ក្រសួងទេសចរណ៍ និងក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) រួមគ្នាជំរុញវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ដែលជាបណ្តាញផ្សព្វផ្សាយសារព័ត៌មានដ៏ធំមួយនៅកម្ពុជា បានឯកភាពសហការគ្នាជួយជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកលូតលាស់ ក្នុងគោលដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើន។ កិច្ចសហការនេះត្រូវបានឯកភាពក្នុងឱកាស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ចូលជួបពិភាក្សាការងារស្តីពីការជំរុញវិស័យទេសចរណ៍កាលពីល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។


លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ៖ AMS ជាបណ្តាញសារព័ត៌មានដ៏ធំមួយនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវមាតិកាដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅនៅទូទាំងប្រទេសកម្ពុជា ហើយក៏ជាវេទិកាផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតឈានមុខគេ ជាមួយនឹងការប្រើប្រាស់ធនធានប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌ មានវិជ្ជាជីវៈ។

លោកអគ្គនាយកបានបញ្ជាក់ថា ៖

«ចក្ខុវិស័យរបស់ AMS គឺដើម្បីក្លាយជាអ្នកបង្កើតមាតិកាដ៏មានសក្តានុពល គួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍សម្រាប់មនុស្សជាតិ និងសង្គមជាតិ។ AMS ផ្តោតជាចម្បងលើការបង្កើតមាតិកាថ្មីៗក្នុងទម្រង់ជាវីដេអូ អត្ថបទ និងកម្មវិធី ដែលមានប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលសម្រាប់សង្គម ជាពិសេសផ្នែក សេដ្ឋកិច្ច នយោបាយ ហិរញ្ញវត្ថុ អប់រំ កីឡា កម្សាន្ត អារិយធម៌ ប្រវត្តិសាស្ត្រ ដោយមានស្ថានីយ៍ទូរទស្សន៍ អប្សរា១១ , ទូរទស្សន៍ឌីជីថល, គេហទំព័រចម្រុះ, វិទ្យុ ព្រមទាំងការផលិតកម្មវិធីជាច្រើនទៀតតាមបណ្តាញទំនាក់ទំនងសង្គម។ AMS ត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលាយ»។

ឯកឧត្ត ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបប្រតិភូ AMS អំពីប្រវត្តិ សារៈសំខាន់ គោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃវិស័យទេសចរណ៍ដែលសម្រេចបាន។ វិស័យទេសចរណ៍សំខាន់ណាស់ ហើយរាជរដ្ឋាភិបាលបានចាត់ទុកជាវិស័យអាទិភាព ជាឆ្អឹងខ្នង និងជាចន្ទល់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានលើកឡើងថា៖

«ជំនួបគ្នានេះពិតជាមានសារៈសំខាន់ ហើយ AMS នឹងក្លាយជាដៃគូដ៏សំខាន់របស់ក្រសួងទេសចរណ៍។ បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍បានសហការជាមួយបណ្តាញសារព័ត៌មានផ្សេងៗជាច្រើនទៀត ក៏ដូចជា អ្នកផលិតមាតិតាតាមបណ្តាញសង្គម ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ»។

ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយស្ថាប័នដ៏ធំ និងល្បី ក្នុងការផ្សព្វផ្សាយទេសចរណ៍។ នាពេលខាងមុខ ក្រសួងទេសចរណ៍ និងAMS នឹងឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីពង្រីកវិសាលភាពសហប្រតិបត្តិការលើការជំរុញវិស័យទេសចរណ៍នេះ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *