ខេត្ត​កែប ​កាន់តែ​មានសក្ដានុពល​ ខណៈដែល​កំពង់ផែទេសចរ​ណ៍​​ជិត​បញ្ចប់ការសាងសង់

កែប ៖ កំពង់ផែ​ទេសចរណ៍កោះទន្សាយ ក្នុងខេត្តកែប ​ដែលរហូតមកដល់ពេលនេះ​សម្រេច​បាន​ល​ទ្ធផលសាងសង់​ប្រមាណ៩០​ភាគរយ​ហើយ ដោយ​​នឹងគ្រោង​បញ្ចប់​នៅពេលដ៏ខ្លី​ខាងមុខនេះ ។ សមិទ្ធផល​ថ្មីមួ​យ​នេះ ​នឹងេះជួយជំរុញសក្ដានុពល​ដល់​តំបន់​​កាន់តែប្រសើរឡើង​ថែមទៀត ខណៈដែលរា​ជ​រដ្ឋាភិបាល​គ្រោងនឹ​ងបើក​ការដ្ឋាន​សាងសង់​ព្រែក​​​​ជីក​ហ្វូណនតេជោ​នៅចុងឆ្នាំ២០២៤នេះផងដែរ ។​

បើតាមឯកឧត្តម​ សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានមានប្រសាសន៍ថា​ សមិទ្ធ​ផ​ល​ជា​​ប្រវត្តិ​សាស្រ្ត​រប​ស់​ខេ​​ត្ត​កែប​មួ​យ​នេះ​បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិ​សេសសម្រា​ប់​ប៉ូ​ល​អ​ភិ​​វ​ឌ្ឍន៍​ទេ​ស​​ចរណ៍តំបន់ប្រជុំកោះទាំងនេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣- ២០៣៥ ក្នុង​ការ​ប្រែក្លាយ​ខេត្ត​កែប​ជា​គោល​ដៅ​ទេសចរណ៍ធម្មជាតិ និងសមុទ្រ ជាតំបន់សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។

ឯឧត្តម​បន្តថា​ កំពង់ផែបែបស្តង់ដារមួយនេះ នឹងជួយរុញសក្តានុពលតាមបណ្តាកោះទាំង១២ ​និង​ថ្ម​ប៉​​ប្រះ​ទឹ​ក​១ ឱ្យ​កាន់តែ​មមា​ញឹក​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវទេស​ចរ ហើយ​ប​ន្ថែ​ម​ពី​នោះកំ​​ព​ង់ផែកោះទន្សាយនេះបានជួយឱ្យ​ប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែងាយស្រួលក្នុងការរស់នៅ ​​និ​ង​បានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាម​រយៈ​វិស័យទេសចរណ៍។

អ្នក​ប្រកបរបរ​ក្នុងវិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកែប​បានបង្ហាញពី​ភាព​រីករាយ​ចំពោះសមិទ្ធផល​ក្នុងទឹក​ដី​ខេត្ត​កែប​​នេះ ដែលនឹង​អាច​ធ្វើឱ្យវិនិយោគិនក៏ដូចជា​ប្រជាពលរដ្ឋ​ពីតំបន់​ផ្សេង​​​ចាប់អារម្មណ៍​ក្នុងការ​ស្វែងរក​ដីធ្លី​សម្រាប់អភិវឌ្ឍន៍ វិនិយោគ និង​ទិញសម្រាប់​ទុកសង់ផ្ទះលំហែ​នាពេលអនាគត ។​

លោក ​ជិន ណារិន ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកែប និង​កំពត​ បានប្រាប់ AMS ឱ្យដឹងថា​ ទោះបីជា​ស្ថានភាព​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ជួប​បញ្ហា​ប្រឈម​យ៉ាងណាក្ដី តែ​សម្រាប់​ទឹកដីខេត្តកែបនៅតែ​ទទួលបាន​ការ​ចាប់អារម្មណ៍ពីសំណាក់​អ្នកវិនិយោគ ជាពិសេស​អ្នកវិនិយោគ​ខ្នាត​តូចៗ ​ដូចជា​អ្នកទិញ​ដីសម្រាប់​សង់រីសត ផ្ទះសំណាក់​ និងអ្នក​ទិញដី​សម្រាប់​ទុក​សង់ផ្ទះលំហែ​សម្រាប់ខ្លួនឯ​ង​ជាដើម ។

លោក​បន្តថា​ អ្នកវិនិយោគ​ និងប្រជាពលរដ្ឋ​ពី​តំបន់​ផ្សេងៗ​បានចាប់អារម្មណ៍​លើទឹកដីខេត្ត​កែបតាំងពីរា​ជ​រដ្ឋា​ភិបា​ល​ប្រ​កាសពីការអភិវឌ្ឍ​គម្រោង​ព្រែកជីកហ្វូណនតេជោមក ឃើញ​ថា​មាន​អ្នក​ចាប់អារម្មណ៍​ និង​ស្វែងរ​​កទិញ​ទុ​ក​ច្រើន ហើយរហូតមកដល់នេះ ដីធ្លីនៅក្នុង​ខេត្ត​កែប​ត្រូវបាន​គេទិញ​ទុក​ច្រើន​សម្រាប់លក់​បន្ត​ ឬក៏សម្រាប់អភិវឌ្ឍន៍​នៅពេលអនាគត​។

ដោយ​ឡែក​ លោក ​លឹម រដ្ឋា​ ភ្នាក់​ងារ​ទិញលក់​អចលនទ្រព្យ​មួយរូប​ប្រចាំខេត្តទេសចរណ៍​មួយនេះក៏​បានលើក​ឡើង​ដោយ​សុទិដ្ឋិនិយ​មថា វិស័យដីធ្លីនៅក្នុង​ខេត្តនេះ កាន់តែ​រើបឡើង​វិញ ជាពិសេសនៅពេលដែលមានសមិទ្ធផល​សំខាន់ៗក្នុងខេត្តសាងសង់​រួចរាល់ ដូចជា​ គម្រោងផ្លូវ​ជាតិលេខ​៣៣ តភ្ជាប់ពីស្រុកកំពង់ត្រាច​ទៅទីរួម​ខេត្តកំពត​ដោយកាត់​តាម​ខេត្តកែប​ រួមជាមួយនឹងសមិទ្ធផលសំខាន់ៗមួយចំនួនទៀត​នៅក្នុង​ខេត្ត ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី