ក្រសួងសេដ្ឋកិច្ចបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលកន្លងទៅនេះបានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលើការរៀបចំវិធានការលើកទឹកចិត្ត និងវិធានការជាកញ្ចប់សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុដែលបានចូលរួមកិច្ចប្រជុំខាងលើនេះបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពិភាក្សាលើស្ថានភាព បញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

លោកបន្តថា  អង្គប្រជុំបានគាំទ្រលើការសិក្សា និងការរៀបចំឱ្យមានវិធានការដោះស្រាយនេះ និងបានស្នើឱ្យមានការកំណត់អត្តសញ្ញាណកម្មគម្រោងវិនិយោគជាប់គាំង និងការរៀបចំផែនការសកម្មភាព ព្រមទាំងស្នើឱ្យមានការពិភាក្សាលម្អិត លើវិធានការនីមួយៗ។

បន្ថែមពីនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលម្អិតលើការរៀបចំវិធានការលើកទឹកចិត្ត និងវិធានការជាកញ្ចប់សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ខាងមុខបន្ថែមទៀត ។

លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការក្រសួងប្រចាំនៃទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងដល់ អន្តរក្រសួង-ស្ថាប័នមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ស្តីពីរាជរដ្ឋាភិបាលយល់ព្រមលើកទឹកចិត្ត ដល់ម្ចាស់អគារ និង/ឬ គម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។

បើតាមលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី ក្នុងនោះត្រូវមានវិធានការគោលនយោបាយបន្ថែមរបស់រាជរដ្ឋាភិបាល ដោយផ្ដល់ការលើកទឹកចិត្តដល់ម្ចាស់អគារ និង/ឬ គម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងស្ថានភាពចំពោះមុខសិន ដើម្បីជំរុញវិនិយោគ បង្កើតតម្រូវការ និងបង្កើនជំនឿទុកចិត្ត សំដៅស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ពិសេសក្នុងខណៈពេលដែលកម្ពុជានៅ បន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, គោលនយោបាយ សូន្យកូវីដរបស់ចិន និងម្យ៉ាងស្ថានភាពជាប់គាំងនេះមានរយៈពេលច្រើនឆ្នាំ ហើយខេត្តព្រះសីហនុកំពុងស្ថិតក្នុង ដំណាក់កាលរៀបចំផែនការមេ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ជាមួយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តធ្វើការសិក្សាឱ្យបានច្បាស់លាស់ អំពីវិធានការនេះ ដើម្បីគ្រប់គ្រងប្រសិទ្ធភាពនៃការលើក ទឹកចិត្ត ចៀសវាងផលរាលដាល និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិសាលភាព ឬ និយមន័យអគារ និង/ឬ តម្រោងជាប់គាំង, ក្របខ័ណ្ឌពេលវេលា, លក្ខណៈវិនិច្ឆ័យ និងទំហំនៃការផ្តល់ការ លើកទឹកចិត្ត និងយន្តការគ្រប់គ្រង តាមដានត្រួតពិនិត្យ។

រាជរដ្ឋាភិបាលក៏តម្រូវឱ្យរៀបចំយន្តការអន្តរក្រសួង ស្ថាប័នមួយ ក្រោមឆត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងទេសចរណ៍, ក្រសួងយុត្តិធម៌ និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់ ដែលមានភារកិច្ចសិក្សាលម្អិត និងលើកអនុសាសន៍ស្តីពីវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈមនេះ ព្រមទាំងដឹកនាំសម្របសម្រួល ជំរុញការអនុវត្ត ផ្សព្វផ្សាយ និងលើកកម្ពស់ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការខាងលើនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី