បណ្តាំមរតកកំពូលមហាសេដ្ឋី លោក Warren Buffett ជាមួយនឹងទ្រព្យជាង១០០ពាន់លានដុល្លារ

បរទេស ៖ បច្ចុប្បន្ននេះ ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ទៅ ១៣០ពាន់លានដុល្លារ លោក Warren Buffett ដែលជាស្ថាបនិកក្រុមហ៊ុន Berkshire Hathaway បានឈានចូលវ័យ៩៤ឆ្នាំហើយនៅក្នុងខែសីហាខាងមុខនេះ។

ជាអ្នកវិនិយោគដ៏ឆ្លាតវៃ និងជាអ្នកជំនួញដ៏ល្បីល្បាញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Buffett តែងតែជាមនុស្សដែលមានផែនការច្បាស់លាស់លើគ្រប់កិច្ចការងារហើយចុងក្រោយនៃជីវិតរបស់គាត់នេះ លោកក៏បានត្រៀមរៀបចំបញ្ជីមរតកទាំងអស់របស់គាត់បានរួចរាល់ទៅហើយផងដែរ។

ថ្មីៗនេះ លោក Buffett បានប្រកាសជាសាធារណៈថា នៅក្រោយពេលដែលគាត់ទទួលមរណៈភាព ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវផ្ទេរចូលទៅក្នុងមូលនិធិសប្បុរសធម៍មួយដែលកំពុងគ្រប់គ្រងដោយកូនប្រុសស្រីទាំង៣នាក់របស់គាត់ ហើយដោយឡែកថវិកាដែលត្រូវផ្តល់ទៅឲ្យមូលនិធិផ្សេងទៀតទាំងអស់ដែល Berkshire Hathaway ធ្លាប់ផ្តល់ឲ្យជារៀងរាល់ឆ្នាំនោះនឹងត្រូវបញ្ចប់ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីសប្តាហ៍មុន លោក Buffett បានអះអាងថា ប្រាក់បរិច្ចាគដែលផ្តល់ទៅឲ្យមូលនិធិ Bill & Melinda Gates Foundation (BMGF)នឹងឈានដល់ទីបញ្ចប់នៅក្រោយការស្លាប់របស់គាត់។ BMGF ដែលធ្លាប់បានទទួលថវិកាសប្បុរសពីលោក Buffett តាំងតែពីឆ្នាំ២០០៦សរុបមកទល់ពេលនេះមានទំហំដល់ទៅ ៣៩,៣ពាន់លានដុល្លារ។

ចំណែកចុងក្រោយដែលជាថវិកាបរិច្ចាគរបស់លោក Buffett សម្រាប់ BMGF ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនដូចគ្នាដែរ ក្នុងនោះភាគហ៊ុនដែលមានតម្លៃប្រមាណជា៤ពាន់លានដុល្លារនឹងត្រូវប្រគល់ទៅឲ្យ BMGF ចាត់ចែងដូចកញ្ចប់ថវិការាល់ដងដែលផ្តោតសំខាន់ទៅលើកិច្ចការងារគាំពារសុខមាលភាព និងកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក។

លោកបញ្ជាក់បែបនេះថា ៖

«ខ្ញុំជឿជាក់លើកូនប្រុសស្រីទាំង៣ទាំងស្រុងអំពីរបៀបដែលពួកគេនឹងប្រើប្រាស់ថវិកាទាំងនោះក្នុងការបន្តធ្វើការងារមនុស្សធម៍ទៅថ្ងៃមុខ។ ទ្រព្យរបស់ខ្ញុំដែលប្រគល់ឱ្យកូនៗរបស់ខ្ញុំទាំងអស់នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់មនុស្ស៨ពាន់លាននាក់ផ្សេងទៀតលើពិភពលោកនេះដែលមានស្ថានភាពរស់នៅលំបាក ហើយយើងមានវិធីច្រើនណាស់ដើម្បីជួយដល់ពួកគេ»។

