខ្ពស់​ពីព្រោះតែ​វិបត្តិ​នៃសង្គ្រាមរវាង​រុស្ស៊ី និងអ៊ុយ​ក្រែន នាំឱ្យ​ប្រេង​ឥន្ធនៈឡើង​ថ្លៃ និង​ជំរុញឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃជាង​មុន ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