ប្រធានសមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​​ បង្ហាញ​ពីក្បួន​ទិញអចលនទ្រព្យ​ប្រ​កបដោយសុវត្ថិភាព

ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការទិញ​អចលនទ្រព្យ​ ជាពិសេស​ទិញដី​ធ្លី​នៅតំបន់​ណាមួយ អ្នកទិញ​តែងតែមានការ​ព្រួយបារម្ភចំពោះ​បញ្ហា​ឯកសារ​លើ​អចលនទ្រព្យទាំងនោះ ដោយខ្លាច​ទិញ​ហើយមិនអាច​កាត់​ឈ្មោះ​ឬ មិនមាន​ភាព​ស្រប​ច្បាប់​ ។ ប្រធានសមាគម​អ្នក​វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​ លោក​ សន សៀប​ បាន​បង្ហើប​ពី​​ក្បួន​​ក្នុងការទិញ​អចលនទ្រព្យដែលប្រកបដោយ​សុវត្ថិភាព ។​

លោក សន សៀប បានមានប្រសាសន៍ថា​​ ដើម្បី​ទិញអចលនទ្រព្យ​ប្រកបដោយសុវត្ថិភាព​ សម្រាប់អ្នកទិញ​គួរពិចារណា​មុននឹង​សម្រេចចិត្តទិញនៅទីតាំង​ណាមួយ ឬ​អនុវត្ត​ក្នុងការទិញ​អចលនទ្រព្យ​ ដោយក្នុង​នោះមានដូចជា​ ការ​ត្រួតពិនិត្យ​ទៅលើឯកសារ​ពាក់ព័ន្ធនឹង​អចលនទ្រព្យនោះ ។ ការពិនិត្យ​ឯកសារ​នេះ​ពិតជា​មាន​សារ​​សំខាន់​ណាស់​ ព្រោះបើសិនជា​អ្នកទិញបាន​ទិញ​អចលនទ្រព្យនោះហើយ តែមិនអាច​ផ្ទេរ​ឈ្មោះ​បាន នោះនឹងធ្វើឱ្យមានភាពស្មុគ្រ​ស្មាញ ។ អច​លន​ទ្រ​ព្យ​ខ្លះ​មានប្លង់រឹង​ក៏ពិតមែន ប៉ុន្តែ​វាអាច​មានជាប់​ប​ណ្ដឹ​ង​ ដូច​ជា​បណ្ដឹង​សារទុក ដូច្នេះ វាមិនអាច​ផ្ទេរឈ្មោះ​បា​ន​​ទេ លុះ​ត្រា​តែដោះស្រាយ​បញ្ហា​ឱ្យរួចរាល់សិន ។

លោកបន្តថា ៖

«ដើម្បីឱ្យដឹងថា​អចលនទ្រព្យ​នោះ​មានជាប់បណ្ដឹង​ ឬ​អចលនទ្រព្យនោះមិនមាន​បញ្ហា​ យើងអាច​ទៅរក​អ្នកជំនាញ​ដូចជា​សុរិយោដី មេធាវី ឬក៏ភ្នាក់ងារ​អចលនទ្រព្យជាដើម ។ អាជ្ញាធរ​សុរិយោដី គឺជាអ្នក​ចុះបញ្ជី​ និងជាអ្នក​កាន់បញ្ជី​អចលនទ្រព្យ​ដែលបានចុះបញ្ជី ដូច្នេះ​គាត់​ដឹងរឿង​ពាក់ព័ន្ធនឹង​អចលនទ្រព្យ​ ​ប្រ​វត្តិអចលនទ្រព្យនោះ​ច្បាស់ ។ ក្រៅពីសុរិយោដី អាច​ទៅរក​មេធាវី​ ដើម្បីជួយមើល​ឯកសារ​នៃអច​លន​​ទ្រព្យ​​ដែល​បម្រុង​នឹងទិញនោះ ព្រោះថា​បើសិនជា​យើងមិនធ្លាប់ទិញ​អចលនទ្រព្យនោះទេ ទោះបីជា​ប្លង់​ក្លែង​ក្លាយ​​ ក៏មើលមិនដឹងថា ដូច្នេះហើយមានតែពឹង​អ្នកជំនាញទើប​អាច​ដឹងថា​ប្លង់នោះពិត​ ឬក្លែង​ក្លាយ ជៀស​វាង​ការទិញ​ហើយ​​មិនអាច​ផ្ទេរ​ឈ្មោះបាន​ ឬលក់​បន្តមិនបាន» ។

