សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផល និងធ្វើទំនើបកម្មវិស័យកសិកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតក្នុងឱកាសជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ​បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ហើយរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេសលើការដាំដុះ និងការចិញ្ចឹមសត្វ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ 

«កសិកម្ម គឺដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្ម នៅកម្រិតសមរម្យ។ ខ្ញុំនិយាយហើយថា ដើររកវិនិយោគិនភាគច្រើន គឺផលិតផលកសិកម្មរបស់យើង។ យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែម បើសិនមានតម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលាក្នុងការធានានូវតម្លៃកសិកផលក្នុងកម្រិតណាមួយដែលយើងអាចធ្វើទៅបាន»។

សម្តេចបានថ្លែងបន្តថា ៖

«ខ្ញុំទៅគ្រប់កន្លែងទាំងអស់ គឺដើរទាក់ម៉ូយ ទៅប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន ជាមួយប្រធានាធិបតីកូរ៉េ ប្រជុំជាមួយមេដឹកនាំប្រទេសអាស៊ាន បង្កើតទំនាក់ទំនង និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលយើង ហើយនៅចិនថ្ងៃមុនក៏ដូចគ្នា គឺបើកទីផ្សារអង្ករថែមទៀត ហើយការបើកនេះមិនមែនខ្ញុំនាំចេញអង្ករទេ គឺដើម្បីកសិករ រកទីផ្សារដើម្បីឱ្យគាត់ យើងហៅគេទៅវិនិយោគបន្ថែម ដើម្បីបង្កើតសេដ្ឋកិច្ចឱ្យយើងរីកចម្រើន»។

ជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជា ហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ៖ 

«និយាយរួមដើរទាក់ម៉ូយនេះមិនមែនទាក់ម៉ូយសម្រាប់ខ្ញុំទេ គឺទាក់ម៉ូយសម្រាប់ប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល តាំងពីសម្តេចតេជោក៏ដូចជាគ្នា ឥឡូវនេះយើងដូចគ្នា គឺត្រូវធ្វើយ៉ាងណា ដើរមែនចំណាយពេលវេលាជិះយន្តហោះ២០ម៉ោងមែន ប៉ុន្តែមិនឱ្យខាតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ សម្តេច បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលវេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។

សម្តេចធិបតី បានបន្ថែមថា ការងារក្នុងវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមិនត្រឹមតែរកទីផ្សារជូនពួកគាត់ទេ ថែមទាំងត្រៀមនូវថិវកាមួយចំនួន សម្រាប់ជួយធានាថ្លៃឱ្យបានសមរម្យ ហើយថែមទាំងរុញមន្ត្រីជំនាញ ជួយដល់ពួកគាត់ថែមទៀត។

សម្តេចធិបតី បានបញ្ជាក់ថា សម្តេចតេជោ បានអនុម័តតាំងពីអាណត្តិមុន ឥឡូវនេះ ពីនេះដល់ចុងឆ្នាំត្រូវរើស ២៥០នាក់ ហើយឆ្នាំបន្ទាប់រើសបន្ថែមទៀត ដើម្បីរុញទៅមូលដ្ឋាន រកមន្ត្រីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំតែម្តង ដើម្បីជួយដល់ជំនាញប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វនេះជាកិច្ចការសំខាន់។

សូមបញ្ជាក់ថា វិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា។ កាលពីឆ្នាំ២០២២កម្ពុជានាំចេញជាផ្លូវការនូវផលិត​ផលកសិកម្មចំនួន ៨,៦ លានតោន ដែលស្មើនឹងតម្លៃសរុបជិត ៥ពាន់លានដុល្លារ ទៅទីផ្សារអន្តរជាតិ ។ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ក្រសួងកសិកម្មបានអនុវត្តប្រកបដោយការទទួលខុសត្រូវ ខ្ពស់នូវផែនការ និង សកម្មភាពការងារ ដែលបានគ្រោងទុក និង បានជំរុញ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ នេះបើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន