ក្រុមហ៊ុនសំណង់​កូរ៉េ​ដ៏ធំមួយចាប់ដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​កម្ពុជា​ ស្វែងរក​​​​​​​​​​​​​​​​ឱកាស​វិនិយោគ​នៅកម្ពុជា

ភ្នំពេញ ៖  ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយ​នៅក្នុ​ងប្រទេស​កម្ពុជា ដែលបណ្ដាក់ទុន​រាប់ពាន់​លានដុល្លារ​អាមេរិក​ទៅលើ​វិស័យ​អចលនទ្រព្យ​ បានសម្រេចចាប់ដៃគូ​ជាមួយក្រុមហ៊ុនកូរ៉េ​ ក្នុងការស្វែង​រកឱកាស​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជាបន្ថែមទៀត ដែល​ការ​ចាប់ដៃគូរវាង​ក្រុមហ៊ុនទាំងពីរ​នេះ នឹង​អាច​ជំរុញឱ្យសកម្មភាពនៅក្នុងវិស័យសំណង់ ការសាងសង់ កាន់តែមានភាពមមាញឹក។

នៅក្នុងដំណើរទស្សនកិច្ច​ផ្លូវការរបស់សម្ដេចធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា​ ​នៅប្រទេស​កូរ៉េខាងត្បូង ក្រុមហ៊ុន​ WorldBridge Group ដែលជា​ក្រុមហ៊ុន​របស់កម្បុជា និង​ក្រុមហ៊ុនកូរ៉េ Daewoo Engineering & Construction Co.,Ltd បាន​សម្រេចចុះអនុស្សរណៈ​នៃការ​យោគ​យល់ ដើម្បី​ស្វែង​រកឱកាស​សហប្រតិបត្តិការ​វិនិយោគ​លើគម្រោងអភិវឌ្ឍន៍​​​នៅក្នុង​ប្រទេស​កម្ពុជា​។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​រួម​របស់​ក្រុមហ៊ុនទាំងពីរ​នេះបានឱ្យដឹងថា​ ទំនាក់ទំនងជាយុទ្ធសាស្ត្រនេះនឹង​បង្កើនភាពរឹងមាំ និងជំនាញរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីស្វែង​រកកិច្ចសហការ​ដ៏មានសក្តានុពលនៅក្នុងគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅប្រទេសកម្ពុជា។ បទពិសោធន៍​យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Daewoo E&C កូរ៉េ ក្នុងការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ រួមផ្សំជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារក្នុងស្រុក និងការទំនាក់ទំនង បានឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពី​ការ​រួម​បញ្ចូល​គ្នា​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​មួយសម្រាប់​ការឈានទៅសម្រេចបាន​នូវការបណ្តាក់ទុន​ដ៍​សំខាន់នាពេលអនាគត។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានមានប្រសាសន៍ថា លោក​មានទំនុកចិត្តថា សមត្ថភាពរួមរបស់ក្រុមហ៊ុនទាំងពីរ នឹងបើកគម្រោងថ្មី ដែល​នឹង​រួម​ចំណែក​ដល់ការ​អភិវឌ្ឍបន្តរបស់ប្រទេសជាតិ។

គួរបញ្ជា​ក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សា​ជាបន្តបន្ទាប់​រវាងអ្នកអ្នកឧកញ៉ា សៀ ឫទ្ធី និងលោកប្រធាន Jung Won-ju នៃ​ក្រុម​ហ៊ុន Daewoo E&C ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែធ្នូឆ្នាំ ២០២៣ ។ កិច្ចពិភាក្សាទាំងនេះបាន​ដាក់មូលដ្ឋានគ្រឹះ​សម្រាប់ការស្វែងរកការរួមសហការ និងកំណ​ត់​តំបន់​សក្តា​នុពលនៃការសហការផងដែរ។

ផលប័ត្រចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងការអភិវឌ្ឍអចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាដៃគូដ៏ល្អ​សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ​របស់ក្រុមហ៊ុន Daewoo E&C មកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងពីរ​នឹងធ្វើការរួម​គ្នាដើម្បីកំ​ណត់​នូវ​ឱកាស​ដែល​មាន​អត្ថ​ប្រយោ​ជន៍ទៅវិញ​ទៅមក​ក្នុងការអភិវឌ្ឍទីក្រុងថ្មី អចលនទ្រព្យ ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមហ៊ុន​ Daewoo Engineering & Construction Co., Ltd របស់កូរ៉េ គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ល្បីល្បាញ​ ដែលមានវត្តមានទូទាំងពិភពលោក ។ ក្រុមហ៊ុនមា​ន​កំណត់​ត្រាផ្លូវ​មួយដែលបង្ហាញឱ្យ​ឃើញពីការចែកចាយ​គម្រោងខ្នាតធំនៅទូទាំងវិស័យផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្មសំណង់ស៊ីវិល និងការសាងសង់អគារ។ Daewoo E&C ប្តេជ្ញាចិត្តក្នុ​ងការច្នៃប្រឌិត និរន្តរភាព និងការបង្កើតតម្លៃសម្រាប់​អតិថិជន និងដៃគូរបស់ខ្លួន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