លោក​បន្ថែមឱ្យដឹងថា ចំណុចសំខាន់​គឺដំណាក់​កាលនៃការធ្វើ​កិច្ច​សន្យា​ ឬគេនិយម​ហៅថា កុងត្រា ។ ​ចំណុច​នេះ​ មិនអាច​ធ្វើកិច្ច​សន្យា​តែពីរ​នាក់​ស្ងាត់ៗរវាង​អ្នកទិញ​ និងអ្នកលក់​ដោយមិនមាន​មេធាវី ឬ​សា​ក្សី​ដឹង​លឺនោះទេ ។ ​

លោកបញ្ជាក់ថា ៖

«អ្នកទិញ​គួរតែ​ចំណាយ​ប្រាក់​ដើម្បីជួលមេធាវី​ក្នុងការធ្វើកិច្ច​សន្យា​ទិញលក់​នោះឱ្យបានត្រឹមត្រូវ​ ហើយការទូទាត់​ប្រាក់​វិញ ក៏គួរតែ​ទូទាត់តាមប្រព័ន្ធធនាគារ​ ព្រោះ​ជា​ធម្យោ​បាយ​ដែល​មានសុវត្ថិភាព​នៅ​ពេល​​មានបញ្ហា​នៅណា​មួយកើតឡោះង។​ បើសិនជា​ថ្ងៃក្រោយ​មានការតវ៉ាពី​ម្ចាស់ដើមអចលនទ្រព្យ អ្នក​ទិញ​អាចមានភស្តុតាង​ជាក់លាក់​ មានកិច្ច​សន្យា​ដែលមានការទទួល​ស្គាល់ពីមេធាវី​ស្រប​ច្បាប់ មាន​ប្រ​តិ​បត្តិ​ការ​​ទឹក​ប្រាក់​​ដែល​បានទូទាត់​គ្នា​ស្រាប់ និងបង្ហាញពីភាពត្រឹមត្រូវ»។

យ៉ាងណាក្ដី​ លោកថា បច្ចុប្បន្ន​នេះ មានវិធីសាស្ត្រ​មួយទៀត ដែល​ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បាន​ដាក់ឱ្យ​ដំណើរការ​គឺ​សេវាសាធារណៈអនឡាញ ឬសេវាគាប់ចិត្ត ។ សេវា​នេះ នឹងជួយប្រជាពលរដ្ឋ វិនិយោគិន និងធុ​រ​ជន​នា​នា អាចឆែកមើល​ប្រវត្តិ​ដីធ្លី​ ផ្ទះ​សម្បែង​ ឬអចលនវត្ថុផ្សេងៗទៀតបានដោយងាយស្រួល និងអាច​ធ្វើ​បាន​គ្រប់​ពេល​វេលា ។

កាលពី​ប៉ុន្មានខែមុន សេវា​នេះ ត្រូ​វបាន​ដាក់​ឱ្យ​ប្រើប្រាស់តែក្នុង​បណ្ដារាជធានី/​ខេត្ត​មួយចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានដាក់​ឱ្យប្រើប្រាស់ស្ទើរ​គ្រប់​ខេត្ត/ ក្រុង ​ទូទាំង​ប្រទេស ដែលជាកា​រសម្រួល​ដល់​ប្រជាពលរដ្ឋ វិនិយោគិន និងធុរជន​ក្នុងការ​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធនឹង​អចលនទ្រព្យនោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published. Required fields are marked *