ហ្សាកាតា ៖ ទីបំផុតក្រោយកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារទី១៨ ខែមករា ឆ្នាំ២០២២ម្សិលមិញរួចមកសេចក្តីព្រាងច្បាប់ថ្មីមួយនឹងចូលជាធរមានដែលអាចអនុញ្ញាតឲ្យរដ្ឋធានីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីនឹងអាចប្តូរទីតាំងទៅកាន់ខេត្ត Kalimantan ជំនួសវិញ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្រេចចិត្តក្នុងការជ្រើសរើសឈ្មោះរដ្ឋធានីថ្មីមួយជំនួសឲ្យ «ហ្សាកាតា» ដោយដាក់ឈ្មោះថា «នូសាន់តារ៉ា ឬ Nusantara» ដោយយកតាមឈ្មោះរបស់ពលរដ្ឋដែលអ្នករស់នៅកោះជ្វា ជាតំបន់ប្រជុំកោះឥណ្ឌូនេស៊ីកាលពីអតីតកាល។
គួរឲ្យដឹងដែរថា ឈ្មោះរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅពេលនេះត្រូវបានលោកប្រធានាធិបតីជ្រើសរើសចេញពីឈ្មោះទាំង៨០ដែលដាក់ឲ្យពិចារណាជ្រើសរើស ប៉ុន្តែ Nusantara ត្រូវបានលោក Widodo បញ្ជាក់ថា ដោយសារតែវាមានភាពឆ្លុះបញ្ចាំងពីឈ្មោះភូមិសាស្ត្ររបស់ឥណ្ឌូនេស៊ីផង និងជាអ្វីដែលអន្តរជាតិទទួលស្គាល់ផង ដើម្បីងាយស្រួលចំណាំអំពីឥណ្ឌូនេស៊ី។

យោងតាមច្បាប់ដែលត្រូវបានអនុម័តថ្មីនេះ រដ្ឋាភិបាលនឹងបើកផ្លូវឲ្យលោកប្រធានាធិបតីក្នុងការចំណាយថវិកាជាតិប្រមាណ ៣២,៥ ពាន់លានដុល្លារ ដើម្បីយកទៅធ្វើការអភិវឌ្ឍគម្រោងយក្សមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ថវិកាដែលជាមូលនិធិរបស់រដ្ឋាភិបាលនឹងមានចំនួនត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៃចំណែកទាំងអស់ ខណៈដែលខ្ទង់ចំណាយនៅសល់គឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនរដ្ឋ និងឯកជនសហការគ្នាក្នុងការវិនិយោគ។ ផ្អែកតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសឥណ្ឌូនេស៊ីដែលមានបំណងផ្លាស់ប្ដូរឈ្មោះរដ្ឋធានីដ៏យូរអង្វែងនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍរដ្ឋធានីថ្មី Nusantara នឹងត្រូវបែងចែកទៅជា៥ដំណាក់កាល ដោយដំណាក់កាលដំបូងនឹងចាប់ផ្តើមពីឆ្នាំ២០២២ទៅរហូតដល់ឆ្នាំ២០២៤ ហើយតាមផែនការគម្រោងទាំងអស់នឹងបញ្ចប់ទៅទាំងស្រុងនៅក្នុងឆ្នាំ២០៤៥៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content