ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បន្ត​ដោះស្រាយវិវាទពាក់ព័ន្ធនឹង​គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនិងទំនាស់​ដីធ្លី​ ដែលនៅសេស​សល់​

ភ្នំពេញ​ ៖ ​ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី អាណត្តិទី​៧​នៃរដ្ឋសភា ក្រសួង​រៀបចំដែន​ដី​ នគ​រូ​បនី​យក​ម្ម និ​ងសំ​ណង់ បានទទួល​សំណើសុំអន្តរាគមន៍ពាក់ព័ន្ធទៅនឹងគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​មានបញ្ហា និងវិវាទដីធ្លី ដែ​ល​បានបន្សល់ទុកតាំងពីអាណត្តិមុនៗ ។ ជាលទ្ធផល​ ក្នុង​រយៈពេលប្រមាណ​១៦ខែ​កន្លងទៅនេះ ក្រសួង​រៀបចំដែនដី បាន​ដោះស្រា​យ​​​សំ​ណុំរឿង​នេះ​បាន​ជាច្រើនករណី និង​នៅបន្ត​ដោះស្រាយ​បញ្ហា​ដែលនៅសេសសល់ ដើម្បីឈានទៅរកការបញ្ចប់ទំនាស់ និងវិវាទទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។

យោងតាម​របាយការណ៍​បូក​សរុប​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៤ ក្រសួងបាន​ទទួល​សំណើ​សុំអន្តរាគមន៍​ដោះស្រាយ​បញ្ហា​លក់-ទិញ សំណង់លំនៅឋាន​ក្នុង​គម្រោង​បុរី បណ្តុំផ្ទះល្វែង ស្តង់លក់ក្នុង​ផ្សារ គម្រោង​ដីឡូត៍​ ចំណែកឯកជន​ក្នុង​គម្រោង​ខុនដូ​ សរុប​ចំនួន​ ៥២ទីតាំង​ ស្មើនឹង​១០៦​គ​ម្រោ​​ង ហើយបានដោះស្រាយរួចរាល់ចំនួន​៥៣គម្រោង និង​នៅសេសសល់​ចំនួន​៥៣គម្រោងទៀត បាន ​និង​​កំពុង​បន្ត​នីតិវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ ។​

តាម​របាយការណ៍ដដែលបានបង្ហាញ​ឱ្យឃើញថា គម្រោងអភិវឌ្ឍន៍លំនៅឋាន​ជា​បុរី​បានដាក់ស្នើសុំ​អន្តរាគមន៍​ច្រើនជាងគេ ដែលមានរហូតដល់៨១​គម្រោង​ ហើយក្រសួង​ក៏បានដោះស្រាយ​អស់ចំនួន​៤៤​គម្រោង នៅសល់​ចំនួន ៣៧គម្រោងទៀត​កំពុង​បន្ត​ដោះស្រាយ ។ ចំណែក​អភិវឌ្ឍ​ន៍​ដីឡូត៍​ក៏ឃើញថា​មានចំនួន​ច្រើនដែរ រហូតដល់២០​គម្រោង​ ហើយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ​អស់ចំនួន​៧គម្រោង​ និង​កំពុង​បន្តដោះស្រាយ​ចំនួន១៣គម្រោងទៀត​នៅឆ្នាំ២០២៥​ខាងមុខនេះ ។ ចំណែក​គម្រោងអភិវឌ្ឍន៍​ផ្សារ​មានចំនួន​២គម្រោង ហើយក្រសួង​បានដោះស្រាយ​រួចរាល់ទាំង​២​គម្រោង​តែម្ដង ។ ដោយឡែក​គម្រោង​ខុនដូ ដែលបានស្នើ​សុំអន្តរាគមន៍​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​មានចំនួន​៣គម្រោង នៅមិនទាន់ដោះស្រាយបាននៅឡើយ ។​

