ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ការវិនិយោគក្នុងវិស័យនេះនៅប្រទេសកម្ពុជា នៅតែមានសកម្មភាពល្អប្រសើរ ជាពិសេសផ្នែកទីផ្សារដីធ្លីនៅតាមតំបន់សក្តានុពលសំខាន់ៗដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលត្រូវបានមើលឃើញថាកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយតំបន់នេះក៏ត្រូវបានរំពឹងថា នឹងមានកំណើនល្អប្រសើរបន្ថែមទៀតនៅដំណាច់ឆ្នាំ២០២២នេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ៥ នៅតំបន់ភ្នំឧត្តុង គឺជាគោលដៅបន្ទាប់ក្នុងការពង្រីកទីក្រុងភ្នំពេញ ដូច្នេះតំបន់ទាំងនោះនឹងក្លាយជាគោលដៅដែលមានការចាប់អារម្មណ៍ពីវិនិយោគិន ច្រើន ហើយក្រោយពេលស្ថានភាពល្អប្រសើរឡើងវិញ តំបន់នេះនឹងមានភាពមមាញឹកលើការអភិវឌ្ឍយ៉ាងលឿន។

លោកបានបន្តថា ៖
“តំបន់ឧត្តុង រួមមានផ្លូវ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ ដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ និងទៅលេខ៤ ។ បន្ថែមពីនេះ នៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៥ ដែលតភ្ជាប់ចេញពីផ្សារឧត្តុង គឺជាសក្ដានុពលខ្ពស់មួយនៃការអភិវឌ្ឍ ហើយតម្លៃដីធ្លីនៅតំបន់នោះក៏នៅមានកម្រិតទាបនៅឡើយ ដែលផ្តល់ឱកាសសម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុន ដើម្បីរកប្រាក់ចំណេញនៅពេលអនាគត”
លោក ថូ ម៉ាស អគ្គនាយកនៃក្រុមហ៊ុន CSAH បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយនៅពេលអនាគត ហើយតំបន់ចេញពីភ្នំពេញប្រមាណ៤០គីឡូម៉ែត្រនៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះក៏កំពុងតែបង្ហាញពីសក្ដានុពលខ្ពស់ដល់បណ្ដាវិនិយោគិនក្នុងការទិញដី ដើម្បីវិនិយោគ ឬអភិវឌ្ឍន៍ ដូច្នេះហើយទើបវិនិយោគិនជាច្រើនចូលទៅកាន់តំបន់នេះដើម្បីស្វែងរកការវិនិយោគនានា។

លោកបន្តថា ដោយមើលឃើញពីសក្ដានុពលខ្ពស់នៃតំបន់នេះ លោកបានបណ្ដាក់ទុនវិនិយោគលើការអភិវឌ្ឍដីធ្លីនៅតំបន់នេះ ជាពិសេសលើដីលំហែកាយនៅក្នុងស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំងដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ ។ លោកបានបន្តថា នៅពេលខាងមុខនេះ សម្រាប់ដីធ្លីនៅតំបន់ផ្លូវជាតិលេខ៥ ជាពិសេសនៅតំបន់ដែលមានព្រំប្រទល់ខេត្ត៣ គឺកំពង់ឆ្នាំ កណ្ដាល និងខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង ដែលតម្លៃដីក៏ជឿថានឹងកើនឡើងខ្ពស់ផងដែរនៅពេលខាងមុខនេះ ខណៈដែលអ្នកវិនិយោគដីធ្លីកំពុងតែសម្លឹងមើលទៅលើតំបន់នោះដើម្បីស្វែងរកប្រាក់ចំណេញរបស់ខ្លួន ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content