គួរឲ្យដឹងដែរថា កូនប្រុស-ស្រី របស់លោក Warren Buffett រួមមាន លោកស្រី ​Susie Buffett មានវ័យ៧១ឆ្នាំ លោក Howie Buffett មានវ័យ៦៩ឆ្នាំ សុទ្ធតែជាបុគ្គលដែលមានមូលនិធិសប្បុរសធម៍រៀងៗខ្លួនរួចទៅហើយ ហើយពួកគេទាំងពីរក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Berkshire Hathaway ផងដែរ ខណៈដែលកូនប្រុសពៅ លោក Peter Buffett វ័យ៦៦ឆ្នាំបច្ចុប្បន្នគឺជាអ្នកនិពន្ធតន្ត្រី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

កសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយសន្សំទឹកបានរហូតដល់៤០ភាគរយ

ចំណេះដឹង ៖ ផ្អកដំឡូងឈើ ជាចំណីដ៏ល្អសម្រាប់ការចិញ្ចឹមជ្រូក មាន់ និងទា

ជំនួញ, ព្រឹត្តិការណ៍

• 19/07/2024

ជំនួសឱ្យការប្រើប្រាស់ចំណីសម្រេចដែលមានតម្លៃថ្លៃ គេអាចកែច្នៃមើម និងស្លឹកដំឡូងឈើ ធ្វើជាចំណីដ៏មានប្រូតេអ៊ីនខ្ពស់សម្រាប់ចិញ្ចឹមសត្វជ្រូក មាន់ និងទា

លុចសំបួរ ជាប្រទេស​តូច​​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ប៉ុន្តែជា​ប្រទេស​មានជាងគេ​បំផុត​លើ​ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/07/2024

យោងតាម IMF បានឲ្យដឹងថា ​ផលិតផលសរុបក្នុងស្រុក (GDP) នៅប្រទេសលុចសំបួរមានជាង ១៣០ ០០០ ដុល្លារសម្រាប់មនុស្សម្នាក់

ចំណេះដឹង ៖ ស្វែងយល់ពីអាជ្ញាធរហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្ដាលតែមួយគត់របស់កម្ពុជា ដែលដើរតួនាទីជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា

​៦ខែ ដើមឆ្នាំ២០២៤​ ​ចិន​ឈរ​លើលំដាប់ទី​២ ក្នុងការបណ្តាក់ទុន​វិនិយោគនៅកម្ពុជា​ច្រើន​ជាង​គេ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/07/2024

ចិននៅតែឈរ​លំដាប់ខ្ពស់​ដែលមាន​វិនិយោគិន​ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ ជាក់ស្ដែង​៦ខែ ចិនបានដាក់ទុន​ជាង ​១,៣ពាន​លានដុល្លារ​

កូរ៉េផ្តល់ជំនួយឥតសំណង៨លានដុល្លារជួយកម្ពុជា កសាងសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងចំនួន៨លានដុល្លារអាមេរិកជួយកម្ពុជាលើការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សខាង ICT និងបច្ចេកទេសវិជ្ជាជីវៈ

វិស័យធានារ៉ាប់រង ជាសូចនាករក្នុងការវាស់វែងភាពរីកចម្រើនរបស់ប្រទេសមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួច វិស័យធានារ៉ាប់រងមិនទាន់អាចមានលទ្ធភាពរីកលូតលាស់ខ្លាំងក្លានោះទេ

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/07/2024

ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់រូបិយបណ្ណចាស់ៗ ទក់ រហែក

កូរ៉េ នឹងជួយបណ្តុះបណ្តាលពលករកម្ពុជាឱ្យមានជំនាញខាងកសិកម្មដើម្បីចូលរួមកសាងសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

សាធារណរដ្ឋកូរ៉េ នឹងជួយបណ្តុះបណ្តាលពលករ/កសិករកម្ពុជាឱ្យមានជំនាញខាងកសិកម្មច្បាស់លាស់ ដើម្បីចូលរួមកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ

តម្លៃប្រេងសកលធ្លាក់ចុះបន្តិច ខណៈដែលការនាំចូលប្រេងរបស់ចិនកើនឡើងយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះត្រឹម៨៥,៦៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ នៅត្រឹម ៨២,៤៦ ដុល្លារក្នុងមួយបារ៉ែល