ឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចក្នុងឆ្នាំ២០២៤បន្តមានកំណើន និងស្ថិតក្នុងនិន្នាការកើនឡើងទៀត

ភ្នំពេញ ៖យោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ សមតុល្យឥណទានអ្នកប្រើប្រាស់សរុបដែលបានដំណើរការសម្រាប់គោលបំណងអាជីវកម្មខ្នាតតូចក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៣៥,១៤ ប៊ីលានដុល្លារ នឹងបន្តនិន្នាការកើនឡើង។

របាយការណ៍នេះបញ្ជាក់ថា ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ​មានការថយចុះ រីឯសមតុល្យឥណទាននៃពាក្យស្នើសុំវិញមានការកើនឡើងផងដែរក្នុងត្រីមាសទី៤ បើប្រៀបធៀបនឹងត្រីមាសមុន។ យ៉ាងណាក៏ដោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងត្រីមាសមុនដោយមានការធ្លាក់ចុះបន្តិចបន្តួច និងអនុបាតបានកើនឡើង​នៅគ្រប់តំបន់។

របាយការណ៍ បានបង្ហាញថា ការដាក់ពាក្យស្នើសុំឥណទានអាជីវកម្មខ្នាតតូចបានធ្លាក់ចុះ ១៣,២ ភាគរយនៅក្នុងត្រីមាសទី៤ ជាមួយនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ខ្លាំងនៅក្នុងវិស័យកសិកម្ម (២៤,៨ ភាគរយ)។

នៅចុងត្រីមាសទី៤ ចំនួនសរុបនៃគណនីឥណទានអាជីវកម្មខ្នាតតូចបានថយចុះនៅត្រឹម ១,១ ភាគរយធៀបនឹងត្រីមាសមុន ដែលឈានដល់ ១,៨៣ លាន។ ឥណទានដើមទុនធ្វើការមានចំនួន ៥២,៨ ភាគរយនៃគណនីទាំងនេះ ខណៈដែលឥណទានកសិកម្មមានចំនួន ៣០,៨ ភាគរយ។

របាយការណ៍នេះបានឱ្យដឹងថា សមតុល្យឥណទានសម្រាប់អ្នកប្រើប្រាស់បានបន្តកើនឡើង ដោយកើនឡើង ១,៣% គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ មានសមតុល្យឥណទានសម្រាប់អ្នកប្រើប្រាស់ដែលកំពុងដំណើរការសរុបចំនួន ៣៥,១៤ ប៊ីលានដុល្លារ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា ៖ ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះ ខណៈសមតុល្យនៃពាក្យស្នើសុំឥណទានមានការកើនឡើងនៅក្នុងត្រីមាសទី៤ បើប្រៀបធៀបនឹងត្រីមាសមុន។ ចំនួនគណនីនៃដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចក៏មានការថយចុះចំនួន -១,១% ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ +១,៣% នៅក្នុងត្រីមាសទី៤នេះ ។

លោកបានបន្ថែមទៀតថា ៖ គុណភាពឥណទានមានការធ្លាក់ចុះទាបជាងត្រីមាសមុន ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម +៨,៣% ក្នុងត្រីមាសទី៤ ពោលគឺពី +៩,០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ដោយឡែក ពាក់ព័ន្ធនឹងឥរិយាបទអតិថិជន ៦៥ ភាគរយនៃអតិថិជនមានគណនីឥណទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុតែមួយគត់ ខណៈគណនីឥណទានមានទំនាក់ទំនងជាមួយគ្រឹះស្ថានជាច្រើនមានប្រមាណ ៣៥ភាគរយ ។ អតិ​​ថិជនភាគច្រើន (៤៩,៤ភាគរយ) មានគណនីឥណទានតែ១ ខណៈដែល ៣២,៧ ភាគរយ មានគណ​នី​២ ហើយ ១៣,១ ភាគរយ កាន់គណនី៣ និងមានតែ ៤,៨ ភាគរយប៉ុណ្ណោះដែលមានគណនីឥណទានច្រើនជាង៣ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *