ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ បាន និងកំពុង​ពូនជ្រំដើម្បី​ប្រែក្លាយខេត្ត​តាមតំបន់​ឆ្នេរ​ទៅ​ជា​របៀង​សេដ្ឋកិច្ច​

ភ្នំពេញ ៖ តាំងពីអាណត្តិ​មុន រាជរដ្ឋាភិបាល​បាន​កំណត់​យក​តំបន់​ឆ្នេរ​ជា​គោលដៅអភិវឌ្ឍន៍របស់ប្រទេស​កម្ពុជា ដោយ​បាន​អ​ភិ​​​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ពីភ្នំពេញ និងពីបណ្ដាខេត្ត​នានាទៅកាន់​បណ្ដា​​​​ខេត្ត​ក្នុងតំបន់​ឆ្នេរ​ និ​ងបានចំណាយថវិកា​​យ៉ាងសន្ធឹកសន្ធាប់​​ ដើម្បីអភិវឌ្ឍន៍ផ្លូវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ​នានាផងដែរ។​ ដោយឡែក សម្រាប់តែក្រសួង​រៀបចំដែនដី ​​នគរូប​នីយកម្ម និងសំណង់​ ក៏​បាន​ និង​​កំពុង​​ប្រែ​ក្លាយខេត្ត​នៅតាមតំបន់ឆ្នេរ​ឱ្យក្លាយជាទៅរបៀង​សេដ្ឋកិច្ចដ៏សំខាន់​សម្រាប់​ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។​

បើតាមប្រសាសន៍ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ន​គរូ​ប​នី​យ​ក​ម្ម ​​​និងសំណង់ បាន​បញ្ជាក់ថា​​ ដោយអនុវត្ត​នូវ​កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងគោល​នយោបាយ​នៃការ​រៀប​ចំ​ខេត្ត​ព្រះ​សីហនុ​ជា​តំបន់​សេដ្ឋកិច្ចពិសេស​គំរូពហុបំណងជារបៀ​ងសេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ និងប្រទាក់​ក្រឡា ឯកឧត្តម​បានពិនិត្យ​ឃើញ​ថា​​មានលំហូរ​វិនិយោគ​ថ្មីៗ​ដែលធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត មានស្ថានភាព​ល្អ​ប្រសើរ និងភាពរស់​រវើក​ឡើងវិញ ។

ឯកឧត្តម​បន្តថា ការរៀបចំ​គម្រោងអភិវឌ្ឍន៍ និងកែលម្អ​សោភ័ណ្ឌភាព​តាមតំបន់ឆ្នេរសមុទ្រ ​និងព្រែក បាន​ប្រែក្លាយខេត្ត​ព្រះសីហនុ ជា​តំបន់​​​ឆ្នេរ​សមុទ្រ​កម្សាន្ត​អារម្មណ៍ រីឯខេត្ត​កែប និងខេត្ត​កំពត​ ជាទីឋាន​សម្រាក​លំ​ហែ​របស់ប្រជាជន​ប្រចាំ​ថ្ងៃ។

ឯកឧត្ត​ម​បញញជាក់ថា ៖

«ក្រសួ​ងបានសិក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជិះកង់តាមបណ្ដោយឆ្នេរ​សមុទ្រ​កម្ពុជា និ​ងបានសម្រួល​ប្លង់​ស្ថាបត្យ​កម្ម​ គម្រោ​ងប្លង់​វិស្វកម្ម​របស់​ឆ្នេរ​តេជោ​សន្តិភាព​កែប នៅឆ្នេរសមុទ្រ​កែប ដែលទទួលបានគោល​ការណ៍​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​រាជ​រដ្ឋាភិបាល និងគ្រោង​បើក​ការ​សាងសង់​នាពេលខាង​មុខ ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ រួមមានអាកា​ស​​​យាន​ដ្ឋាន​អ​ន្តរ​ជាតិ​ ច្រក​របៀង​អន្តរជាតិ​ ផ្លូវ​ល្បឿនលឿន​ ព្រែកជីកហ្វូណន​តេជោ​ កំពង់ផែស្វយ័ត​អន្តរជាតិ និងការ​រៀ​បចំតំបន់​សេ​ដ្ឋ​​​កិច្ច​ពិសេស​ជា​បន្ត​បន្ទាប់ នឹងក្លាយជា​ការ​បំពេញ​បន្ថែមឱ្យ​គ្នា​ទៅវិញទៅមក ដើម្បីជំរុញការ​សម្រេច​នូវ​គោល​ដៅ​នៃការរៀប​ចំ​របៀង​​សេដ្ឋកិច្ច​តំបន់ឆ្នេរ»។

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្ត​​ក្នុង​តំបន់​សមុទ្រ​ចំនួន​ ៤ រួមមាន​ខេត្ត​កំពត ខេត្ត​កែប ខេត្តព្រះសីហនុ និ​ង​ខេត្ត​​កោះកុង ត្រូវបាន និងកំពុង​អភិវឌ្ឍន៍ លើកកម្ពស់​ផ្លូវជាតិ​តភ្ជាប់​ន្ថែម​ពីរាជធានី​ និង​ខេត្ត​ផ្សេងៗ ក្នុង​នោះ​​ខេត្តកំពត​ និងកែប ឃើញ​ថា​មាន​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​៣ លេខ ៣១ លេខ​៣៣ និង​ផ្លូវលេខ​១៣៥ ។ ខេត្តព្រះសីហនុ មានផ្លូវជាតិលេខ​៤ ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ចំ​ណែក​ខេត្តកោះកុង ក៏មានផ្លូវជាតិលេខ​៤ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ផ្លូវជាតិលេខ​៤៨ និងផ្លូវជាតិលេខ​១០​ដែលជា​ផ្លូវ​ជាតិ​ថ្មី​​តភ្ជាប់ពីខេត្ត​បាត់ដំបង និងពោធិ៍សាត់ ។ ដូច្នេះ​នាពេលអនាគត​ខេត្ត​តំបន់​សមុទ្រទាំង៤ នឹង​ទទួលបាន​កំណើនវិនិយោគ​ កំណើនទេសចរ​ និង​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​បានមួយកម្រិតថែមទៀត  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​


Leave a Reply

Your email address will not be published.Required fields are marked *