រយៈពេល ៣១ ថ្ងៃ កម្ពុជាទាក់ទាញបានគម្រោងវិនិយោគចំនួន៤៣ ទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក

ភ្នំពេញ៖ នៅក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា ឆ្នាំ២០២៦កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រភពដដែលបានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ដោយក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗមានទំហំ ៤៦៤លានដុល្លារ, វិស័យឧស្សាហកម្មមានទុនវិនិយោគ​ ២៨៥លានដុល្លារ និងកសិកម្ម កសិ-ឧស្សាហកម្ម ៣លានដុល្លារ។

ជាការកត់សម្គាល់ នៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% តែទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ តែទោះយ៉ាងណា CDC  បានកត់សម្គាល់ថា៖ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីតម្រោងវិនិយោគធំៗមួយចំនួន ដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាម៉េរិក។

ដោយឡែិក នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ រួមមាន៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០ មេហ្គាវ៉ាត់ មានទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាម៉េរិក បង្កើតការងារ ៤២កន្លែង មានទីតាំងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។គម្រោងមួយទៀត គឺគម្រោងបង្កើតរោងចក្រផលិតក្រណាត់គ្រប់ប្រភេទ ទំហំទុនវិនិយោគប្រមាណ ២៥លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានបង្កើតការងារ ១ ៨២០កន្លែង។

ចំណែកវិស័យឧស្សាហកម្ម មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី ទំហំទុនវិនិយោគប្រមាណ ២៣លានដុល្លារអាម៉េរិក បង្កើតការងារ ៨០៤កន្លែង មានទីតាំងស្ថិតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី ទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក បង្កើតការងារបាន ១៧១កន្លែង មានទីតាំងស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំណែកគម្រោងលេចធ្លោប្រចាំខែមករា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន ៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពត ហ៊ូជាន ដែលមានទំហំទុនវិនិយោគ ១២០លានដុល្លារអាម៉េរិក បង្កើតការងារ ២៣៧កន្លែង មានទីតាំងស្ថិតនៅ ស្រុកជុំគិរី ខេត្តកំពត។ រីឯគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេភី យ័រញ មានទំហំទុនវិនិយោគ ៦៥លានដុល្លារអាម៉េរិក បង្កើតការងារបាន ២៩១កន្លែង មានទីតាំងស្ថិតនៅ ក្រុងបូកគោ ខេត្តកំពត។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទិក អេន អ៊ិនដាស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូកើផត)ទំហំទុនវិនិយោគ ៣៥លានដុល្លាអាមេរិក  បង្កើតការងារ ៣៤០កន្លែង មានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

CDC បានឱ្យដឹងទៀតថា៖ ខេត្តដែលទទួលគម្រោងវិនិយោគច្រើនជាងគេគឺ ខេត្តកំពង់ស្ពឺ ដែលទទួលបាន ១៣គម្រោង, ខេត្តកណ្តាល ១០គម្រោង ខេត្តតាកែវ ៤គម្រោង ខណៈខេត្តកំពត បាត់ដំបង កំពង់ឆ្នាំង និងភ្នំពេញទទួលបានគម្រោងចំនួន២រៀងៗខ្លួន ចំណែកកំពង់ចាម មណ្ឌលគិរី ខេត្តព្រះសីហនុ កោះកុង  និងកែប ទទួលបាន១គម្រោងរៀងៗគ្នា។ ដោយឡែក ប្រភពទុនវិនិយោគឈានមុខគេមានចំនួន៤ មានប្រទេសចិន ដែលមាន៣៥,៩០%, ម៉ាឡេស៊ី ២៦,៥៩% ,កម្ពុជា ២៦,៥៧%, និងសិង្ហបុរី ៥,៩៨% ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *