ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតែចោទជាបញ្ហាដដែល ក្នុងនោះមេរោគរាតត្បាតសកលកូវីដ-១៩ ប្រភេទអូមីក្រុង បាន និងកំពុងបង្កជាបញ្ហាខ្លាំងដល់ការវិនិយោគ និងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ដោយសារទិដ្ឋភាពនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានរម្លឹកដល់វិនិយោគិនអចលនទ្រព្យថ្មីថ្មោងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបណ្ដាក់ទុនវិនិយោគ ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានឱ្យដឹងថា ដរាបណានៅតែមានការឆ្លងនៃមេរោគកូវីដ១៩ តម្លៃអចលនទ្រព្យក៏ ដូចជាដីធ្លីនៅក្នុងប្រទេសក៏នៅមិនទាន់កើនឡើងវិញដែរ។ ដោយឡែក សម្រាប់វិនិយោគិនថ្មីថ្មោងក្នុងវិស័យនេះ បើសិនជាមិនមានបទពិសោធន៍ទេ សូមកុំទាន់បណ្ដាក់ទុនអី ហើយបើសិនបណ្ដាក់ទុនហើយ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
លោកឧកញ៉ាបន្តថា នៅក្នុងឆ្នាំ២០២២នេះ ដរាបណាកូវីដ១៩ នៅតែគំរាមកំហែងដល់ប្រទេសកម្ពុជា ការកើនឡើងនៃវិស័យអចលនទ្រព្យក៏មានភាពលំបាកដែរ ប៉ុន្តែបើសិនជាមេរោគនេះបាត់ទៅវិញ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានឹងកើនឡើងតែម្ដង ។

លោកឧកញ៉ាបញ្ជាក់ថា ៖
“មួយរយៈពេលមុននេះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាបានស្ងប់ស្ងាត់បន្តិចហើយ តែមកដល់ពេលនេះស្រាប់តែមានករណីកូវីដ-១៩ប្រភេទអូមីក្រុងបន្ថែមទៀត ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចអចលនទ្រព្យនៅតែមានភាពទាន់ច្បាស់លាស់នៅឡើយ”
លោកឧកញ៉ាបន្ថែមថា ក្នុងកាលៈទេសៈនេះ អ្នកវិនិយោគក្នុងស្រុកភាគច្រើនទិញដីធំៗសម្រាប់ត្រៀមទុកឱ្យអ្នកវិនិយោគ និងអភិវឌ្ឍមកពីក្រៅ តែនៅពេលអ្នកវិនិយោគពីខាងក្រៅមិនទាន់ចូលមកបាន គម្រោងធំៗមួយចំនួនចាប់ផ្ដើមថយចុះបន្តិច ដូចជាគម្រោងបុរីខ្លះដែលធ្លាប់តែមួយឆ្នាំមាន ៣ទៅ៤គម្រោង ពេលនេះមិនទាន់មានគម្រោងមួយចេញក៏មានដែរ។ ក្នុងពេលបច្ចុប្បន្ននេះ អ្នកវិនិយោគក្នុងស្រុកបើសិនជាមិនមានភាពនឹងធឹងក្នុងវិស័យអចលនទ្រព្យ មិនមានហិរញ្ញវត្ថុរឹងមាំទេ សូមកុំទាន់ដាក់ទុនវិនិយោគផ្ដេសផ្ដាស ពីព្រោះថាកូវីដ១៩នៅតែមិនទាន់មានភាពច្បាស់លាស់ថា ពេលណាអាចបញ្ចប់ដែរ ។
លោក ពៅ លីដា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ LD Property Investment ក៏បានឱ្យដឹងផងដែរថា ឆ្នាំ២០២២នេះសម្រាប់អ្នកដែលចាស់ទុំក្នុងវិស័យអចលនទ្រព្យវាមិនមែនជាបញ្ហា ឬឧបសគ្គប្រឈមនោះឡើយ តែសម្រាប់អ្នកដែលថ្មីថ្មោងក្នុងវិស័យនេះ មិនធ្លាប់ប្រឡូកក្នុងវិស័យនេះគួរតែមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់បំផុត ។
លោកថា ៖
“អ្វីដែលសំខាន់ក្នុងវិស័យអចលនទ្រព្យឆ្នាំ២០២២នេះ គឺទាក់ទងនឹងច្បាប់ និងគោលការណ៍ជាច្រើនចេញពីក្រសួងពាក់ព័ន្ធ ដូច្នេះសម្រាប់អ្នកដែលថ្មីថ្មោងគួរតែស្វែងយល់ពីច្បាប់ឱ្យបានច្រើន”
លោកថា ភាពមិនទាន់ច្បាស់លាស់នៃកូវីដ១៩ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច។ ជាក់ស្ដែងក្នុងពេលដែលកូវីដ១៩នៅតែបន្តរាលដាល អ្នកវិនិយោគមកពីក្រៅនៅតែជួបបញ្ហាក្នុងការចូលមកម្ពុជាដដែល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content