​ជាមួយគ្នានេះ បើក្រលេកទៅមើល​វិវាទដីធ្លី​ដែលក្រុមការងារ​​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់​ ​បាន​ទួល​បណ្ដឹង​ និងដោះស្រាយ​ ២ ០១២​ករណី ដោយក្នុងនោះក្រសួងបានដោះស្រាយរួចរាល់​ចំនួន ១ ៩​៨១​ករណី  និងនៅសេសសល់ប៉ុន្មានកំពុង​ដោះស្រាយ​បន្តដើម្បីឈានទៅបញ្ចប់ទាំងស្រុងនាពេលខាងមុខនេះ។

គួរកត់សម្គាល់ថា ក្នុង​ឆ្នាំ ២០២៤​នេះ យន្ត​ការ​ដោះស្រាយ​វិវាទដីធ្លី ទាំងយន្ត​ការ​គណៈកម្មការ​សុរិយោដី យន្ត​ការ​ដោះស្រាយ​វិវាទដីធ្លី​ដោយ​ក្រុមការងារ​ក្រសួង និងអាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់ដីធ្លី ទទួលបានបណ្ដឹង​សរុប​ចំនួន  ៩២៧ករណី ដោះស្រាយ​បញ្ចប់​នីតិវិធី​បាន​សរុ​បចំនួន ២ ១២១​ករណី (រាប់ទាំង​ករណី​ដែលសេសសល់​ពីអាណត្តិ​មុនៗ) ។​

​ជាក់ស្ដែងថ្មីៗនេះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ ទើប​សម្រេច​បាននូវការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់គម្រោង​អភិវឌ្ឍន៍​របស់​បុរី ឡេង ណាវ៉ាត្រា​ ផ្លូវជាតិលេខ​6A ក្នុងជំហានបន្ទាប់ ដោយ​ក្រសួងបានប្រកាស​អញ្ជើញ​អតិថិជន​ក្នុងគម្រោង​ផ្លូវជាតិលេខ​6A មកបំពេញបែប​បទ​ និងនីតិវិធីក្នុងការផ្ទេរបណ្ណកម្មសិទ្ធិ​ (សម្រាប់អតិថិជន​ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន១០០ភាគរយ​) ។ ក្រៅពីបុរីមួយនេះ ក្រសួងក៏ធ្លាប់បានដោះស្រាយ និងបញ្ចប់ករណីវិវាទរវាងប្រជាពលរដ្ឋដែលជាអតិថិជន ជាមួយនឹងគម្រោងអភិវឌ្ឍផ្សេងទៀតផងដែរ ដូចជាគម្រោងបុរី VIP , កម្រោងបុរី វន ដានី , គម្រោងបុរី ណាឌី, និងគម្រោងបុរីផ្សេងៗមួយចំនួនទៀត។

សូមរំលឹកដែរថា ឯកឧត្តម សាយ សំអាល់ ​ឧប​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ ដីនគរូបនីយកម្ម និងសំណង់ តែងបាន​ថ្លែង​ជា​រឿងៗថា​ ចក្ខុវិស័យ​របស់​ក្រសួ​ង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ​បញ្ចប់វិវាទ​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​​ដីធ្លី ដោយមិនចង់ឱ្យពលរដ្ឋ​កម្ពុជា​ ​មានការទាស់ទែង​គ្នា​រឿងដីធ្លីទៀតនោះទេ ។ ដោយឡែក​ បញ្ហា​អភិ​វឌ្ឍ​ន៍​លំនៅឋាន​ ក្រសួង​ក៏បាន​ព្យាយាម​ដោះស្រាយ​ជា​បន្តបន្ទាប់ និងឈានដល់​ការដោះ​ស្រាយបញ្ចប់ទាំង​ស្រុង​ ជាពិសេស​គម្រោងអភិវឌ្ឍ និងទិញ-លក់​លំនៅឋាន​នៅក្នុងបុរី ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍ​លំនៅឋាន​ដោយមិនបានសិក្សា​ពីទីផ្សារ​ច្បាស់​នាំឱ្យលើស​តម្រូវការ ហើ​យនៅ​ពេ​ល​សេដ្ឋកិច្ច​មានបញ្ហា​ទើបធ្វើឱ្យ​គម្រោង​អភិវឌ្ឍន៍មួយចំនួន​ត្រូវជួបប្រទះ​នឹង​បញ្ហា​តែម្ដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

Leave a Reply

Your email address will not be published.Required fields are marked *