គម្រោង​​វិនិយោគ​តំបន់​សេដ្ឋកិច្ចពិសេស​ក្បែរអាកាស​យានដ្ឋានអន្តរជាតិ-សៀមរាប នឹងជួយជំរុញជីវភាពពលរដ្ឋកាន់តែប្រសើរ

សៀមរាប ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ចិនមួយបានបង្ហាញពី​បំណង​វិនិយោគ​លើ​ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​។ ការចាប់អារម្មណ៍ដាក់គម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចិននេះ កើតឡើងក្រោយជំនួបរវាង ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគ​កម្ពុជា ជាមួយនឹង​តំណាងក្រុមហ៊ុន​ ​Angkor International Airport Investment (Cambodia ) Co.,Ltd  និងតំណាង​ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Institute។

ជាលទ្ធផល គម្រោង​​វិនិយោគ​តំបន់​សេដ្ឋកិច្ចពិសេស​នៅជិត​អាកាស​យានដ្ឋាន​អន្តរជាតិដ៏ថ្មីសន្លាងមួយនេះ គ្រោងនឹង​ផ្ដោត​លើសកម្មភាព​បឋម​ចំនួន​៣ គឺ ទី​១. ការ​វិនិយោគ​ថាមពលកកើត​ឡើងវិញដើរ​ដោយ​ពន្លឺព្រះអាទិត្យ​, ទី​២ កា​រវិនិយោគក្នុ​ងវិស័យ​ទេសចរណ៍ និង​ទី​៣ គឺការ​វិនិយោគ​ក្នុងវិស័យកសិកម្ម​។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់​ឃើញថា គម្រោងខាងលើនេះនឹងផ្ដល់ជាផលវិជ្ជមានច្រើនសម្រាប់ខេត្តសៀមរាបផ្ទាល់។

ផលវិជ្ជមានទាំងនោះក៏ដោយសារតែការទម្លាក់សាច់ប្រាក់ចូលក្នុងគម្រោងនេះនឹងធ្វើឱ្យចរន្ត​សេដ្ឋកិច្ច​សង្គមមានសកម្មភាពមួយផ្នែកធំ ហើយក្រោយគម្រោងនេះបានដាក់ឱ្យដំណើរការ វិស័យពាក់ព័ន្ធធំៗទាំង៣ ក៏នឹងទទួលបានផលប្រយោជន៍ផងដែរ។

ទាក់ទិននឹងចំណុចនេះ លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖

«វិស័យធំៗទាំង៣ស្ថិតនៅក្នុងគម្រោងនេះ គឺ វិស័យថាមពលកកើតឡើងវិញ វិស័យទេសចរណ៍ និងវិស័យកសិកម្ម នឹងអាចទទួលបានផលច្រើន ជាពិសេសនឹងបង្កើតការងារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើការក្នុងវិស័យទាំង៣ផងដែរ។»

មិនត្រឹមតែប៉ុណ្ណោះ គម្រោងខាងលើនេះក៏អាច ជំរុញឱ្យវិស័យអចលនទ្រព្យនៅខេត្តសៀមរាបរើប​ឡើងវិញផងដែរ ជាពិសេសតំបន់ដែលនៅជិតនឹងគម្រោងវិនិយោគនេះតែម្ដង។​នេះបើតាមការ​បញ្ជាក់​បន្ថែមរបស់លោកបណ្ឌិត។

ទន្ទឹមជាមួយគ្នានេះ លោកក៏បានបង្ហាញការព្រួយបារម្ភចំពោះការថយចុះនៃការផ្គត់ផ្គង់អគ្គិសនីរបស់​រដ្ឋនៅក្នុងព្រលានយន្ដហោះអន្តរជាតិសៀមរាប ក្រោយពេលដែលគម្រោងថាមពលកកើត​ឡើង​វិញបានដំណើរការជាផ្លូវការ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ នៅតែមានក្ដីរំពឹងខ្ពស់ថា គម្រោងវិនិយោគទៅលើវិ​ស័យ​ពីរផ្សេងទៀតគឺ ទេសចរណ៍ និងកសិកម្ម នឹងនៅតែអាចហុចផលយ៉ាងគាប់ប្រសើរដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់ ព្រមទាំងអាចទាក់ទាញប្រជាពលរដ្ឋពីខេត្តផ្សេងឱ្យទៅរស់នៅ ក៏ដូចជា​ប្រកបរបរនៅទីនោះផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពី​ការ​បើក​ដំណើរការរហូតមកទល់​ពេល​នេះ អាកាសយានដ្ឋានសៀមរាប​អង្គរ​ បាន​ទទួ​ល​អ្នកដំណើរការ​ប្រមាណជិត១លាននាក់​ហើយ និងរំពឹងថា​រហូតដល់​ខែតុលារ​​នឹង​មានអ្នក​ដំ​ណើ​រ​ប្រ​មា​ណជាង ​​១​លា​ន ៣០ម៉ឺននាក់​ ហើយអាចកើនដល់ ​១លាន​ ៥០ម៉ឺន​នាក់​​នៅដំណាច់​ឆ្នាំ២០២៤នេះ។

ក្នុងពេលកន្លងទៅ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បាន​ជំរុញឱ្យមានការ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អា​កា​ស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្នុង​គោល​បំណង​គាំទ្រដល់​អាជីវកម្ម​អាកាសយានដ្ឋាន​ផង និង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ថ្មី ក្រុង​រុនតាឯកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​