សកម្មភាពវិនិយោគ​អចលនទ្រព្យ​ និងទេសចរណ៍​រំពឹង​កើនឡើង​បន្ថែមទៀតក្រោយចិន​បើកប្រទេស​

ភ្នំពេញ ៖ ប្រទេស​ចិន​បានប្រកាស​ពីការ​បើក​ទូលាយ​ឡើងវិញសម្រាប់ការចេញចូលប្រទេសរបស់ខ្លួន ដែលវាជាសញ្ញា​វិជ្ជមានសម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​ និង​ការ​ងើបឡើងវិញ​បន្ថែម​នៃវិស័យ​ទេសចរណ៍​ក្នុងប្រទេសកម្ពុជា ដោយក្នុងនោះដែរ​ អគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា​ក៏បានលើកឡើងថា កម្ពុជា​ជាគោលដៅសំខាន់​បំផុត​របស់ភ្ញៀវទេសចរ​ចិន​ក្រោយពីរដ្ឋាភិបា​របស់ខ្លួនបើកប្រទេស ។

ឯកឧត្តម​ វ៉ាង វិន​ធាន​ ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា​បានមា​ន​ប្រ​សាសន៍ថា​ កម្ពុជាគឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ចិន ​ទេសចរ​ចិន​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បើក​ប្រទេស ​​​និងទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ក្រៅប្រទេស​ឡើងវិញ ។​

ឯកឧត្តម​បន្តថា ប្រជាពលរដ្ឋ​ចិន​ជាច្រើនបាន​ត្រៀម​នឹង​ធ្វើ​ដំណើរទៅទស្សនា​នៅតាមប្រទេស​នានា​ ក្រោយ​ពី​រដ្ឋា​ភិបាលបើកប្រទេសជាផ្លូវការ ដោយ​ក្នុងនោះ​កម្ពុជា​គឺជា​គោលដៅមួយ​របស់ភ្ញៀវទេសចរ​ចិន ហើយក៏នឹងមាន​វិនិយោគិន​ចិន​ចូលមកជាមួយដែរ ដែលអាច​ធ្វើឱ្យ​ការ​វិនិយោគ​របស់កម្ពុជា​មានភាព​ប្រសើរ​ឡើងផង​ដែរ។

អ្នកនាង​ គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា ការ​បើក​ប្រ​ទេស​​​​រ​បស់ចិន​អាចនឹងផ្ដល់​ផល​ល្អដល់​កម្ពុជា​ទាំង​ការ​វិនិយោគ​ និង​ទេសចរ​ណ៍ ប៉ុន្តែ​ការ​បើកប្រ​ទេស​ភ្លាម​របស់​​ចិន​​ក៏ឃើញថា​ការ​ឆ្លង​នៃជំងឺកូវីដ​១៩​បាន​ងើប​ឡើង​បន្តិច ដូច្នេះគឺត្រូវការ​ពេលវេលា​ដើម្បីគ្រប់គ្រង​ជំងឺនេះឱ្យ​នឹងនរ​សិន​ ទើប​ចិន​ចេញចូល​បានដោយសេរី ។

អ្នកនាងបន្តថា បើសិនជា​ចិន​គ្រប់គ្រង​ការ​ឆ្លង​បានល្អ​ ពេលនោះ​ចិន​នឹង​ចេញក្រៅប្រទេស​ចិន ហើយការ​វិនិ​យោ​គ​នៅក្នុងប្រទេស​កម្ពុជា​ក៏​នឹង​ត្រូវ​បន្ត​ងើបឡើង​វិញដែរ ក្នុងនោះទាំង​គម្រោង​ជាប់គាំង ​និងគម្រោង​ថ្មីៗ​នឹងមានសកម្មភាពជា​​បន្ត​ប​ន្ទាប់។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣​ ក៏បានមានប្រសាសន៍​ផងដែរថា ក្រោយចិន​បើក​ប្រទេស កម្ពុជា​រំពឹង​ថានឹងទទួលបា​ន​កំណើ​ន​​​​​ភ្ញៀវទេសចរ​ចិន​ឡើងវិញ​ក្នុង​ចំនួន​ប្រមាណ​២លាននាក់​ ខណៈ​មុនកូវីដ​១៩​ក៏ភ្ញៀវទេសចរ​ចិន​ចូល​មក​កម្ពុ​ជា​​​ក្នុងរង្វង់​ប្រមាណជា​២លាននាក់​នេះដែរ ។

សម្ដេច​បន្តថា បើសិនជា​ចិន​ចូលមកកម្ពុជា​ឡើងវិញនោះ នឹងធ្វើឱ្យសេដ្ឋកិច្ច​របស់​កម្ពុជា​ ជាពិសេស​វិស័យ​ទេ​ស​ចរណ៍​នឹង​ងើបឡើង​បន្ថែមទៀត ខណៈវិស័យ​ផ្សេងៗក្រៅពីទេសចរណ៍​បាន​ងើបឡើង​វិញគួរឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ២០២២​នេះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី