ក្រសួង​រៀបចំដែន​ដី​ កំពុង​ញាប់ដៃជើង​ក្នុងការ​ដោះស្រាយ​បញ្ហា​ និងលើកទឹកចិត្តឱ្យពលរដ្ឋចាកចេញពីអគារ​ចាស់ៗទ្រុឌទ្រោម​នៅក្នុង​រាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន និងកំពុង​យកចិត្តទុកដាក់ ជំរុញ​ការ​ដោះស្រាយ​បញ្ហា​អគារ​ចា​ស់​​​​ទ្រុឌទ្រោម​នៅក្នុង​រាជធានីភ្នំពេញ ដោយក្នុង​នោះអគារ​ចាស់ទ្រុឌទ្រោម​មួយ​ស្ថិតតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ កែង​នឹង​ផ្លូវ​កម្ពុជា​ក្រោម ( អគារ​អង្គរជ័យ ) ក៏ក្រសួ​ងបានដោះស្រាយ​យ៉ាង​ប្រញ៉ាប់ប្រញាល់​ដោយ​រហូតមកដ​ល់​ពេ​លនេះដោះស្រាយបានប្រមាណ ៩០​ភាគរយ​ហើយ នៅសល់ តែ៣គ្រួសារប៉ុណ្ណោះដែលកំពុងបន្តរ​ស់​នៅ​ក្នុ​ង​អ​គា​រ​ទ្រុ​​ឌ​ទ្រោ​ម​នេះ​ ក្នុងនោះ ២គ្រួសារកំពុងបន្តអាជីវកម្មក្នុងអគារនេះ និង១​ទៀតកំពុងបន្តជួលបន្ទប់ឱ្យអ្នកលក់បបរស ។

បើតាមឯកឧត្តម​​ ខៀវ បូរិន អនុរដ្ឋ​លេខាធិការ​ក្រសួងដែនដី​ នគរូបនីយកម្ម និងសំណង់​ បាន​បញ្ជាក់ថា បច្ចុ​ប្ប​ន្ននេះ ក្រសួង​បានប​ង្កើ​ត​ក្រុម​កា​រ​ងារជាច្រើនក្រុមតូចៗ ចុះតាមបណ្តាអគារចាស់ៗ ចំនួន ១៩ នៅក្នុង​​រា​ជ​ធានី​ភ្នំ​ពេ​ញដើម្បីពិនិត្យ​ និងសិក្សា ដើម្បីពន្លឿន​ការដោះស្រាយ ។

ការ​ពន្លឿន​កា​រដោះស្រាយ​នូវ​បញ្ហាអគារចាស់ទ្រុឌទ្រោម​នេះ ក៏​ស្រប​ប្រទេស​ជិតខាង​ជាពិសេស​ថៃ និងមីយ៉ាន់ម៉ា​ បានជួ​បគ្រោះ​រញ្ជួយដី និងបានធ្វើឱ្យបាក់​រលំ ស្រុតអគារ​ជាច្រើន បង្ករឱ្យមានមនុស្សរងរបួស និងស្លាប់សរុបរាប់ពាន់នាក់។

ចំពោះបញ្ហា​នេះ ឯកឧត្ត​ម ​ខៀវ បូរិន បាន​បញ្ជាក់ថា​ ៖

«តាមការព្យាករណ៍ ការរញ្ជួយដីនឹងបន្តរហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ ថែមទាំង​ទឹក​ភ្លៀង​ដែ​​លហូរដក់តាមជាន់នីមួយៗ បន្ថែមទម្ងន់លើអគារចំណាស់ទៀត ធ្វើឱ្យកាន់តែងាយដួលរលំបាក់។ ដូច្នេះ ដើម្បី​ការពារ​សុវត្ថិភាពបងប្អូន​ប្រជាពលរដ្ឋ​ ដែលកំពុង​រស់​នៅ​អគារ​ចាស់ទ្រុឌទ្រោម​ក្នុងរាជធានីភ្នំពេញ​ សូម​អំពាវនាវដល់បងប្អូនដែលរស់ក្នុងអគារទាំង​នោះ មកទទួលយកដំណោះស្រាយ ដែលក្រុ​មការ​ងារ​បាន​​គណ​នា​តា​មតម្លៃទីផ្សារជាក់ស្តែង ដើម្បីចាកចេញទៅរស់នៅទ្រនុំថ្មីមានសុវត្ថិភាព»។​

ទន្ទឹមនេះឯកឧត្តម​​ក៏​សូម​ផ្តាំ​ផ្ញើជាសារជូនដល់អ្នកដែលទៅជាវវ៉ែនតា ក៏ដូចជាអ្នកទៅទទួលទានបបរស នៅក្នុង​អគារអង្គរជ័យ​ សូម​ឱ្យប្រុ​​ង​ប្រ​យ័ត្នចំពោះហានិភ័យ ដែលអាចកើតឡើងភ្លាមៗ មិនមានផ្តល់សញ្ញា ដែលអាចប៉ះ​ពាល់​​ដល់​អាយុ​ជី​វិ​ត​ប​ង​ប្អូន ។

គួរ​បញ្ជាក់ថា​ អគារអង្គរជ័យ​ដែលស្ថិតនៅ​កណ្ដាល​រាជធានីភ្នំពេញ ត្រូវ​បានសាងសង់​ឡើង​តាំងពី​ឆ្នាំ១៩៥០ ​ដែលគិតមកដល់ពេលនេះ មានអាយុ​កាល​ជា​ង៧០​ឆ្នាំហើយ​​ មានពលរដ្ឋ​រស់នៅ​ចំនួន៦៦​គ្រួសារ ហើយ​ភាគ​ច្រើន​បាន​យល់ទទួល​យក​នូវការ​ដោះស្រាយរបស់​រាជរដ្ឋាភិបាល​​ដើម្បីចាកចេញទៅរកទី​ទ្រនុំ​ដែល​​មាន​សុវត្ថិ​ភា​ព​ជាង​នេះ ។

តាមរយៈ​បទពិសោធ​ន៍​គ្រោះរញ្ជួយដី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និ​ងប្រទេស​ថៃ ក៏ជា​មេរៀនមួយ​សម្រាប់​កម្ពុជា​ និង​ប្រទេស​ផ្សេងទៀត ត្រូ​វគិតគូរ​ចំពោះ​ពលរដ្ឋ​រស់នៅ​ក្នុងអគារ​ចាស់ៗ​​ ខណៈ​បណ្ដា​ប្រទេសជិត​ខាង​កម្ពុជាដូចជា​ប្រទេសថៃ កន្លងមក​មិនធ្លាប់​ជួប​ហេតុការណ៍​អាក្រក់បែបនេះឡើយ​​ ។

បើតាម​ឯកឧត្តម​ ទូស សាភឿន សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យ​កម្ម​កម្ពុជា​ បា​នលើកឡើងថា ប្រទេស​កម្ពុជា​នឹងមិនមានរញ្ជួយ​ដី​ដូច​នឹង​ប្រទេសថៃ​ និងមីយ៉ាន់ម៉ានោះ​ទេ ប៉ុន្តែអាចរំញ័រ​បន្តិ​ចបន្តួច​ គឺវាជៀស​មិនផុត ដែលអាចប៉ះពាល់ដល់អគារចាស់ទ្រុឌទ្រោមខ្លាំងខ្លះៗ តែវាគ្រាន់តែជា​រលក​នៃសម្ពាធខាង​ក្រៅ មិនអាច​បង្កជា​វិនា​សកម្ម​អ្វីធំដុំ​បានឡើយ ព្រោះ​ដែនដីខ្មែរ​មានស្រទាប​ការពារ​ដ៏រឹង​មាំ​កើតចេញពី​បន្ទុះភ្នំភ្លើង​នៅខាងក្រោមដី ៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់


Leave a Reply

Your email address will not be published.Required fields are marked *