តោះ ! ស្វែងយល់ពីកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមទី១២ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលធ្វើវិលជុំក្នុងប្រទេសទាំង ១០របស់អាស៊ាន ហើយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥៩ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល ៦៤ឆ្នាំមកហើយ។ កីឡាស៊ីហ្គេម ធ្វើឡើងក្នុងចន្លោះ ២ឆ្នាំម្ដង ហើយធ្វើឡើងនៅក្នុងឆ្នាំសេស (១៩៥៩, ១៩៦១, ១៩៦៣, ១៩៦៥, ១៩៦៧…)។

អំពីកីឡាស៊ីហ្គេមនៅកម្ពុជា ៖ មុននឹងមកដល់កម្ពុជា កីឡាស៊ីហ្គេមលើកទី៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ត្រូវបានធ្វើឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ ២០២១។ សម្រាប់កម្ពុជាក្នុងឆ្នាំនេះ គឺនឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រាប់ចាប់តាំងពីកីឡានេះត្រូវបានបង្កើតឡើងមក។ កាលពីឆ្នាំ១៩៦៣ កម្ពុជាក៏ត្រូវដល់វេនរៀបចំព្រឹត្តិការណ៍កីឡានេះម្ដងដែរ ប៉ុន្តែដោយសារបញ្ហាចម្រូងចម្រាស់នៃវិបត្តិនយោបាយផ្ទៃក្នុងប្រទេសកម្ពុជាក៏ខកខានមិនបានរៀបចំនូវការប្រកួតឡើយ។ ក្រោយៗមកទៀត ដោយសារតែមមាញឹកក្នុងការកសាងស្ថិរភាព សន្តិភាពខាងក្នុងប្រទេស ទើបកម្ពុជាពន្យារពេលរហូតដល់ឆ្នាំ២០២៣នេះ។

ឋេរៈវេលានៃការប្រកួត ៖ សម្រាប់ការរៀបចំកម្មវិធីប្រកួត គឺនឹងត្រូវបែងចែកជា២ ដោយកីឡាស៊ីហ្គេមលើកទី៣២ នឹងធ្វើឡើងមុន (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣) ហើយការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើក្រោយ ដោយគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី ២៦ ខែមករានេះ កម្ពុជានៅសល់ត្រឹមតែ ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវដល់ពេលវេលាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមយ៉ាងពេញទីហើយ។

អំពីអ្នករៀបចំ ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ស្ថិតក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន។ វេបសាយ និងបណ្ដាញសង្គមផ្លូវការរបស់កម្ពុជាលើការជូនដំណឹងផ្សេងៗស្ដីអំពីការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម មានឈ្មោះថា «Cambodia 2023»។

ពាក្យស្លោក ៖ ជាទូទៅ ប្រទេសជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម ត្រូវបង្កើតនូវពាក្យស្លោករៀងខ្លួន ដើម្បីឱ្យត្រូវទៅតាមបរិបថប្រទេសនីមួយៗ។ ដោយឡែក ពាក្យស្លោករបស់កម្ពុជាគឺ «កីឡារស់ក្នុងសន្តិភាព – Sport: Live in Peace»។

អំពីវិញ្ញាសាប្រកួត ៖ ប្រទេសជាម្ចាស់ផ្ទះមានសិទ្ធិក្នុងការសម្រេចជ្រើសរើសបញ្ចូលវិញ្ញាសារទៅក្នុងការប្រកួត ដែលនេះបានផ្ដល់អាទិភាពដល់ម្ចាស់ផ្ទះ ព្រោះក្នុងចំណោមកីឡាដែលត្រូវបានជ្រើសរើសច្បាស់ណាស់ថាមានប្រភេទកីឡាអត្តសញ្ញាណ តួយ៉ាង កម្ពុជាកីឡាអត្តសញ្ញាដូចជា ល្បុក្កតោ ប្រណាំងទូក និងគុណខ្មែរជាដើម។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា បានដាក់បញ្ចូល ៣៨ប្រភេទកីឡា និង ៦០៨វិញ្ញាសា ក្នុងកម្មវិធីប្រកួត។ ចំនួននេះបានបំបែកកំណត់ត្រាជាប្រទេសដែលមានវិញ្ញាសារប្រកួតច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ១៩៥៩មក។

អំពីការរាប់ថយក្រោយ ៖ មិនមែនតែកម្ពុជានោះទេ ប្រទេសដែលជាម្ចាស់ផ្ទះកន្លងទៅក៏បង្កើតនូវយុទ្ធនាការរាប់ថយក្រោយផងដែរ រហូតវាបានក្លាយជាទម្លាប់តៗគ្នា។ ការរាប់ថយក្រោយអាចមាន ១០០០ថ្ងៃ ៥០០ថ្ងៃ ២០០ថ្ងៃ ១០០ថ្ងៃជាដើម ដែលយុទ្ធនាការរាប់ថយក្រោយនេះគឺដើម្បីពញ្ញាក់ស្មារតីប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យរួសរាន់រៀបចំកិច្ចការចាំបាច់នានាឱ្យរួចរាល់មុនថ្ងៃប្រកួតមកដល់។ សម្រាប់កម្ពុជានិយាយដោយឡែក គឺចង់ប្រមូលនូវកម្លាំងសាមគ្គីភាពប្រជាជាតិទាំងមូល ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវរាប់ម៉ឺននាក់ នាពេលខាងមុខប្រកបទៅដោយស្នាមញញឹមរួសរាយរាក់ទាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