កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ-១៩ រយៈពេល២០ខែមកហើយ ដោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីបែបបទ និងយុទ្ធសាស្ត្រទាំងឡាយ ដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។
សម្ដេចតេជោបានប្រកាសដោយក្ដីសង្ឃឹមថា ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ គឺមិនថយក្រោយនោះទេ គឺបានន័យថា រដ្ឋាភិបាលនឹងលែងបិទប្រទេស ដោយសារកូវីដ-១៩ ទៀតហើយ។ ការបើកប្រទេសឡើងវិញនៅពេលនេះ គឺជាដំណើរឆ្ពោះទៅមុខ ពីព្រោះកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ បានចាក់ជាង១៤លាននាក់ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះសម្ដេចតេជោក៏បានស្នើឱ្យប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការទាំងនេះបន្តទៀត សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។
គ្រាដែលកូវីដ-១៩ ផ្ទុះខ្លាំង បានបង្ខំឱ្យរដ្ឋាភិបាលត្រូវសម្រេចចិត្តបិទប្រទេសទាំងមូលតែម្ដង ដូចជាផ្សារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា និងទីតាំងណា ដែលមានករណីរីករាលដាលជំងឺកាចសាហាវនេះ ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនឹងមិនបិទប្រទេស និងទីតាំងណាមួយទាំងស្រុងទៀតទេ ពោលគឺ បើសាលារៀន មានកូនសិស្សឆ្លង គឺយកសិស្សនោះទៅព្យាបាល…។ បើមានអ្នកឆ្លងនៅក្នុងផ្សារ គឺយកទៅសម្រាកព្យាបាល ដោយមិនបិទផ្សារទៀតទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖
«យើងបានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស ។ បើសិនជាតេស្តមិនឃើញមានកូវីដ-១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុនយើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្ត ឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ»
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ វិច្ឆិកា រដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ក្រោយមើលឃើញស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។ ក្រៅពីនេះពលរដ្ឋកម្ពុជា ក៏បានចាក់វ៉ាក់សាំងជាង១៤លាននាក់ ទាំងចាស់ និងក្មេង ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏សម្រេចដកការធ្វើចត្តាឡីស័កលើអ្នកដំណើរ ឬទេសចរបរទេស ប៉ុន្តែត្រូវធ្វើតេស្តរហ័ស (Rapid Test) ដោយមិនចាំបាច់ធ្វើតេស្ត PCR នោះឡើយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content